ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សង្សារនាយចឺម កញ្ញាហ្វាហ្វា នឹងលេចមុខក្នុងតំណែងតួឯកក្នុងរឿងវិញ្ញាណតៃហោង

332

 

ភ្នំពេញ៖ អតីតកញ្ញាឯក Miss Cosmow orld Cambodia 2018 កញ្ញា ហ្វាហ្វា ដែលគេត្ដឹងថាជាសង្សារនាយ​ចឺម នោះទើបនឹងទទួលបានឱកាសថតភាពយន្តខ្នាតធំថ្មីមួយក្នុងតំណែងតួ​ឯកក្នុងរឿងវិញ្ញាតៃ ហោងរបស់ផលិតកម្ម បាដិហារ្យភាពយន្ត។
ធ្លាប់ប្រឡូកច្រើនក្នុងអាជីពជាតារាបង្ហាញម៉ូត និងថតភាពយន្ត កញ្ញា ហ្វាហ្វា ទទួលបានការពេញចិត្តច្រើន​ពីទស្សនិកជន។ ស្នាដៃសម្តែងភាពយន្តភាគជាបន្តបន្ទាប់ជាតួអង្គរងបានធ្វើឲ្យនាងកាន់តែទទួលបានការចាប់អារម្មណ៍រហូតផលិតករមួយចំនួនបានផ្តល់តំណែងតួឯកឲ្យនាង។ នាងថា ភាពយន្តភាគថ្មីមួយត្រៀមចាក់បញ្ចាំងហើយគឺរឿង “ស្រីក្ងោកមាស” ដែលនាងសម្តែងជាតួអង្គឯកលើកដំបូង ហើយថ្មីៗនេះនាងទើបនឹងទទួលបានតំណែងក្នុងភាពយន្តភាគលើកដំបូង គឺរឿង “វិញ្ញាណតៃហោង”។ តារាស្រីរូបនេះបញ្ជាក់ថា ក្នុងភាពយន្តខ្នាតធំថ្មីនេះមានចំណាប់អារម្មណ៍ខ្លាំងលើគ្រប់ផ្នែកដោយសារផលិតករបានសម្រិតសម្រាំង ។
នាងថាមានបញ្ហាប្រឈមជាច្រើនក្នុងការថតភាពយន្តនេះទាំងការថតនៅទីតាំងឆ្ងាយពិសេសនៅខេត្តកោះកុង ថតនៅពេលយប់ជ្រៅជាដើម។ តារាស្រីវ័យ២៣ឆ្នាំរូបនេះបញជាក់ថាទោះជាយ៉ាងណាតារាស្រីរូបនេះកាន់តែពេញចិត្តក្រោយពីបញ្ចប់ការថតលេចរូបរាងភាពយន្តដែលមានគុណភាពល្អមួយនេះ។ តារាស្រីរូបនេះលើកឡើងដែរថាភាពយន្តនេះគ្រោងដាក់បញ្ចាំងជាផ្លូវការនៅពេលដ៏ខ្លីខាងមុខនេះជាមួយនឹងក្តីរំពឹងច្រើនថានឹងទទួលបានការគាំទ្របន្ថែមទៀតពីទស្សនិកជន។
តារាស្រីរូបនេះបញ្ជាក់ថាក្រោយបញ្ចប់ការថតភាពយន្តនេះដែរនាងគ្រោងចេញថតភាពយន្តភាគថ្មីមួយទៀតដែលសម្តែងជាតួអង្គកាច់ឆ្នាំឆ្នើម ដែលភាពយន្តនេះត្រូវបានចូលរួមសម្តែងដោយកញ្ញាឯក Miss Universe Cambodia 2018 កញ្ញា រឿន ណាត៕

អត្ថបទដែលជាប់ទាក់ទង