ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្នាក់លើជួយ មើលឡានដឹកខ្សាច់ នៅខណ្ឌច្បារអំពៅ និងខណ្ឌមានជ័យផង

73

ភ្នំពេញ៖ឡានដឹកខ្សាច់ធុនធំក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ និងខណ្ឌមានជ័យ កំពុងបង្កផលប៉ះពាល់បរិស្ថាន​និងបង្កការភ័យខ្លាចដល់អ្នកដំណើរទាំងយប់ថ្ងៃតែអាជ្ញាធរមូលដ្ឋានខណ្ឌ២នេះអត់ខ្វល់​ ដោយសម្រានលង់លក់យ៉ាងរំភើយជាមួយផលប្រយោជន៍សើមមាត់ហេសហេ…!ដូចនេះសូមអាជ្ញាធររាជធានីភ្នំពេញចុះមើលផង….!
អ្នកដំណើរតាមផ្លូវជាតិលេខ១ផ្លូវ១១០និងផ្លូវកៅស៊ូពីរង្វង់មូលគល់ស្ពានព្រែកសំរោងត្រើយខាងកើត ក្នុងមូលដ្ឋានសង្កាត់ព្រែកថ្មីនិយាយត្អូញត្អែរថាសព្វថ្ងៃនេះពេលពួកគាត់ធ្វើមកដល់កន្លែង ដេប៉ូខ្សាច់ខាងលើនេះដូចជាដេប៉ូខ្សាច់នៅជាប់រង្វង់មូលគុលស្ពានព្រែកសំរោងត្រើយខាងកើតទន្លេបាសាក់និងផ្លូវ១១០សង្កាត់ព្រែកថ្មី និងដេប៉ូខ្សាច់នៅផ្លូវជាតិលេខ១សង្កាត់និរោធ សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅគឺពួកថៅដេប៉ូខ្សាច់គាត់ដឹកជញ្ជូនដីខ្សាច់តាមឡានធុនធំបើកបរលឿនដូចហោះ ទាំងយប់ទាំងថ្ងៃដោយបង្កការភ័យខ្លាចដល់អ្នកដំណើរហើយដីខ្សាច់ជ្រុះធ្លាក់ពីឡានប្រឡាក់ផ្លូវ យ៉ាងអាក្រក់មើលបំផុតនិងប៉ះពាល់បរិស្ថាននិងសុខភាពប្រជាជន។តែមិនថ្វីនោះទេបើពួកថៅកែខ្សាច់និងក្រុមអាជ្ញាធរមូលដ្ឋានគេត្រូវរ៉ូវគ្នា ដូចស្រម៉ោចនិងស្ករអុីចឹងទើបមិនខ្ចីចាត់ការបញ្ហានេះខ្សាច់នៅតែប្រឡាក់ផ្លូវដីខ្សាច់ហុយសំពោងងងិតមេឃបង្កគ្រោះដល់អ្នកដំណើរ ជាហូរហែរ។រីឯឡានដឹកខ្សាច់នៅផ្លូវជាតិលេខ២សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យឯណេះវិញក៏ដូចនៅខណ្ឌច្បារអំពៅដែរ។ ដូចនេះអ្នកដំណើរពួកគាត់សំណូមពរដល់អាជ្ញាធររាជធានីភ្នំពេញជួយចុះមើលឡានដឹកខ្សាច់ធុនធំនៅខណ្ឌទាំង២ខាងលើនេះផង។ បើពឺងអាជ្ញាធរមូលដ្ឋានដូចពឹងផ្កាលើមេឃអីចឹងពោលគឺឡាននៅតែដឹកខ្សាច់ គគ្រឹកគគ្រេងផ្លូវនៅតែប្រឡាក់ ហើយនៅតែប៉ះពាល់បរិស្ថាននិងបង្កគ្រោះថ្នាក់ ដោយរអិលដីខ្សាច់នៅតាមដេប៉ូខ្សាច់ទាំងអស់នោះ៕

អត្ថបទដែលជាប់ទាក់ទង