ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីបារាំង ទទូចដល់អ៊ីរ៉ង់ ឱ្យធានានូវការប្តេជ្ញាចិត្ត ចំពោះកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ដោយគ្មានភាព មិនច្បាស់លាស់ណាមួយ

176

 

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រាប់សមភាគីអ៊ីរ៉ង់ លោក Hassan Rouhani កាលពីថ្ងៃអង្គារថា លោកនៅតែប្តេជ្ញា ចិត្តចំពោះកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ជាមួយមហាអំណាចពិភពលោក ប៉ុន្តែថាអ៊ីរ៉ង់ ត្រូវការធ្វើតាមយ៉ាងពេញលេញ តាមការសន្យារបស់ខ្លួន។

ការិយាល័យរបស់លោកម៉ាករុន បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីមេដឹកនាំទាំងពីរ បាននិយាយតាមទូរស័ព្ទថា “ប្រធានាធិបតីសាធារណរដ្ឋ បានរំលឹកឆន្ទៈរបស់បារាំង អង់គ្លេស ចិន អាល្លឺម៉ង់ និងរុស្ស៊ី ដើម្បីបន្តអនុវត្ដន៍កិច្ចព្រមព្រៀង ក្រុងវីយែន ក្នុងទំហំទាំងអស់របស់ខ្លួន” ។

លោកប្រធានាធិបតី បានជម្រាបជូនលោកប្រធានាធិបតី រ៉ួហានី អំពីភាពជឿនលឿន នៃការងារដែលកំពុងធ្វើ នៅខាងយើង ហើយសង្ឃឹមថា អ៊ីរ៉ង់នឹងបំពេញកាតព្វកិច្ច របស់ខ្លួន ដោយគ្មានភាព មិនច្បាស់លាស់ណាមួយ។

លោកម៉ាករ៉ុន បានបញ្ជាក់ថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមួយ​ នឹងត្រូវធ្វើឡើង នៅសប្តាហ៍ខាងមុខនេះ នៅទីក្រុងវីយែន។ ប្រភពការទូតបារាំង បាននិយាយថា កិច្ចប្រជុំនេះ ទំនងជាធ្វើឡើង ក្នុងសប្តាហ៍ ថ្ងៃទី 25 ខែមិថុនា។

 

អត្ថបទដែលជាប់ទាក់ទង