ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សភាពការណ៍តានតឹង រវាងអាមេរិច-អ៊ីរ៉ង់ (ថ្ងៃ៨មករា)

84


-ម៉ោង៥៖៣០ព្រឹក កងឆ្នាំបដិវត្តន៍អ៊ីរ៉ង់បានបាញ់កាំជ្រួចចំនួន៤០គ្រាប់ចូលមូលដ្ឋានទ័ពអាមេរិចនៅក្នុងប្រទេសអ៊ីរ៉ងចំនួន២កន្លែង។ប៉ុន្តែមិនទាន់មានរបាយការណ៍ខូចខាតទេ។
-ភ្លាមៗមកអាមេរិចមិនទាន់មានការតបតយ៉ាងណាវិញទេ តែសតវិមានបានជួបប្រជុំក្រុមប្រឹក្សាសន្តិសុខដើម្បីពិភាក្សាផែនការទទួលស្ថានការណ៍
ហើយអ្វីៗលោកត្រាំនឹងប្រកាសនៅថ្ងៃស្អែក។
-កងឆ្នាំបដិវត្តន៍អ៊ីរ៉ង់បានប្រកាសថាបើសិនណាអាមេរិចវាយបកវិញដោយសារតែខ្លួនបាញ់កាំជ្រួចដាក់មូលដ្ឋានទ័ពអាកាសក្នុងប្រទេសអ៊ីរ៉ាក់នោះ កងឆ្នាំបដិវត្តន៍អ៊ីរ៉ង់បាននឹងពង្រីកប្រតិបត្តិការវាយប្រហារដោយបើកការវាយសំដៅទៅទីក្រុងឌុយបៃ(ប្រទេសអារ៉ាប់រួម)និងទីក្រុងហាយថ្វាយ(ប្រទេសអ៊ីស្រាអែល)និងបណ្តាមូលដ្ឋានទ៏ពអាមេរិចផ្សេងទៀតនៅក្នុងអ៊ីរ៉ាក់។
-សហរដ្ឋអាមេរិចបានបញ្ជាអោយគ្រប់ជើងយន្តហោះទាំងអស់របស់អាមេរិចមិនត្រូវហោះឆ្លងកាត់ដែនអាកាសអ៊ីរ់ាក់និងអ៊ីរ៉ង ពិសេសតំបន់ឈូងសមុទ្រពែក្សឡើយ។
-យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែន បានធ្លាក់នៅពេលហោះឡើងចេញពីព្រលានយន្តហោះមួយនៃក្រុងតេហេរ៉ង់ប្រទេសអ៊ីរ៉ង សម្លាប់មនុស្ស១៨៣នាក់តែប្រហែលមិនពាក់ព័ន្ធនឹងភាពតានតឹងរវាងអាមេរិចនិងអ៊ីរ៉ង់ទេ។
-ហ្វីលីពីនប្រកាសត្រៀមជម្លៀសពលករខ្លួនកំពុងធ្វើការតាមផ្ទះនៅក្នុងប្រទេសអ៊ីរ៉ាក់និងអ៊ីរ៉ង់ប្រមាណ៧០០០នាក បន្ទាប់ប្រមើលឃើញស្ថានការណ៍មិនល្អ
បន្ទាប់ពីអ៊ីរ៉ង់បាញ់កាំជ្រួចចូលមូលដ្ឋានទ៏ពអាមេរិច។
-លោករដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់បានថ្លែងថាការវាយប្រហារមូលដ្ឋានទ៏ពអាមេរិចនៅក្នុងប្រទេសអ៊ីរ៉ាក់ គឺជា«សិទ្ធការពារខ្លួន» យោងតាមច្បាប់មាតាត្រលេខ៥១នៃច្បាប់របស់អង្គការសហប្រជាតិត។ហើយគាតបានអះអាងថា«អ៊ីរ៉ង់គ្មានប្រយោជន៍ស្អីនឹងទៅធ្វើសង្រ្គាមជាមួយអាមេរិច»ទេ។

អត្ថបទដែលជាប់ទាក់ទង