ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល ជូនដំណឹងដល់ពលរដ្ឋ អំពីជំងឺរលាកសួត មិនស្គាល់អត្តសញ្ញាណ

166

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងអំពីជំងឺរលាកសួត មិនស្គាល់អត្តសញ្ញាណ ដើម្បីជំរាបជូនសាធារណៈជនបានជ្រាប និងវិធានការប្រុងប្រយ័ត្នខ្លួន​។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមឲ្យអ្នកធ្វើដំណើរដែលទៅ ឬ វិលត្រឡប់មកពីទីក្រុងវូហាន ខេត្តហ៊ុយបេ សាធារណរដ្ឋប្រជាមានិតចិន ត្រូវមានការប្រុង

ប្រយ័ត្នខ្ពស់បំផុត ដោយត្រូវចេះថែរក្សាសុខភាពផ្ទាល់ខ្លួន។

 

សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ពី វិធានការណ៍ការពារ ជំងឺរលាកសួត មិនស្គាល់អត្តសញ្ញាណ (មិនដឹងប្រភព ឬមូលហេតុ) នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ បានបញ្ជាក់ថា ពាក់ព័ន្ធជំងឺប្រភេទនេះ អ្នកដំណើរដែលមានគម្រោងធ្វើដំណើរទៅ ឬត្រឡប់មកពីទីក្រុង​វូហាន ខេត្តហ៊ុយបេ ប្រទេសចិន ត្រូវប្រុងប្រយ័ត្ន។

 

ក្រសួងសុខាភិបាល បានបញ្ជាក់តាមសេចក្តីជូនដំណឹងថា មិនទាន់មានករណីជំងឺប្រភេទខាងលើនេះ នៅប្រទេសកម្ពុជានៅឡើយ ហើយក្រសួងកំពុងតែតាមដានដោយយកចិត្តទុកបំផុត នូវស្ថានភាពនៃការកើតមានករណីជំងឺរលាកសួតមិនស្គាល់អត្តសញ្ញាណ ក្រោយពីបានទទួលព័ត៌មានពីអង្គការសុខភាពពិភពលោក។

 

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ ជាពិសេសអ្នកដំណើរដែល

មានគម្រោងធ្វើដំណីរទៅ ឬត្រលប់មកពីទីក្រុងវូហាន ខេត្តហ៊ុយ បេ សាធារណរដ្ឋប្រជាមានិតចិន អំពីជំងឺរលាកសូតមិន

ស្គាល់អត្តសញ្ញាណ នូវព័ត៌មានសំខាន់ៗ និងវិធានការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ដែលគួរយល់ដឹង ដូចតទៅ៖

 

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់ថា មិនទាន់មានករណីជំងឺប្រភេទខាងលើនេះនៅ

ប្រទេសកម្ពុជានៅឡើយ ហើយក្រសូងកំពុងតែតាមដានដោយយកចិត្តទុកដាក់បំផុតនូវស្ថានភាពនៃការកើតមានករណីជំងឺ

រលាកសូតមិនស្គាល់អត្តសញ្ញាណ ក្រោយពីបានទទួលព័ត៌មានពីអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា ដែលករណី

ជំងឺរលាកសួតប្រភេទនេះ ត្រូវបានរកឃើញ និងបានរាយការណ៍ដំបូងនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្ត

ហ៊ុយបេ សាធារណរដ្ឋប្រជាមានិតចិន ជាមួយរោគសញ្ញាភាគច្រើន គឺក្តៅខ្លួនមានអ្នកជំងពីរ-បីនាក់មានរោគសញ្ញាហត់

ហើយថតកាំរស្មីអ៊ិចបង្ហាញថាមានដំបៅសួតសងខាង។ លទ្ធផលទទួលបានពីមន្ទីរពិសោធន៍ បានបញ្ជាក់ថា ជំងដែលកំពុង

កើតឡើងនេះ មិនមែនជាជំងឺ SARS ឬជំងឺផ្ដាសាយបក្សី ឬជំងឺផ្តាសាយបន្តរដោយវីរុសរដណូ (aderovirus) ឬជំង

MERS ឬក៏ជំងឺផ្លូវដង្ហើមដ៏ទៃទៀតនោះឡើយ។ ការអង្កេតស្រាវជ្រាវដោយមន្ទីរពិសោធន៍នៃប្រទេសចិន កំពុងបន្តធ្វើទៀត

ដើម្បីស្វែងរកអត្តសញ្ញាណនៃជំងឺរលាកសូតចម្លែកនេះ។ តាមរបាយកការណ៍របស់អង្គការសុខភាពពិភពលោក ក៏បាន

