ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លំហាត់បាញ់គ្រាប់ពិត ត្រួតពិនិត្យលទ្ធផលវគ្គ ហ្វឹកហ្វឺនបណ្តុះបណ្តាលនាយទាហានរងជំនាញកាំភ្លើងការពារអាកាស២៣មម-២

70

សៀមរាប៖រដ្ឋបាលស្រុកស្វាយលើសូមជូនដំណឹងស្តីពីលំហាត់បាញ់គ្រាប់ពិតត្រួតពិនិត្យលទ្ធផលវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលនាយទាហានរងជំនាញកាំភ្លើងការពារអាកាសជំនាន់ទី៤ឆ្នាំ២០១៩នៅចំណុចភ្នំខ្យងភូមិរុងរឿងឃុំកន្ទួតស្រុកស្វាយលើខេត្តសៀមរាប

រដ្ឋបាលស្រុកស្វាយលើសូមជម្រាបជូនដល់ឯកឧត្តមលោកជំទាវលោកលោកស្រីនិងបងប្អូន

ប្រជាពលរដ្ឋមេត្តាជ្រាបថា៖ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៤ខែមករាឆ្នាំ២០២០សាលាការពារអាកាស

នៃទីបញ្ជាការដ្ឋានការពារអាកាស..នឹងធ្វើលំហាត់បាញ់គ្រាប់ពិតកាំភ្លើងធំការពារអាកាស៣៧មម

កាំភ្លើងយន្តការពារអាកាស២៣មមនៅទីលានបាញ់កងពលធំអន្តរាគមន៍លេខ២(ចំណុចភ្នំខ្យង

ភូមិរុងរឿងឃុំកន្ទួតស្រុកស្វាយលើខេត្តសៀមរាប)

សេចក្តីដូចបានជម្រាបជូនខាងលើសូមឯកឧត្តមលោកជំទាវលោកលោកស្រីនិងបងប្អូនប្រជា

ពលរដ្ឋមេត្តាជ្រាបនិងសូមកុំមានការភ្ញាក់ផ្អើលចំពោះស្នូរសម្លេងផ្ទុះកាំភ្លើងក្នុងពេលធ្វើលំហាត់បាញ់គ្រាប់

ពិតដើម្បីធានាសុវត្ថិភាពរដ្ឋបាលស្រុកសូមធ្វើការហាមឃាត់ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់កុំអោយ

មានការធ្វើដំណើរចូលទៅក្នុងតំបន់ខាងលើជាដាច់ខាតប្រយ័ត្នមានគ្រោះថ្នាក់ជាយថាហេតុ

ទទួលបានសេចក្តីជូនដំណឹងនេះរដ្ឋបាលស្រុកសង្ឃឹមថាឯកឧត្តមលោកជំទាវលោកលោកស្រី

និងបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តភ្នំខ្យងភូមិរុងរឿងឃុំកន្ទួតស្រុកស្វាយលើនឹងចូលរួមសហការល្អ

ដើម្បីឲ្យលំហាត់បាញ់គ្រាប់ពិតខាងលើប្រព្រឹត្តទៅដោយជោគជ័យនិងធានាបាននូវសុវត្ថិភាពខ្ពស់

អត្ថបទដែលជាប់ទាក់ទង