ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សភាពការណ៍រវាងអាមេរិច-អ៊ីរ៉ង

78

 

ក្រុងវ៉ាស៊ីនតោនបានទម្លាយដំណឹងថា កងទ័ពសហរដ្ឋអាមេរិចដែល កំពុងមានវត្តមាននៅមូលដ្ឋានក្នុងមជ្ឈឹមបូព៌ា ត្រូវបានបញ្ជាអោយស្ថិតក្នុងសភាព ប្រុងជើងការខ្ពស់ ដើម្បីរង់ចាំទទួលការវាយប្រហារ ដែលមិននឹកស្មានបាន ពីអ៊ីរ៉ង់ ដែលចង់សងសឹកតាមកំហឹងអ្វី ដែលអាមេរិចបានលួចធ្វើឃាតឧត្តមសេនីយ៍ខ្លួន។

លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែលបានប្រាប់គណៈរដ្ឋមន្រ្តីគាត់ថា ការប្រឈមមុខរវាងក្រុងវ៉ាស៊ីនតោន និងក្រុងតេអូរ៉ង នាខណៈនេះ គឺមានដើមហេតុមកពីអាមេរិច លួចធ្វើឃាតឧត្តមសេនីយ៍អ៊ីរ៉ង់ គឺជារឿងរបស់អាមេរិច មិនទាក់ទងនឹងអ៊ីស្រាអែលទេ។
សហរដ្ឋអាមេរិចបានបដិសេធ មិនផ្តល់វីសាអោយលោកJavad Zarif រដ្ឋមន្រ្តីការប្រទេសនៃប្រទេសអ៊ីរ់ង់ ដែលត្រូវការធ្វើដំណើរទៅចូលរួម កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UNSC) ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី៩មករានេះ នៅទីក្រុងញូវយ៉កដោយសារ តែសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ កំពុងស្ថិតក្នុងសភាពតឹងតែងបំផុត។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានដាស់តឿនដល់ពលរដ្ឋខ្លួន កំពុងស្ថិតក្នុងប្រទេសអ៊ីស្រាអែល និងអារ៉ាប់ប៊ីសាអូឌីត អោយមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះហេតុការណ៍ដែលអាចកើតឡើង បានដោយមិននឹកស្មាន។ ជាមួយគ្នានោះ លោកប្រធានាធិបតីដូណាល់ត្រាំ បានប្រកាសថា ប្រទេសអ៊ីរ៉ង់ មិនអាចមានអាវុធនុយក្លេអ៊ែរបានជាដាច់ខាត បន្ទាប់ពីអ៊ីរ៉ង់បានប្រកាសដកខ្លួន ចេញពីកិច្ចព្រមព្រៀងគ្មានអាវុធនុយក្លេអ៊ែរ ដែលអ៊ីរ៉ង់បានធ្វើជាមួយ មហាអំណាចកាលពីឆ្នាំ២០១៥។
មន្រ្តីជាន់ខ្ពស់អាមេរិច បានស្នើដល់ប្រធានាធិបតីដូណាល់ត្រាំ អោយដកឈ្មោះទីតាំង ដែលត្រូវវាយប្រហារមួយចំនួន ចេញពីបញ្ជីគំរាមកម្ទេច ពិសេសទីតាំងវប្បធម៌អ៊ីរ៉ង់។

អត្ថបទដែលជាប់ទាក់ទង