ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិចិន មានកាំភ្លើងខ្លី ទើបនឹងត្រៀមចេញប្លន់ ត្រូវសមត្ថកិច្ចដេញចាប់បានម្នាក់ រត់រួចពីរនាក់

56

 

 

ខេត្តព្រះសីហនុ​ ៖ ជន​ជនជាតិចិន៣នាក់ ដែលបានប្រើប្រាស់អាវុធខ្លីបម្រុងចេញធ្វើសកម្មភាពប្លន់ ត្រូវ​សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ដេញតាមដល់ស្ពានទឹកសាប បណ្តាលឲ្យក្រឡាប់រថយន្ត ចាប់​បាន​ម្នាក់​ ពីរនាក់ទៀតរត់គេចខ្លួន។

 

លោកឧត្តមសេនីយ៍ទោ​ជួន​ ណា​រិន្ទ​ស្នងការនគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា៖ នៅ​យប់​ ថ្ងៃទី៩​ ខែ​មករា​ ឆ្នាំ​២០២០​ កម្លាំង​នគរបាលល្បាត​ បានប្រទះឃើញរថយន្ដម៉ាកTakoma មួយ​គ្រឿង​ បាន​បើកចេញតាមបណ្តោយផ្លូវអូរ២ ភូមិ៥សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ​ រថយន្ត​នោះ​ បាន​យក​ស្បោង​ប្លាស្ទិក​ពណ៌ខ្មៅ រុំបិតផ្លាកលេខ ដែល​គួរ​ឱ្យ​សង្ស័យ​ ជាក្រុមជនទុច្ចរិតបម្រុងចេញធ្វើសកម្មភាពប្លន់ ឬ​ចាប់​ជំរិត​។ ភ្លាមៗ​នោះ កម្លាំងជំនាញ បាន​បោះ​ដៃ​សហការ​គ្នា​ បើកម៉ូតូតាមឃ្លាំមើល​ ជនសង្ស័យដឹងខ្លួន ក៏បើករថយន្តបង្វែងដានរត់គេចខ្លួន ឡើងទៅផ្លូវជាតិ៤ កម្លាំងសមត្ថកិច្ចយើងក៏បានសហការ ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ធ្វើការដេញតាមរហូត ហួសស្ពានទឹកសាប​ ឃុំរាម ជនសង្ស័យ​ បានបត់រថយន្តចូលល្លូវលំមួយ​ ដើម្បីគេច​ខ្លួន​ តែ​រថយន្ដ​បើក​លឿន​ ក៏បាន​ក្រឡាប់តែម្តង ហើយជនសង្ស័យបានព្យាយាមលូនចេញ ពីរថយន្តដើម្បីរត់គេចខ្លួន តែត្រូវបានកម្លាំងសមត្ថកិច្ចយើង ចាប់ឃាត់ខ្លួនបាន ១នាក់ និងដក ហូតបានវត្ថុតាងកាំភ្លើងខ្លី១ដើម រីឯជនសង្ស័យ ២នាក់ទៀត បានរត់គេចខ្លួនចូលពួន ក្នុងព្រៃ កម្លាំងសមត្ថកិច្ចយើងកំពុងធ្វើការស្វែងរក ។ ពេល​រថយន្ត​ក្រឡាប់​ នៅវេលាម៉ោង០:៣០​នាទី​ ឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។

ជនសង្ស័យឈ្មោះ WANG HONG TAO ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរ អ្នកនាំភ្ញៀវលេងល្បែង ស្នាក់នៅ ភូមិ១ សង្កាត់លេខ​៣ ក្រុង-ខេត្តព្រះសីហនុ ។

ចាប់យកបាន វត្ថុ​តាង​ កាំភ្លើងខ្លី១ដើម ម៉ាក ZORAKI ពណ៌ខ្មៅ លេខ 000232 បង់១មាន​៥គ្រាប់ និង​រថយន្តម៉ាក TAKOMA ពណ៌ទឹកប៉ិច ផ្លាកលេខភ្នំពេញ 2BD-7915។

 

ករណីនេះ កម្លាំងជំនាញ ការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី ដឹងស្វែងរកចាប់ខ្លួនបក្ខពួក 2 នាក់ទៀតដែលកំពុងគេចខ្លួន៕

អត្ថបទដែលជាប់ទាក់ទង