ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ចេង មុនីរ៉ា បញ្ចេញកម្លាំងប្រមូលសំរាមដោយផ្ទាល់ ក្រោយកម្មករស៊ីនទ្រីធ្វើកូដកម្មមិនចេញប្រមូលសំរាមកាលពីយប់មិញ

70

 

ភ្នំពេញ ៖ ក្រោយពីកម្មករស៊ីនទ្រី ធ្វើកូដកម្មមិនចេញប្រមូលសំរាមកាលពីយប់មិញនេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ បានបញ្ចេញកំលាំងសណ្តាប់ធ្នាប់ខណ្ឌ ចេញអន្តរាគមន៍កើបប្រមូលសម្រាមតាមផ្លូវជាតិលេខ១ ។

លោក ចេង មុនីរ៉ា បានអោយដឹងថាបការងារនេះអាជ្ញាធរខណ្ឌ បន្តចុះធ្វើជាប្រចាំ អោយដូចភ្លៀងរលឹមមិនថាថ្ងៃឬយប់នោះទេ តួយ៉ាងដូចពេលនេះអ៊ីចឹង ពិសេសនាថ្ងៃចុងសប្ដាហ៍ គឺកម្លាំងសណ្តាប់ខណ្ឌ ចុះប្រមូលសំរាមមិនមានកកស្ទះនោះឡើយ ។

ជាមួយគ្នានេះលោកអភិបាលខណ្ឌច្បារអំពៅ ក៏បានអំពាវនាវដោយសំណូមពរទៅដល់បងប្អូនប្រជាជនទូទៅនិងបងប្អូនអាជីវករសូមមេត្តាវេចខ្ចប់ទុកដាក់សំរាមអោយបានត្រឹមត្រូវនិងចូលរួមបោសសម្អាតធ្វើអនាម័យ បរិស្ថានដើម្បីទីក្រុងយើងអោយកាន់តែល្អប្រសើរមានផាសុខភាពផងដែរពោលគឺទីក្រុងស្អាត គឺផ្ដើមចេញពីយើងទាំងអស់គ្នា ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី០៩ ខែមករា នេះ កម្មករស៊ីនទ្រី រួមមានអ្នកបើកបររថយន្តដឹកសំរាម និងកម្មករ បានធ្វើកូដកម្មមិនព្រមចេញប្រមូលសំរាម ដែលធ្វើអោយមានការអាក់ខានក្នុងការប្រមូលសំរាម។

អត្ថបទដែលជាប់ទាក់ទង