ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងល្បាតនគរបាលខណ្ឌឫស្សីកែវ ឃាត់ជនសង្ស័យម្នាក់ លួច ទូរស័ព្ទនិងប្រាក់

53

ភ្នំពេញ៖ ការបង្ក្រាបជាក់ស្តែងករណីលួច ទូរស័ព្ទនិងប្រាក់ នៅថ្ងៃទី០៨ មករា ២០២០ វេលាម៉ោង០៤ម៉៣០នាទីចំណុចផ្ទះ​លេ​ខ៧​៧ក ផ្លូវបេតុង ក្រុមទី៧ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ កម្លាំងល្បាតខណ្ឌនិងប៉ុស្តិ៍ឫស្សីកែវបានឃាត់ជនសង្ស័យម្នាក់។

ជនសង្ស័យឈ្មោះហួរ សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅនិងមុខរប​រ​មិនពិ​តប្រាកដ (មានសារធាតុញៀនជាមុខសញ្ញាចាស់​)។
ចំណែកជនរងគ្រោះ ឈ្មោះ ប៊ុន ហ៊ាន ភេទប្រុសអាយុ៧៥ ឆ្នាំ មានទីលំនៅផ្ទះលេខ៧៧ក ​ផ្លូ​វបេតុង ក្រុមទី៧ ភូមិមិត្តភាពសង្កាត់ឫស្សីកែវ​ មុខរបរនៅផ្ទះ។ ឈ្មោះ ជុំ មិនា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ ស្នាកនៅ​ក្នុ​ងការដ្ឋាន ក្រុមទី៧ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ មុខរបរ បុគ្គលិកអង្គការចាយការ(J​I​CA) ។សម្ភារបាត់បង់រួមមាន ៖
ទូរស័ព្វដៃម៉ាកអាយហ្វូនចំនួនពីរគ្រឿង​ ប្រាក់រៀលចំនួន៦៤០០០រៀល ។សម្ភារដកហូតមាន ៖ ម៉ូតូមួយគ្រឿងម៉ាកលេតពណ៌​ទឹកមាស ពាក់ផ្លាកលេខភ្នំ​ពេញ​ ១IB៥២១៣ ។ទូរស័ព្វម៉ាកអាយហ្វូនចំនួនពីរគ្រឿង ប្រាក់រៀលចំនួន៦៤០០០រៀល​​ ។
នគរបាលបានបញ្ជាក់ពីដំណើររឿងហេតុនេះថា នៅថ្ងៃ ខែ ឆ្នាំខាងលើជនសង្ស័យបានជិះម៉ូតូ​ម​កឈ​ប់ នៅជិតផ្ទះជនរងគ្រោះ ​ស្រ​បពេលជនរងគ្រោះគាត់ចេញហាត់ប្រាណ​ ​មិនបិតទ្វារជាឱកាសល្អ​សម្រាប់ជនសង្ស័យ លបចូលទៅក្នុងធ្វើសកម្ម​ភាព រើកកាយលួចស​ម្ភា​រពេលនោះជនរងគ្រោះ​ចូ​លម​កទា​ន់ បានស្រែកឆោឡោពេល​ នោះសមត្ថកិច្ចយើងកំពុងល្បាតជិតនោះ ជួយអន្តរាគមន៍បានឃាត់ជនសង្ស័យ​១​នា​ក់។
ចំណែកឯសម្ភារបានប្រគល់ជូនជនរ​ង​គ្រោះ យកទៅប្រើប្រាស់វិញហើយ។
​ចំ​ពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍​កំពុង សាកសួរយកចម្លើយស្រាវជ្រាវរកបក្ខបន្ថែម និងកសាងសំណុំរឿងបញ្ជូន​ទៅ ​សាលាដំបូងរាជធា​នីភ្នំពេញ ដើម្បីអនុវត្តន៍ទៅតាម​នីតីវិធី៕

អត្ថបទដែលជាប់ទាក់ទង