ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបករណីជួញដូរចែកចាយគ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់

73

 

​ព្រះសីហនុ ៖ ជនសង្ស័យ​ចំនួន​៤​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ត្រូវបាន​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ បាន​ចុះបង្ក្រាប​ករណី​គ្រឿងញៀន នៅ​ចំណុច​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​១៥​និង​៣០​នាទី ។​

កម្លាំង​ជំនាញ​នៃអធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់បាន​ចុះ​បង្ក្រាបករណីគ្រឿងញៀន នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់ ៖ ១-ឈ្មោះ ហន ហឿន ភេទ​ប្រុស​ អាយុ​៣១ឆ្នាំ មានទីលំនៅភូមិត្រពាំងសេះ ឃុំល្អាង ស្រុក​ឈូក ខេត្ត​កំពត​ មុខរបរ​កសិករ ។ ២-ឈ្មោះ មុំ កក្កដា ភេទ​ប្រុស​ អាយុ៣៧ឆ្នាំ មានទីលំនៅភូមិត្រពាំងសេះ ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត មុខរបរបើកបរ ។ ៣-ឈ្មោះ ដោម ឆាង ភេទប្រុស អាយុ១៩ឆ្នាំមានទីលំនៅ ភូមិត្រពាំងសេះ ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត មុខរបរកម្មរោងចក្រ។ ៤- សៅ សុខគា ភេទប្រុស អាយុ២០ ឆ្នាំមានទីលំនៅ ភូមិដូនឪ ឃុំជុំគីរី ស្រុកជុំគីរី ខេត្តកំពត មុខរបបរ មិនពិតប្រាកដ ។

ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យ​សារធាតុ​ញៀន​ចំនួន៨កញ្ចប់ (ធំ២កញ្ចប់,តូច៦កញ្ចប់) ប្រភេទថ្នាំគ្រាប់ពណ៌ក្រហមសង្ស័យសារធាតុញៀន១កញ្ចប់ មានចំនួន៣គ្រាប់ ទូរស័ព្ទដៃចំនួន៤គ្រឿង និងជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង ។

ករណីកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនកំពុងបន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង