ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដើម្បីអបអរសាទរថ្ងៃ៧មករា រដ្ឋបាលសង្កាត់ទឺក ល្អក់១ ផ្តល់អំណោយនិងហូបនំបញ្ចុកសាមគ្គី ជាមួយប្រជាពលរដ្ឋនិងសិស្សក្រីក្រជាង១០០នាក់

70
ភ្នំពេញ៖ ដើម្បីអបអរសាទរក្នុងទិវាជ័យជំនះ០៧មករា ឆ្នាំ១៩៧៩លើរបបប្រល័យពូជ រដ្ឋបាលសង្កាត់ទឺកល្អក់១ បាន រៀបចំពិធីសំណេះសំណាល  ផ្តល់អំណោយនិងហូបនំបញ្ចុកសាមគ្គីជាមួយបងប្អូនដែលជាប់អត្តសញ្ញាណជាគ្រួសារក្រីក្រ ព្រមទាំងសិស្សានុសិស្សក្រីក្រក្នុងសហគមន៍ ចំនួនជាង១០០នាក់ ។
  ពិធីនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី ០៧ខែមករាឆ្នាំ២០២០ នៅសាលាសង្កាត់ទឹកល្អក់ទី១ ក្រោមវត្តមានលោកឯក ឃុនដឿនអភិបាលនៃគណៈអភិបាលខណ្ឌទួលគោកនិងលោកប៉ិច សុខឃឿនចៅសង្កាត់ទឹកល្អក់ទី ១ ព្រមទាំងសប្បុរសជនជាច្រើនរូបទៀត។
   លោកប៉ិច សុខឃឿន បានមានប្រសាសន៍លើកឡើងថា ប្រទេសកម្ពុជាយើងមានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យនាពេលបច្ចុប្បន្ននេះគឺបានមកពីថ្ងៃ ០៧ មករា ។ថ្ងៃ០៧ មករានាំអោយយើងមានសន្តិភាព អរគុណសន្តិភាព។ លោកបន្តថា ចំពោះអំណោយដែលបានចែកជូនប្រជាពលរដ្ឋនៅពេលនេះ បានមកពីការជួយឧបត្ថមពីសប្បុរសេជននានាទាំងក្នុង និងក្រៅមូលដ្ឋាន ។
  លោកឯក ឃុនដឿន បានមានប្រសាសន៍លើកឡើងថា រដ្ឋបាលសង្កាត់ទឹកល្អក់ទី១ បានបង្កើតឲ្យមានសហគមន៍ រហូតបង្កើតឲ្យមានសាលារៀនភាសាដោយមិនយកប្រាក់ថែមទៀតនេះ ជាប្រពៃណីដ៏ល្អដែលយើងត្រូវរួមគ្នាជួយសង្គមរបស់យើងឲ្យបានល្អប្រសើរឡើង។
   លោកបន្តថា  អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន រដ្ឋបាលសង្កាត់ក៏ដូចជារដ្ឋបាលខណ្ឌ បានកំណត់អត្តសញ្ញាណប្រជាពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋានដើម្បីជួយពួកគាត់ ហើយប្រជាពលរដ្ឋដែលយើងបានកំណត់អត្តសញ្ញាថា ជាប្រជាពលរដ្ឋក្រីក្រនោះ ពួកគាត់និងបានអត្ថប្រយោជន៍ជាច្រើនពីរាជរដ្ឋាភិបាល ដូចជា ការអប់រំវិស័យសុខាភិបាល ការធ្វើដំណើរដោយរថយន្តក្រុង ដែលមិនត្រូវចាយប្រាក់កាក់ ជាមួយនិងការជួយឧបត្ថម្ភលើកទឹកចិត្តផ្សេងៗទៀត ។
  លោកបានមានប្រសាសន៍បន្តទៀតថា ប្រទេសកម្ពុជានៅពេលនេះ គឺជាប្រទេសមួយកំពុងតែមានការអភិវឌ្ឍន៍រីកចម្រើន ក្រោមដំបូងសន្តិភាព។ ដូច្នេះទេប្រជាពលរដ្ឋយើងទាំងអស់ត្រូវតែរួមគ្នារក្សាឲ្យបាននូវសន្តិភាពនេះ ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយៗទៀត។
  គួរបញ្ជាក់ថា អំណោយដែលត្រូវផ្តល់ជូនដល់ប្រជាពលរដ្ឋក្រីក្រទាំង៨៦នាក់និងសិស្សានុសិស្សក្នុងសហគមន៍ចំនួន២៦នាក់ ក្នុងម្នាក់ៗ សម្រាប់មនុស្សចាស់ទទួលបានអង្គរ ២០ក៏ឡូក្រាម មីជាតិ ១កេះតូច និង២កញ្ចប់ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ត្រីខ ១យូរ ( ៦កំប៉ុង ) ទឹកសុទ្ធ ១ដប ទឹកដោះគោខាប់ ១កំប៉ុង, ស្កស ១ កញ្ចប់ ( កន្លះគីឡូក្រាម ) និងថវិកា២៥.០០០រៀល។ចំពោះសិស្សានុសិស្សម្នាល់ៗ ទទួលបានប៉ិច សៀវភៅ ខ្មៅដៃ កាតាម និងស្បែងជើង១គូរព្រមទាំងថវិកា២០០០០រៀល៕
អត្ថបទដែលជាប់ទាក់ទង