ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកវិនិយោគបង់ក្លាដេស អាចប្រមូលទិញស្រូ​វពី​ប្រជាជ​នកម្ពុជាផ្ទាល់ ដើម្បីកិននាំចេញទៅប្រទេស​បង់​ក្លាដេ​ស

127

 

ភ្នំពេញ៖ កន្លងមកសម្ដេចតេជោ បានស្វែងយល់អំ​ពីតម្រូ​វអង្ករ របស់ប្រទេសបង់ក្លាដេស ​ដែលមានបំណងស្វែងរ​ក​ទិញ​អង្ករ ពីកម្ពុជា សម្ដេចបានមានប្រសាសន៍​ថា​ គប្បីរកវិធីសាស្ត្រដើម្បីអាច​ទិ​ញអង្ករ ពីកម្ពុជា បាននូវតម្លៃដ៏សមស្របមួ​យ​ នោះគឺតាមវិធីដែលប្រជាជន ឬក៏​អ្នកវិនិយោគបង់ក្លាដេស អាចមកវិនិយោគ​ សង់ឃ្លាំង រោងម៉ាស៊ីនកិនស្រូវ និងប្រមូលទិញស្រូ​វពី​ប្រជាជ​នផ្ទាល់តែម្ដង ដើម្បីធ្វើការកិននាំចេញទៅប្រទេស​ បង់ក្លាដេស ដែលក្នុងន័យនេះតម្លៃអង្កររបស់​ក​ម្ពុ​ជា នឹងអាចមានតម្លៃប្រកួតប្រជែង​ ជាមួយប្រទេសដទៃទៀតផ​ង ។

នៅរសៀលថ្ងៃចន្ទទី៦ ខែមករា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Muhammad Faruk Khan ប្រធានគណកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការបរទេសនៃសភាបង់ក្លាដេស នៅវិមានសន្តិភាព។

លោក Muhammad បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា​ លោក បានជួបពិភាក្សាប្រកបដោយផ្លែផ្កា​ ​ជាមួយភាគីសភាកម្ពុ​​ជា ហើយក្នុងកិច្ចពិភាក្សានេះក៏បា​ន​ជំរុញនិងពង្រឹងទំនាក់ទំនងរវាងសភានិ​ង​សភា​ទាំង​ពីរផងដែរ។ ជាងនេះទៅទៀត លោក ក៏បានគោរពជម្រាបជូនសម្តេចតេជោថា​ ​នៅឆ្នាំ ២០២០ នេះកម្ពុជានឹងដឹកនាំកិច្ចប្រជុំកំ​ពូ​លអា​ស៊ី-អឺរ៉ុប ហើយលោកស្រីនាយ​ករដ្ឋមន្ត្រី បងក្លាដេស នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជានៅ​ពេ​លនោះ ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំកំពូល​អា​ស៊ី-អឺរ៉ុប នៅក្នុងព្រះរាជាណាចក្រកម្ពុជា​​។

សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវការរីករាយ​យ៉ាងខ្លាំង ចំពោះទំនាក់ទំនងរវាងប្រទេសទាំ​ងពីរ ហើយជាពិសេសការលើកកម្ព​ស់​ទំនាក់ទំនង រវាងប្រទេសកម្ពុជានិងប្រទេសបង់ក្លាដេស​។ ទន្ទឹមនឹងនោះ សម្ដេចតេជោ បានមានប្រសាសន៍បន្តថា ​យើងគប្បីណាជំរុញការផ្លា​ស់ប្តូរ ដំណើរទស្សនកិច្ចរបស់ថ្នា​ក់​ដឹកនាំ និងមន្ត្រីរបស់ប្រទេសទាំង​ពីរ ដើម្បីធ្វើយ៉ាងណាឲ្យមានការយល់ដឹង​គ្នា​ កាន់តែខ្លាំងឡើងខ្ពស់ និងទំនាក់ទំនងកា​ន់តែខ្លាំង​ឡើង ក្នុងន័យស្វែងរកនូវកិច្ចស​ហ​ប្រតិ​បត្តិការផ្សេង រួមទាំងកិច្ចសហប្រតិបត្តិការលើវិ​ស័​យសេ​ដ្ឋកិ​ច្ច វិនិយោគនិងពាណិជ្ជក​ម្ម​ផង។ សម្ដេចតេជោ បានមានប្រសាសន៍ថា កន្លងមកសម្ដេចបានស្វែងយល់អំ​ពីតម្រូ​វអង្ករ របស់ប្រទេសបង់ក្លាដេស ​ដែលមានបំណងស្វែងរ​ក​ទិញ​អង្ករ ពីកម្ពុជាក្នុងនេះ សម្ដេចបានមានប្រសាសន៍​ថា​ គប្បីរកវិធីសាស្ត្រដើម្បីអាច​ទិ​ញអង្ករ ពីកម្ពុជា បាននូវតម្លៃដ៏សមស្របមួ​យ​ នោះគឺតាមវិធីដែលប្រជាជន ឬក៏​អ្នកវិនិយោគបង់ក្លាដេស អាចមកវិនិយោគ​ សង់ឃ្លាំង រោងម៉ាស៊ីនកិនស្រូវ និងប្រមូលទិញស្រូ​វពី​ប្រជាជ​នផ្ទាល់តែម្ដង ដើម្បីធ្វើការកិននាំចេញទៅប្រទេស​ បង់ក្លាដេស ដែលក្នុងន័យនេះតម្លៃអង្កររបស់​ក​ម្ពុ​ជា នឹងអាចមានតម្លៃប្រកួតប្រជែង​ ជាមួយប្រទេសដទៃទៀតផ​ង ។ ក្នុងន័យនេះផងដែរ ប្រទេសបង់ក្លាដេស នឹងទទួលបានសុវត្ថិភាព​អ​ង្ករ សុវត្ថិភាពភាពអាហា​រ ពិសេសជំរុញទំនាក់ទំនងសហប្រ​តិ​ប​ត្តិការ រវាងប្រទេសទាំងពីរឲ្យកាន់តែល្អថែ​ម​ទៀត​ផង​ដែរ ៕

អត្ថបទដែលជាប់ទាក់ទង