ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរាណវិទ្យាធ្វើកំណាយនៅទួលដូនប៉ុក ក្នុងខេត្ដ សៀមរាប រកឃើញខឿនប្រាសាទ និងសម្ភារ ប្រើប្រាស់ពីបុរាណ

50

 

សៀមរាប៖ លោក ហេង ពិភាល់ ប្រធានគម្រោងបុ រាណវិទ្យាភូមិ នៃសាកលវិទ្យាល័យហាវ៉ៃ សហរដ្ឋ អាមេរិច បានឱ្យដឹងថា គម្រោងសា្រវជ្រាវនេះ បានកំពុងធ្វើកំណាយនៅទូលដូនប៉ុក ស្ថិតនៅ ភូមិគោកទ្រាក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀម រាប ដោយរកឃើញខឿន ប្រាសាទ និងសម្ភារប្រើប្រាស់ពីបុរាណ ហើយអ្នកជំនាញបានសន្និដ្ឋានថា តំបន់នេះ កាលពី មុនមានមនុស្សរស់រនៅ។
ការធ្វើកំណាយនេះ បានធ្វើឡើងដោយបានចាប់ផ្តើម កំណាយ តាំងពីថ្ងៃទី១០ ខែធ្នូឆ្នាំ២០១៩ រហូតដល់ថ្ងៃទី០៨ មករា ឆ្នាំ២០២០នេះ ។
គោលបំណងនៃការធ្វើកំណាយនេះ គឺចង់ដឹងពីការរស់នៅពីសម័យ មុនថា មានការរស់នៅទីតាំងណាខ្លះក្រៅពីនៅក្នុងរាជធានីអង្គរ ព្រោះថា នៅ រាជធានីអង្គរ អ្នករស់ នៅភាគច្រើនជាអ្នកមាន និងមន្រ្តីជាន់ខ្ពស់។ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋធម្មតា តើពួក គាត់រស់នៅទីតាំងណាខ្លះ ដោយលោកបានបញ្ជាក់ថា កំណាយស្រាវជ្រាវរហូតមកពេលនេះ បានរកឃើញគ្រឹះប្រាសាទធ្វើដោយថ្មបាយក្រៀម នៅលើទូលដូនប៉ុក និងឃើញសម្ភារ ប្រើប្រាស់ ផ្សេងៗពីសម័យមុននៅតំបន់ជំវិញ។
ក្រុមអ្នកជំនាញ បានសន្និដ្ឋានថាកាលពីសម័យមុនក្នុងសតវត្សរ៍ទី១០ ដល់សតវត្សរ៍ទី ១២នៅតំបន់នេះគឺមានមនុស្សរស់នៅច្រើន។ បន្ទាប់ពីការធ្វើកំណាយនេះក្រុមអ្នកជំនាញ និងបន្តធ្វើកំណាយនៅតាមតំបន់ជិតៗបឹងទន្លេសាបបន្តទៀត ដើម្បីបានដឹងកាន់តែ ច្បាល់ បន្ថែមទៀតពីរចនាសម្ព័ន្ធ និងការរស់នៅរបស់ប្រជាពលរដ្ឋពីសម័យមុន។
សូមបញ្ជាក់ថា គម្រោងបុរាណវិទ្យាភូមិនេះ បានធ្វើឡើងដោយមានកិច្ចសហ ប្រតិបត្តិការរវាងអាជ្ញាធរ អប្សរានិងសាកលវិទ្យាល័យហាវ៉ៃសហរដ្ឋអា មេរិក៕
ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង