ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្ទាប់ពីសន្លប់ ដោយសារហ្វា នីមីតរិទ្ធ ភូលូ សាកជាមួយចេក សាយ៉ាម

58

ភ្នំពេញ៖លើសង្វៀនBoostrong Fighter on Fireរបស់អាស៊ីអាគ្នេយ៍ ព្រឹកថ្ងៃទី១១មករា អ្នកប្រដាល់ជើងខ្លាំង
កម្ពុជារិទ្ធ ភូលូក្លិបអាណាចក្រប្រយុទ្ធ ត្រូវបានដាក់ឲ្យប្រកួត ជាមួយអ្នកប្រដាល់ជើងខ្លាំងថៃចេក សាយ៉ាម(Cheik
Sayam)ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។
ភូលូទើបតែសន្លប់ដោយសារ អ្នកប្រដាល់ថៃហ្វា នីមីត(Fa Nimith) នៅទឹកទី២ពេលនេះ គេជួបជាមួយ
ចេក សាយ៉ាម ដែលជាអ្នកខ្លាំងធ្លាប់ មានប្រវត្តិអង្រួនសង្វៀននានា នៅស្រុកខ្មែរមិនស្ទើរនោះទេ។ជំនួបមួយនេះ
គឺពិតជាការងារធ្ងន់មួយទៀត ហើយសម្រាប់រិទ្ធ ភូលូ ។
ការប្រកួតនេះបើហ៊ានប្រហែស អាចនឹងត្រូវសន្លប់ ដោយសារកណ្ដាប់ដៃរបស់ចេក សាយ៉ាមទៀតក៏ថា
បានដែរព្រោះអ្នកប្រដាល់រូបនេះ គេមានផ្លែវ៉ៃល្អទាំងព្រមតែម្ដង ។
ចេក សាយ៉ាមមានប្រវត្តិប្រកួតចំនួន៩២ដង ឈ្នះ៨២ដង ចាញ់៩ដង និងស្មើពិន្ទុ ១ដង។ ចំពោះអ្នកប្រ
ដាល់កម្ពុជារិទ្ធ ភូលូវិញគេ មានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៤៩ដង ចាញ់១២ដង និងស្មើពិន្ទុ៤ដង ។ចាំមើលជំ
នួបមួយនេះនរណាជាអ្នកខ្លាំងពិតប្រាកដ ?
ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះ អ្នកប្រដាល់ជើងខ្លាំងអៀប លីឆាក្លិបតាឯកដំបងដែកមានរិទ្ធ ជួប
ប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំង ខាំ សូរិយាក្លិបរ៉ាហាប់ស្វាយប៉ាក ។
ពួកគេជាអ្នកប្រដាល់ជើងថ្មីដូចគ្នា ពិសេសគេមានចិត្តធំចូលចិត្ត វ៉ៃប្ដូរកែង និងកណ្ដាប់ដៃគ្នា ណាស់តែការ
វ៉ៃចេញរបស់គេមិនសូវ ជាចំគោលដៅឡើយ ព្រោះពេលខ្លះគេវ៉ៃបិទភ្នែកក៏មានដែរ ។អ្នកប្រដាល់ទាំង២រូបនេះគឺ
មានឱកាសដើម្បីឈ្នះដូចគ្នា ហើយក៏អាចនឹងសន្លប់ មុនទឹកទី៥ទៀតផង ។
សារឿន ទិត្យក្លិបតាព្រហ្មមានជ័យ ត្រូវបានផ្គូរផ្គង ឲ្យប្រកួតជាមួយអ្នកប្រដាល់ធា វាសនាសមកពីក្លិប
ខេត្តរតនគីរី ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
ពួកគេក៏ជាអ្នកប្រដាល់ជើងខ្លាំងដែរ គ្រាប់តែវាសនាគេ មានកណ្ដាប់ដៃល្អរហ័ស និងវ៉ៃចេញបានធ្ងន់រីឯ
សារឿន ទិត្យវិញគេជង្គង់ និងកែងរបស់គេមិនអាច មើលស្រាលបានឡើយ ។ នរណាឈ្នះក្នុងការប្រកួតនេះ ?
សល់ ស្រស់ក្លិបសាលវ័ន្ដកីឡាប្រកួត ជាមួយអ្នកប្រដាល់ធន អៀងឡេង មកពីសមាគមប្រដាល់ក្រសួង
ការពារជាតិដោយ ប្រកួតគ្នាក្នុងប្រភេទ ទម្ងន់៥៤គីឡូក្រាម ។
លន់ សៀកឡុងក្លិបថ្នល់ទទឹងគុនខ្មែរ ត្រូវបានផ្គូរផ្គងឲ្យ ប្រកួតជាមួយអ្នកប្រដាល់សាន់ វាសនាមកពីក្លិប
អារុណរះកីឡា ដោយប្រកួតគ្នាក្នុងប្រភេទ ទម្ងន់៥៤គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង