ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសចូលកាន់តំណែង មេបញ្ជាការ មេបញ្ជាការង និងពលទាហាន ផ្នែកសឹករងក្រុងកោះរ៉ុងជាផ្លូវការ ចំនួន១៦នាក់

77
ខេត្តព្រះសីហនុ៖ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ នៅព្រឹកថ្ងៃទី១០ ខែមករាឆ្នាំ ២០២០ នេះបានប្រកាស ចូលកាន់ មុខតំណែង មេបញ្ជាការ-មេបញ្ជាការរង និងពលទាហាន ដែលត្រូវទទួល សេចក្តីសម្រេចមុខងារ ត្រូវបម្រើការងារ នៅផ្នែកសឹករងក្រុងកោះរ៉ុងចំនួន១៦នាក់ ហើយលោកវរសេនីយ៍ត្រី លួន ឬទ្ធី ត្រូវបានប្រកាសតែងតាំង ជាមេបញ្ជាការផ្នែកសឹករងក្រុងកោះរ៉ុង ។
 ពិធីនោះធ្វើឡើងដោយមានការ ការចូលរួមពីលោក ឧត្តមសេនីយ៍ឯក បណ្ឌិត យឿង សុខុន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៣លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នឹងមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ពីបណ្តា មន្ទីរ អង្គភាព នានា ជុំវិញខេត្តនាព្រឹកថ្ងៃទី១០មករាឆ្នាំ២០២០។
លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុបានធ្វើរបាយការណ៍ស្វាគមន៍ចំពោះគណៈអធិបតីអំពីស្ថានភាពភូមិសាស្ត្រនានារបស់តំបន់ប្រតិបត្តិការសឹករងខេត្ត ដែលបានខិតខំនិងបំពេញតួនាទីក្នុងការការពារជាតិមាតុភូមិនិងប្រជាពលរដ្ឋប្រកបដោយភាពជោគជ័យ និងបញ្ហាប្រឈម មួយចំនួនជាពិសេស នៅតំបន់ក្រុងកោះរ៉ុងដែលជាតំបន់ថ្មីនឹងត្រូវបាន បង្កើតទីបញ្ជាការតំបន់ប្រតិបត្តិការផ្នែកសឹករងក្រុង ហើយមិនទាន់មានទីតាំង និង ស្នាក់ការត្រឹមត្រូវនៅឡើយ ដើម្បី បម្រើការពារជូនជាតិមាតុភូមិប្រជាពរដ្ឋនៅលើដីកោះ មានភាពងាយស្រួលនិងទាន់ពេលវេលានៅពេលមានសភាពការណ៍កើតឡើង ។
មានប្រសាសន៍នៅក្នុងឱកាសនោះលោក គួច ចំរើន អភិបាលខេត្ត និង លោក ឧត្តមសេនីយ៍ឯក បណ្ដិត យឿង សុខុន បានលើកឡើងថា ពិធីប្រកាសមុខតំណែងមេបញ្ជាការ មេបញ្ជាការងនិងយុវជនស្ម័គ្រចិត្តបញ្ចូលក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទនៅផ្នែកសឹករងក្រុងកោះរ៉ុងតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុយោធភូមិភាគទី៣ នាឱកាសនេះ
គឺជាមោទនភាពចំពោះវីរភាពរបស់នាយទាហាននាយទាហានរងនិងពលទាហានទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តនិងស្មារតីក្នុងបុព្វហេតុដើម្បីបម្រើការពារជាតិមាតុភូមិនិងប្រជាជន ការពារជាតិសាសនាព្រះមហាក្សត្រនិងរាជរដ្ឋាភិបាលស្របច្បាប់ដែលបានប្រសូត្រចេញពីការបោះឆ្នោតដោយសេរីត្រឹមត្រូវយុត្តិធម៌និងតម្លាភាពដែលមានសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាហើយរក្សានិងការពារសន្តិភាពដែលរកបានដោយ លំបាក និងសមិទ្ធិផលដែលមាននាពេលបច្ចុប្បន្ន ពង្រឹងការអនុវត្តវិធានការច្បាប់ដ៏ម៉ឺងម៉ាត់ និងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពពង្រឹងការងារសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈ។
  លោកក៏បានបញ្ជាក់បន្ថែមថា សូមឲ្យមេបញ្ជាការមេបញ្ជាការរងនិងពលទាហានដែលត្រូវទៅបម្រើការនៅលើក្រុងកោះរ៉ុងត្រូវចេះសហការសាមគ្គី ភាពផ្ទៃក្នុងនិងសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងគោលដៅរួម ការពារជាតិ មាតុភូមិនឹង ប្រជាពលរដ្ឋ ធ្វើយ៉ាងណាឲ្យស្ថេរភាព នៅក្នុងមូលដ្ឋាន ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ និងជាពិសេសឯកឧត្តមបានលើកឡើងថា ត្រូវចៀសឲ្យឆ្ងាយអំពីការប្រើប្រាស់ ចែកចាយគ្រឿងញៀននៅក្នុងអង្គភាព ជាដាច់ខាត ព្រោះគ្រឿងញៀនធ្វើឱ្យ អាប់ឱនដល់សង្គម គ្រួសារនិងប្រទេសជាតិ។
បន្ទាប់មកគណអធិបតី ភ្ញៀវកិត្តិយស ព្រមទាំងនាយទាហាន នាយទាហានរង និង ពលទាហាន ហូបបាយសាមគ្គី ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៏លើកទី៤១ ថ្ងៃជ័យជំនះ៧មករា (៧.១.១៩៧៩-៧.១.២០២០) និងដើម្បីអបអរសាទរពិធីប្រកាសមុខតំណែង មេបញ្ជាការ-មេបញ្ជាការរងនិងបញ្ចូលយុវជនស្ម័គ្រចិត្ត ក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ នៅផ្នែកសឹករងកោះរ៉ុង ប្រកបដោយភាពស្និទ្ធស្នាល សប្បាយរីករាយក្រៃលែង ៕
អត្ថបទដែលជាប់ទាក់ទង