ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្មានអ្នកនៅរស់រានមានជីវិតក្នុង ធ្លាក់​យន្តហោះនៅ​ អ៉ីរ៉ង់​ទេ​

99

ក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែនដែលមានអ្នកដំណើរនិងនាវិកចំនួន១៧៦នាក់នៅលើយន្តហោះបានធ្លាក់នៅក្បែរអាកាសយានដ្ឋានImam Khomeini របស់អ៊ីរ៉ង់នៅព្រឹកថ្ងៃពុធនេះ។

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បាននិយាយថាអ្នកនៅលើយន្តហោះដឹកអ្នកដំណើរទាំងអស់ត្រូវបានស្លាប់

យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់យន្ដហោះប៊ូអ៊ីង៧៣៧៨០០បានធ្លាក់នៅជិតផារ៉ាន់ដែលជាយក្រុងភាគនិរតីនៃរដ្ឋធានីតេអេរ៉ង់ភ្លាមៗបន្ទាប់ពីបានហោះឡើង។

ស្ថានទូតអ៊ុយក្រែនប្រចាំនៅប្រទេសអ៉ីរ៉ង់បានអះអាងថាមូលហេតុនៃការធ្លាក់យន្តហោះមួយគ្រឿងធុនBoeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន(Ukraine International Airlines) នៅជាយរដ្ឋធានីតេហេរ៉ង់របស់ប្រទេសអ៉ីរ៉ង់គឺមិនមែនដោយសារវាយប្រហារភេរវកម្មឬមួយក៏គ្រាប់មីស៊ីលនោះទេ។នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានSputnik នៅរសៀលថ្ងៃពុធទី០៨ខែមករាឆ្នាំ២០២០។

យន្តហោះBoeing 737-800 នោះមានមនុស្សជិះសរុបចំនួន១៧៦នាក់ដែលគិតទាំងអ្នកដំណើរនិងអ្នកបម្រើការងារប៉ុន្តែក៏មានការអះអាងផ្សេងទៀតផងដែរថាមនុស្សដែលធ្វើដំណើរលើយន្តហោះនោះមានចំនួន១៦៨នាក់និង១៨០នាក់។យ៉ាងណាមិញយោងតាមការចេញផ្សាយរបស់ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ផ្ទាល់អ្នកទាំងនោះបានបាត់បង់ជីវិតទាំងអស់នៅពេលយន្តហោះធ្លាក់ក្រោយឡើងពីអាកាសយានដ្ឋានអន្តរជាតិImam Khomeini នៅឯជាយទីក្រុងតេហេរ៉ង់កាលពីមុនព្រឹកព្រលឹមថ្ងៃពុធនេះ(ពេលវេលាក្នុងតំបន់នៅទីក្រុងតេហេរ៉ង់)

គួរជម្រាបថាយន្តហោះដឹកអ្នកដំណើរខាងលើមានគោលដៅឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិBoryspil នៃរដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែន។បើតាមអ្នកតំណាងព្រលានយន្តហោះImam Khomeini យន្តហោះនោះបានធ្លាក់ដោយសារតែបញ្ហាបច្ចេកទេសគឺម៉ាស៊ីនរបស់យន្តហោះបានខូចហើយឆាបឆេះ៕

អត្ថបទដែលជាប់ទាក់ទង