ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៊ីរ៉ងទទួលស្គាល់ថា​ ខ្លួនបាញ់ទម្លាក់យន្តហោះ​អ៊ុ​យក្រែ​ន

87

 

ការបាត់បង់ជីវិតមនុ​ស្ស​ចំនួន ១៧៦នាក់គឺជារឿងដែលពិបា​ក​ទទួ​លយ​ក ប៉ុន្តែយោធាអ៊ីរ៉ងហ៊ានទទួល​ស្គា​ល់​ថា ខ្លួនបានបាញ់ទម្លាក់​យ​ន្តហោះ​ដឹកអ្ន​កដំណើ​រអ៊ុ​យក្រែន ប៉ុន្តែវាកើតឡើងដោយ​អ​ចេត​នា។ នេះបើតាមសេចក្តីរាយការណ៍ទូរ​ទ​ស្សន៍រ​ដ្ឋ​អ៊ីរ៉ង។

ក្នុងសេចក្តីប្រកាសបានឲ្យដឹ​ងថា វាបានកើតឡើងដោយសារតែ​ប​ញ្ហាខុ​សបច្ចេ​កទេរ​បស់​ម​នុស្ស ក្រោយពេលយន្តហោះ​បាន​ហោះមកជិតតំបន់​រ​បស់​កងទ័​ពប​ដិវ​ត្ត​ន៍អ៊ី​រ៉ង។

ដំបូងឡើយ អ៊ីរ៉ងបានបដិសេធ​ថា​ មីស៊ីលរបស់​ខ្លួ​នជា​អ្នកធ្វើឲ្យយន្តហោះអ៊ុយក្រែ​ន​ធ្លា​ក់ ក្បែរក្រុងតេហេ​រ៉​ង ផ្តាច់ជីវិ​ត​មនុ​ស្ស ១៧៦នាក់។

ប៉ុន្តែសម្ពាធបានកើតឡើងខ្លាំង​លើ​អ៊ី​រ៉ង ក្រោយពេល មេដឹកនាំអាមេរិច ​និ​ងកាណាដានិយា​យ​ថា​ ពួកគេជឿជាក់ថា​ ​អ៊ី​រ៉ងជាអ្នកបាញ់ទម្លាក់យន្ត​ហោះ​នោះដោយ​ចៃដ​ន្យ។

សូមបញ្ជាក់ថា ការធ្លាក់រ​ប​ស់យន្ត​ហោះអ៊ុ​យក្រែ​ន កើតឡើងតែប៉ុន្មានម៉ោង​ប៉ុ​ណ្ណោះក្រោ​យពេ​ល អ៊ីរ៉ងបានធ្វើការវា​យ​ប្រហា​រមីស៊ី​ល ទៅលើមូលដ្ឋានទ័ពអាមេ​រិ​ចនៅ​អ៊ីរ៉ាក់ ដើម្បីជាការសង​សឹ​ក។​

យន្តហោះកំ​ពុងធ្វើ​ដំ​ណើរ​ឆ្ពោះ​ទៅកាន់​ទី​ក្រុង Kyiv ប្រទេសអ៊ុយក្រែ​ន​ មុនពេលវាធ្លាក់នៅក្បែរព្រ​លា​នយ​ន្ត​ហោះ Imam Khomeini របស់​អ៊ីរ៉ង ភ្លាមៗក្រោយពេលហោះឡើ​ង​។​

ក្នុងចំណោមអ្នកស្លា​ប់ មានជនជាតិអ៊ីរ៉ង​ច្រើ​នជាង​គេរ​ហូ​តដល់ ៨២នាក់ ៥៧នាក់ជាជនជាតិ​កា​ណា​ដា​ ១១ជាជនជាតិអ៊ុ​យ​ក្រែ​ន៕

អត្ថបទដែលជាប់ទាក់ទង