ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សភាពការណ៍ការប្រឈមគ្នា អាមេរិចនិងអ៊ីរ៉ង់

67

សភាប្រទេសអ៊ីរ៉ាក់បានអនុម័តបណ្តេញទាហានអាមេរិចកាំងដែលមានចំនួន

៥២០០នាក់ចេញពីប្រទេស។

ម្សិលមិញឧត្តមសេនីយមេបញ្ជាការកងទ័ពសម្ព័ន្ធមិត្តអាមេរិចនៅអ៊ីរ៉ាក់បាន

ជូនដំណឹងអោយកងទ័ពអាមេរិចត្រៀមចាកចេញពីអ៊ីរ៉ាក់។

ភ្លាមៗរដ្ឋមន្រ្តីការពារជាតិអាមេរិចចេញមកបដិសេធថា«មិនមានផែនការអោយអាមេរិចដកទ័ពចេញពីអ៊ីរ៉ាក់ឡើយ»។ទន្ទឹមនេះក៏មាននាយទាហានអាមេរិចប្រចាំនៅអ៊ីរ៉ាក់ដែឬចេញមកសម្រួលថាលិខិតជូនដំណឹងខាងលើមានការភ័ន្តច្រឡំ។

លោកប្រធានាធិបតីអាមេរិចដូណាល់ត្រាំបានសរសេរលើធ្វីតទ័រនៅថ្ងៃអាទិត្យថា«បើចង់អោយកងទ័ពអាមេរិចដកចេញល្គឹកណាតែអ៊ីរ៉ាក់យល់ព្រមសងថ្លៃសាងសង់និងសេវាគ្រប់យ៉ាងនៅមូលដ្ឋានទ័ពអាកាសដែលកងទ័ពសម្ព័ន្ធមិត្តប្រើ។

នៅថ្ងៃចន្ទមហាជនអ៊ីរ៉ង់ស្ទើរមួយនគរបានចេញមកចូលរួមពិធីដង្ហែរក្តារមឈូសសពលោកឧត្តមសេនីយដែលត្រូវអាមេរិចលួចធ្វើឃាតព្រោះកៀកថ្ងៃកំនត៉បញ្ចុះហើយ។

អង់គ្លេសបានបញ្ជូននាវាចម្បាំងពីរគ្រឿងមកឈូងសមុទ្រពែក្ស។

សហរដ្ឋអាមេរិចត្រៀមបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកB-52ចំនួន៦

គ្រឿងទៅកាន់មូលដ្ឋានទ័ពនៅសមុទ្រឥណ្ឌាជាការត្រៀមចាត់វិធានាការយោធាដល់អ៊ីរ៉ង់។

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវមេដឹកនាំពិភពលោកអោយជួយគ្នាបញ្ឈប់ភាពតឹងតែងកំពុងកើតមានដ៏ខ្លាំងបំផុតនេះនិងសូមអោយងាកមករកតុចរចារ។

អត្ថបទដែលជាប់ទាក់ទង