ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដូណាល់ ត្រាំ គំរាមវាយប្រហារថែមទៀត លើទីតាំងបេតិកភណ្ឌជាតិអ៊ីរ៉ង់ បើសិនជាអ៊ីរ៉ង់ហ៊ានសងសឹកអាមេរិក

74

វ៉ាស៊ីនតោន៖ ក្រៅពីការកំណត់គោលដៅលើទីតាំងចំនួន ៥២កន្លែងរបស់អ៊ីរ៉ង់ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏បានព្រមានបន្ថែមទៀតដែរថា យោធាអាមេរិកបានដាក់គោលដៅវាយប្រហារ តំបន់បេតិកភណ្ឌវប្បធម៌អ៊ីរ៉ង់ផងដែរ ប្រសិនបើទីក្រុងតេហេរ៉ង់ ហ៊ានធ្វើសកម្មភាពសងសឹកមកលើពលរដ្ឋ កងទ័ព ឬក៏មូលដ្ឋានទ័ពរបស់អាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមករា ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ បានប្រកាសគំរាមធ្ងន់ៗបែបនេះ នៅលើបណ្តាញសង្គម Twitter ដោយលោកបានសរសេរថា អ៊ីរ៉ង់ពិតជាហ៊ានខ្លាំងណាស់ តាមរយៈការចង់វាយប្រហារសងសឹកមកលើអាមេរិក ដើម្បីឆ្លើយតបចំពោះការធ្វើឃាតលោក កាស្សេម សូឡៃមេនី (Qassem Soleimani) បន្ទាប់ពីមេទ័ពឆ្មាំបដិវត្តន៍ អ៊ីរ៉ង់ម្នាក់បានព្រមានថា ទីតាំងឈរជើងទាំង ៣៥ របស់អាមេរិកនៅមជ្ឈិមបូព៌ា នឹងមិនអាចគេចផុតពីមីស៊ីលរបស់អ៊ីរ៉ង់ជាដាច់ខាត។

អត្ថបទដែលជាប់ទាក់ទង