ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌចំការមន ៖ចុះធ្វើអនាម័យបរិស្ថាន ប្រមូលសំរាមទាំងយប់

80

ភ្នំពេញ៖កាលពីព្រលប់នាយប់ថ្ងៃទី០៩ខែមករាឆ្នាំ២០២០នេះលោកថេង សុថុល អភិបាលខណ្ឌចំការមនបានដឹកនាំកម្លាំងចម្រុះដោយបន្តសកម្មភាពការងាររបស់ខ្លួនយ៉ាងសកម្មផុលផុសដោយមិនគិតពីការនឿយហត់ទាំងយប់ទាំងថ្ងៃក្នុងការបង្កើនការយកចិត្តទុកដាក់ខ្ពស់ចុះធ្វើអនាម័យបរិស្ថានដោយប្រមូលសំរាមនៅតាមដងផ្លូវនិងតាមដងមហាវិថីនានានៅក្នុងមូលដ្ឋានខណ្ឌចំការមនរាជភ្នំពេញ។
លោកថេង សុថុល អភិបាលខណ្ឌចំការមនបានអោយដឹងថានៅយប់នេះដោយដឹកនាំកម្លាំងប្រជាការពារខណ្ឌនិងសង្កាត់ចុះមកប្រមូលនិងដឹកជញ្ជូនសំរាមតាមដងផ្លូវនិងតាមដងមហាវិថីនានាក្នុងមូលដ្ឋានចំការមនដែលមានការកកស្ទះសំរាមដោយទុកចោលយូរច្រើនថ្ងៃមកហើយដោយប្រើប្រាស់ឡានដឹកសំរាមយកចេញទៅចាក់នៅគំនរសំរាមនៅជាយក្រុង។
លោកថេង សុថុល អភិបាលខណ្ឌចំការមនបានមានមតិលើកឡើងថាចំពោះការងារចុះធ្វើអនាម័យ បរិស្ថានដោយដើរប្រម៉ែប្រមូលសំរាមនិងកាកសំណល់នៅតាមដងផ្លូវនានានិងតាមដងមហាវិថីក្នុងមូលដ្ឋានខណ្ឌចំការមននោះមិនថាយប់ឬថ្ងៃនោះទេហើយជាកត្តាសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហាកកស្ទះសំរាមដែលគរទុកយូរអាចហូរចូលលូស្ទះប្រពន្ធ័លូនិងជាការលើកកម្ពស់នូវកិត្តិយសមុខមាត់មូលដ្ឋានខណ្ឌចំការមនទាំងមូលផងដែរដោយមិនត្រូវមើលរំលងឡើយហើយការងារនេះមហាជនទូទៅដែលគាត់ធ្វើដំណើរឆ្លងកាត់តាមដងផ្លូវនានាក្នុងមូលដ្ឋានខណ្ឌចំការមនមិនថាយប់ឬថ្ងៃនោះទេគឺពួកគាត់មានការគាំទ្រយ៉ាងពេញទំហឹងមកលើការងារនេះពេលពួកគាត់ធ្វើដំណើរឆ្លងកាត់តាមដងផ្លូវនេះនាព្រឹកព្រលឹមនិងពេលល្ងាចយប់ព្រលប់គឺមិនធំក្លិនស្អុយចេញពីគំនរសំរាមទៀតឡើយនិងកាត់បន្ថយភាពអាណាធិបតេយ្យតាមដងផ្លូវផងដែរនៃការចាក់គរសំរាមតាមដងផ្លូវ។ដូចនេះដើម្បីអោយតាមដងផ្លូវអោយកាន់តែមានអនាម័យបរិស្ថាននិងសោភណ្ឌភាពល្អប្រសើរសូមបងប្អូនប្រជាជនទូទៅដែលធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញដើម្បីបម្រើការងារតាមអង្គភាពក្រសួងមន្ទីរឬតាមបណ្ដាក្រុមហ៊ុនសហគ្រាសឯកជននិងរកទិញទំនិញតាមទីផ្សារនោះហើយជាពិសេសបងប្អូនអាជីវករលក់ដូរអីវ៉ាន់តាមមុខផ្ទះពួកគាត់និមួយៗនោះនៅតាមដងផ្លូវនានាសូមចូលរួមអនុវត្តន៍អោយបានផុលផុសគ្រប់ៗគ្នាជាមួយខាងអាជ្ញាធរខណ្ឌចំការមនដើម្បីមុខមាត់កិត្តិយសខណ្ឌចំការមន។ហើយការងារនេះអាជ្ញាធរខណ្ឌនិងបន្តចុះធ្វើជាប្រចាំរាងរាល់ថ្ងៃយប់អោយដូចភ្លៀងរលឹមមិនថាថ្ងៃឬយប់នោះទេតួយ៉ាងដូចយប់នេះអ៊ីចឹងពិសេសនាថ្ងៃចុងសប្ដាហ៍។
លោកថេង សុថុល អភិបាលខណ្ឌចំការមនបានលើកឡើងទៀតថាបើចង់បានអនាម័យ និង បរិស្ថានល្អប្រសើរនៅក្នុងមូលដ្ឋានភូមិសង្កាត់យើងនិមួយៗនោះហើយបងប្អូនមានសុខភាព ល្អនិងទីក្រុងមានផាសុខភាព សោភ័ណ្ឌភាពនោះដ៏រាបណាយើងគ្រប់ៗគ្នារួមទាំងមន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាននិង បងប្អូនប្រជាជនទូទៅរួមដៃគ្នាសហការណ៍គ្នាជាមួយគ្នាយ៉ាងផុលផុសទើបនៅក្នុងមូលដ្ឋានយើងមានភាពល្អប្រសើរ។
គួរបញ្ជាក់ផងដែរថាខណ្ឌចំការមនបច្ចប្បន្នដែលដឹកនាំដោយលោកថេង សុថុលក្នុងមួយរយះនេះគឺប្រែមុខមាត់ថ្មីហើយការងារនេះទទួលបានជោគជ័យដោយមានការចូលរួមគាំទ្រពីមហាជននិងមន្រ្តីក្រោមឱវាទផងដែរ។
ជាមួយគ្នានេះលោកអភិបាលខណ្ឌចំការមនក៏បានអំពាវនាវដោយសំណូមពរទៅដល់បងប្អូនប្រជាជនទូទៅនិងបងប្អូនអាជីវករសូមមេត្តាវេចខ្ចប់ទុកដាក់សំរាមអោយបានត្រឹមត្រូវនិងចូលរួមបោសសម្អាតធ្វើអនាម័យ បរិស្ថានដើម្បីទីក្រុងយើងអោយកាន់តែល្អប្រសើរមានផាសុខភាពផងដែរពោលគឺទីក្រុងស្អាតគឺផ្ដើមចេញពីយើងទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង