ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សភាពការណ៍អាមេរិច និងអ៊ីរ៉ង់ បែបធូរក្រោយលោកត្រាំថ្លែងការណ៍!!

81


ទីភ្នាក់ងារព័ត៌មានបរទេសបានរាយការណ៍ពីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី៨មករាថា លោកប្រធានាធិបតីអាមេរិចដូណាល់ត្រាំបានថ្លែងបន្ទាប់ពីអ៊ីរ៉ង់ផ្លោងកាំជ្រួចចូលមូលដ្ឋានទ័ពអាមេរិច នៅអ៊ីរ៉ង់ចំនួន២២គ្រាប់ថា«ទាហានអាមេរិចកាំងមានសុវត្ថិភាពទាំងអស់មានការខូចខាតតិចតួចតែប៉ុណ្ណោះ។
លោកត្រាំថ្លែងបន្ថែមថាចំណែកប្រទេសអ៊ីរ៉ង់មើលទៅប្រហែល ជាអស់ចិត្តនិងឈប់ហ៊ានវាយប្រហារអីទៀតហើយដែលជាផលល្អសម្រាប់គ្រប់ភាគីទាំងអស់ ដូច្នេះសហរដ្ឋអាមេរិចក៏មិនចង់ប្រើកម្លាំង យោធាវាយសង្រ្គប់អ៊ីរ៉ង់វិញដែរ។ប៉ុន្តែសហរដ្ឋអាមេរិចនឹងដាក់ទណ្ឌកម្មថ្មីទៅលើរបបអ៊ីរ៉ង់ជាពិសេសបង្ខំអោយអ៊ីរ៉ង់ បោះបង់ចោលកម្មវិធីផលិតអាវុធនុយក្លអ៊ែរ។
ក្រៅពីនេះលោកត្រាំបានថ្លែងថាលោកនឹងស្នើអោយ អង្គការណាតូបង្កើនតួនាទីនៅក្នុងមជ្ឈឹមបូពា៌ហើយស្នើអោយមហាអំណាចទាំងអស់លើលោកតាមដានមើលការដកខ្លួន របស់អ៊ីរ៉ង់ចេញពីកិច្ចព្រមព្រៀងនុយក្លអ៊ែរឆ្នាំ២០១៥។

អត្ថបទដែលជាប់ទាក់ទង