បង្ហាញផងដែរថា រហូតមកដល់ពេលនេះ មិនទាន់មានភ័ស្តុតាងណាមួយបញ្ជាក់ពីការឆ្លងពីមនុស្សទៅមនុស្សនៅឡើយ

ហើយក៏មិនទាន់មានការចម្លងទៅបុគ្គលិកសុខាភិបាលនោះដែរ។ នៅពេលនេះ អ្នកជំនាញកំពុងតែប្រមូលព័ត៌មានអេពីដេមី

សាស្រ្ត និងមន្ទីរពិសោធន៍បន្ថែមទៀត ដើម្បីកំណត់រកអត្តសញ្ញាណនៃវីរុស។

 

គិតត្រឹមម៉ោង ៨ ព្រឹកនាថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២០ ក្រុងវូហាន បានរាយការណ៍ថា មានអ្នកជំងឺសរុបចំនួន ៥៩

នាក់ ដែលមានជំងឺរលាកសួតដោយសារវីរុសដែលមិនស្គាល់អត្តសញ្ញាណ ក្នុងនោះមាន ៧ នាក់មានជំងឺធ្ងន់ធ្ងរ ហើយអ្នក

ជំងឺដទៃទៀតមានស្ថានភាពហ្នឹងនរ។ នាពេលបច្ចុប្បន្ន អ្នកជំងឺទាំងអស់កំពុងទទួលការព្យាបាលដោយដាក់ឲ្យនៅដាច់

ដោយឡែកពីគេ ហើយគ្មានអ្នកស្លាប់ទេ។ ក្នុងចំណោមអ្នកជំងឺ ៥៩ នាក់ អ្នកជំងឺដំបូងបានចាប់ផ្តើមឈឺនៅថ្ងៃទី ១២ ខែធ្នូ

ឆ្នាំ ២០១៩ និងអ្នកជំងឺចុងក្រោយបង្អស់បានចាប់ផ្តើមឈឺនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៩។ អ្នកប៉ះពាល់ជាមួយអ្នកជំងឺមាន

១៦៣នាក់ ដែលកំពុងតាមដានសម្រាប់ការសង្កេតផ្នែកវេជ្ជសាស្ត្របន្ត។ ការធ្វើអង្កេតអេពីដេមីសាស្ត្របានបង្ហាញថា អ្នក

ជំងឺខ្លះជាឈ្មួញកណ្តាល ឬជាអ្នកលក់ផ្ទាល់(ម្ចាស់ផ្ទាល់) ឬអ្នកបំរើសេវាផ្ទាល់ នៅផ្សារលក់គ្រឿងសមុទ្រហូណានដែលជាទី

ផ្សារលក់គ្រឿងសមុទ្របោះដុំដ៏ធំជាងគេក្នុងខេត្តនេះ ដែលមានតូបលក់គ្រឿងសមុទ្រ ជាង៦០០តូប និងមានអ្នកបំរើការងារចំនួន១៥០០នាក់ មានសត្វព្រៃក៏ត្រូវបានដាក់លក់នៅផ្នែកខ្លះនៃទីផ្សារនេះដែរ។

 

បច្ចុប្បន្ននេះ ក្រសួងសុខាភិបាលកម្ពុជា កំពុងបន្តតាមដានស្ថានភាពនៃជំងឺនេះនៅក្នុងតំបន់ ដោយមានការប្រឹក្សាយ៉ាងជិតសិ្នទ្ធជាមួយអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា និងសូមជម្រាបជូនផងដែរថា នៅប្រទេសកម្ពុជាមិនទាន់មានករណីជំងឺបែបនេះកើតមាននោះទេ

។ ក្នុងគោលបំណងការពារទុកជាមុននូវការកើតឡើងជាយថាហេតុនៃជំងឺរលាកសួតមិនស្គាល់អត្តសញ្ញាណនេះ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមអំពាវនាវ

សូមឲ្យអ្នកធ្វើដំណើរដែលទៅ ឬ វិលត្រឡប់មកពីទីក្រុងវូហាន ខេត្តហ៊ុយបេ សាធារណរដ្ឋប្រជាមានិតចិន ត្រូវមានការប្រុង

ប្រយ័ត្នខ្ពស់បំផុត ដោយត្រូវចេះថែរក្សាសុខភាពផ្ទាល់ខ្លួន ដោយអនុវត្តនូវវិធានការណ៍សាមញ្ញៗមានដូចខាងក្រោមនេះ។

