ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហាមឃាត់គណនីហ្វេសប៊ុក ឈ្មោះ ស្រ្កាប់ឥសាន្ត ផ្សព្វផ្សាយលក់ ផលិតផលគ្រឿងសម្អាង គ្មានច្បាប់អនុញ្ញាត

77

ភ្នំពេញ៖ សេចក្តីជូនដំណឹង ស្តីពីការហាមឃាត់គណនីហ្វេសប៊ុក ឈ្មោះ ស្រ្កាប់ឥសាន្ត កំពុងផ្សព្វផ្សាយលក់ ផលិតផលគ្រឿងសម្អាង គ្មានចុះប្រវេទន៍ គ្មានការទទួលស្គាល់ ពីក្រសួងសុខាភិបាល។

 

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជំរាបជូនដល់សាធារណជន ទាំងអស់ឱ្យបានជ្រាបថា៖យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) រៀងរាល់ថ្ងៃមានគណនីឈ្មោះ ស្ក្រាប់ឥសាន្ត

កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងជាច្រើនមុខ ដែលគ្មានចុះប្រវេទន៍ គ្មានការត្រួតពិនិត្យគុណភាព គ្មាន

ក្រុមហ៊ុនពិតប្រាកដ និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយ ពីក្រសួងសុខាភិបាលដូចជា៖ ១ ឥសាន្តសម្រស់ធម្មជាតិ

និងផលិតផលគ្រឿងសម្អាងដទៃជាច្រើនទៀត ។ ហើយគណនីហ្វេសប៊ុកនេះបានផ្សព្វផ្សាយភូតកុហកបោកប្រាស់

និងបំធ្វើសហួសពីការពិតគ្មានមូលដ្ឋានច្បាស់លាស់ ។

 

ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬអាចឈានដល់ការបាត់បង់ជីវិតរបស់អ្នក

ប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល សូមជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបញ្ឈប់ការប្រើប្រាស់គ្រឿង

សម្លឹងនេះជាបន្តទៀត។ ក្រសួងសុខាភិបាល តម្រូវឲ្យម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ ត្រូវបញ្ឈប់ការនាំចូល ចែកចាយ លក់ និងផ្សព្វផ្សាយផលិតផលគ្រឿងសម្អាងទាំងនេះ ជាបន្ទាន់ ព្រមទាំងប្រមូលផលិតផលខាងលើនេះមកវិញ

ដើម្បីកំទេចចោល ។

 

ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ស្រ្កាប់ឥសាន្ត

ដែលបាននាំចូល ចែកចាយ លក់និងផ្សព្វផ្សាយផលិតផលគ្រឿង សម្អាងខាងលើនេះ ទៅតាមច្បាប់ស្តីពីវិសោធនកម្ម

ច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋ បានជួបប្រទះឃើញជនណា កំពុងលក់ និងចែកចាយ ផលិតផលគ្រឿងសម្អាងខាងលើនេះ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែម ពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យនិងគ្រឿងសំអាង៕

អត្ថបទដែលជាប់ទាក់ទង