ប្រសិនបើលោកអ្នក មានរោគសញ្ញាដូចជា គ្រុនក្តៅ ក្អក និងពិបាកដកដង្ហើម ទាំងក្នុងអំឡុងពេល ធ្វើដំណើរ ឬបន្ទាប់ពីការ

វិលត្រឡប់មកពីកន្លែងដែលបានជម្រាបខាងលើ សូមទៅជួបវេជ្ជបណ្ឌិត (នៅគ្រឹះស្ថានសុខាភិបាលសាធារណៈដែលនៅ

ជិតបំផុតភ្លាម) នឹងប្រាប់ពត៌មានដល់គ្រូពេទ្យអំពីប្រវត្តិនៃការធ្វើដំណើរ និងរោគសញ្ញារបស់លោកអ្នក។

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា៖ ខ្ញុំសូមប្រកាសធ្វើ

ការក្រើនរំលឹកជូនដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់លើការបង្ការការចម្លងជំងឺរលាកសួតដែលមិនស្គាល់អត្តសញ្ញាណ ដែលអាចកើតមានជាយថាហេតុ ដោយអនុវត្តនូវវិធានការណ៍ដូចតទៅ ៖ ១. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រេច។ ២. លាងដៃឲ្យបានញឹកញាប់ (ជាមួយសាប៊ូនិងទឹកស្អាត) ជាពិសេសបន្ទាប់ពីប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺឬ

បរិស្ថានជុំវិញគាត់។ ៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធ ឬទៅទីផ្សារលក់គ្រឿងសមុទ្រហូណាន ឬទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរ។ ចាំបាច់ ត្រូវលាងដៃឲ្យបានទៀងទាត់មុនពេល និងបន្ទាប់ពីការប៉ះពាល់សត្វ ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ។ ៤. ប្រកាន់ខ្ជាប់នូវការអនុវត្តន៍អនាម័យស្អាត និងសុវត្ថិភាពម្ហូបអាហារល្អ ដូចជា ពិសារអាហារដែលចំអិនឆ្អិនល្អ ។ ៥. អ្នកមានរោគសញ្ញាជំងឺផ្លូវដង្ហើមស្រេច ត្រូវខ្ទប់មាត់និងច្រមុះនៅពេលក្អកឬកណ្តាស់ ដោយកន្សែង ក្រម៉ា ឬក្រដាស។ ៦. ត្រូវប្រកាន់យកនូវអនាម័យដៃស្អាត និងអនាម័យផ្លូវដង្ហើម (ខ្ទប់មាត់និងច្រមុះនៅពេលក្អកឬកណាស់

៧.លាងដៃ បន្ទាប់ពីមានប៉ះជាមួយ ទឹករំអិលពីផ្លូវដកដង្ហើម និងរក្សាចមួយច្រើនជាង១ម៉ែត្រជាមួយបុគ្គលដែលមានរោគសញ្ញាផ្លូវដង្ហើមស្រួចស្រាវ ជាដើម។

ទោះជានៅប្រទេសកម្ពុជាមិនទាន់មានករណីជំងឺនេះនៅឡើយ ប៉ុន្តែ ក្រសួងសុខាភិបាលបានដាក់ម៉ាស៊ីនស្កេន

កំដៅនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រុងព្រះសីហនុ និងសៀមរាប និងស្រាវជ្រាវរកករណីសង្ស័យដោយក្រុមចត្តា

ឡីស័ក្តនៅតាមច្រកអាកាសយានដ្ឋានអន្តរជាតិ ព្រមទាំងបានត្រៀមបន្ទប់ដាក់អ្នកជំងឺឲ្យនៅដាច់ដោយឡែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យខេត្តព្រះសីហនុ និងមន្ទីរពេទ្យខេត្តសៀមរាប ត្រៀមសម្ភារៈ បរិក្ខារពេទ្យ និងឱសថចាំបាច់សម្រាប់ការព្យាបាលផងដែរ។ ក្រសួងក៏បានផ្សព្វផ្សាយជូនដំណឹងដល់មន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាលទាំង២៥រាជធានី-ខេត្ត ឲ្យត្រៀមលក្ខណៈជាស្រេច ក្នុងការឆ្លើយតប និងផ្តល់អន្តរាគមន៍ជាបន្ទាន់ ប្រសិនបើមានករណីសង្ស័យ និង

កំពុងពង្រឹងការងារតាមដានជំងឺផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និង បានពិនិត្យវាយតម្លៃរកលំនាំមិនធម្មតានៃជំងឺនេះជានិច្ច៕

 

អត្ថបទដែលជាប់ទាក់ទង