ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជន​បរ​ទេស​​ខំមក​ជួយកុ​មា​រកម្ពុជា​ ត្រូវបានតុលាការខេ​ត្ត​កណ្ដា​ល ចាប់ដាក់គុកយ៉ាង​​អ​យុត្តិធ​ម៌​​បំ​ផុត​

74

 

ភ្នំពេញ៖ លោកស្រី​ Kim Deborah ជនជាតិ​កូរ៉េ​ខាង​ត្បូង​​សញ្ជាតិ​ អូស្ត្រាលី​ បាន​មកជួ​បខ្ញុំឲ្យជួយរកយុត្តិធម៌ជូន​ប្ដី​រ​ប​ស់​លោ​កស្រី​​​ឈ្មោះ​ Chan Martin King Wai ចិនហុងកុង​ សញ្ជាតិ​អូ​ស្ត្រា​លី​ ដែលត្រូវបានតុលាកា​រ​ខេត្ត​កណ្ដាល​ចាប់​ដាក់គុកយ៉ាង​អយុត្តិធ​ម៌​​បំផុត​ ។នេះបើតាមការបញ្ជាក់របស់លោកផែង វណ្ណៈ នៅថ្ងៃទី១១ខែមករា ឆ្នាំ២០២០។

លោកស្រី​ Kim Deborah បានរៀបរាប់ថា​ ប្ដីលោកស្រី​ បានមកប្រទេសកម្ពុជា​​​ ៧​ ឆ្នាំ​ហើយដើម្បីធ្វើការនៅ​អង្គការ​​ជួ​យកុមា​រក​ម្ពុជា​ នៅ​ ព្រែក​ហូរ​ ក្រុងតាខ្មៅ​ ខេត្ត​​ក​ណ្តាល​ ។

លោកផែង វណ្ណៈ បានលើកឡើងថា នៅឆ្នាំ​ ២០១៥​ អង្គការ​របស់​ប្ដី​​​លោកស្រី​ មានគម្រោងសាងសង់​សាលារៀន​មួ​យក្នុ​ងទឹក​ប្រា​ក់​ ២.៩០០.០០០​ ដុល្លារ​ ដោយបានធ្វើ​កិច្ចសន្យា​សាងសង់​​ជា​មួយ​​ក្រុមហ៊ុន​​សំ​ណង់​​ឈ្មោះ​ ភី​ អេច​ វី​ ដែលមានលោក​ ដន​ ខាំផែង​ ​និ​ង​ ​លោកស្រី​ ជឹម​ វណ្ណ​ ជាតំណាង​ ។ បន្ទាប់​ពី​ចុះកិច្ចសន្យារួ​ច​ហើយ​ នៅថ្ងៃទី​ ២៤​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៥​ ក្រុមហ៊ុន​ ភី​អេច​ វី​ បានចាប់ផ្ដើមដំណើរការសាងសង់​ និងបានបើកប្រាក់​ជាបន្តបន្ទាប់​​ពី​​អ​ង្គកា​រ​ដែ​ល​​លោក​ Chan Martin គ្រប់​គ្រង​ សរុប​ចំនួន​ ១១២.៥១៤​ ដុល្លារ​ ។ លុះដល់ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៦​ ខាងអង្គការខ្វះមូលនិ​ធិ​​សម្រាប់​បន្តការសាងសង់​​ ​ក៏បាន​ធ្វើ​លិខិត​មួយ​ជូ​នទៅ​​ក្រុម​ហ៊ុន​​សំណង់​ ភី​ អេច​ វី​ ដើម្បី​បញ្ចប់​កិច្ច​សន្យា​​​សា​ងសង់​ ។ តែខាងក្រុមហ៊ុនសំណ​ង់​​ ភី​ អេច​ វី​ មិនព្រម​ក៏បា​ន​ប្ដឹងផ្ដ​ល់​គ្នាទៅ​ មជ្ឈមណ្ឌល​ជាតិ​ នៃ​​ ម​ជ្ឈតការផ្នែកពាណិជ្ជ​ក​ម្ម​​ ។

បន្ទាប់​ពី​មានរឿងក្ដីតតាំងគ្នាតា​ម​ផ្លូវ​ច្បាប់​ មជ្ឈមណ្ឌល​ជា​តិ​ នៃ​ មជ្ឈតការផ្នែក​ពាណិជ្ជ​ក​ម្ម​,​ សាលាឧទ្ធរណ៍​​ និង​ តុលាការ​​​កំ​ពូល​​ បានសម្រេច​ឲ្យលោ​ក​ Chan Martin ឈ្នះ​ក្ដី​ និងបានបញ្ចប់រឿងក្ដីនេះច​ប់​សព្វ​គ្រប់​អស់​ហើយ​ ។

ស្រាប់តែ​នៅថ្ងៃទី​ ៣១​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៨​ ក្រុមហ៊ុន​ ភី​ អេច​ វី​ តំណាងដោយ​លោ​ក​ ដន​ ខាំផែង​ សើរើ​រឿងយកមកប្ដឹងតុលាការខេ​ត្ត​ក​ណ្ដាល ជារឿងព្រហ្មទណ្ឌ​ ទៅវិ​ញ​​ ហើយតុលាការខេត្ត​ក​ណ្ដាល​​ បានចាប់ខ្លួនលោក​ ​C​han Martin យកមកដាក់​គុ​ករហូ​តមក​ដល់ប​ច្ចុប្ប​ន្ន​​ ។

លោកបន្តថា អ្នកច្បាប់​ជាច្រើន​បា​ន​លើកជាចម្ងល់ថា​ ករណី​ វិវាទ​ រវាង​ អង្គការ​រប​ស់​​លោក​ Chan Martin និង​ ក្រុម​ហ៊ុន​សំណង់​ ​ភី​​ អេច​ វី​ ជាវិវាទកិច្ច​ស​ន្យា​ មិនមែនជារឿង​ ព្រហ្មទណ្ឌ​ទេ​ ហើយ​ មជ្ឈមណ្ឌល​ជាតិ​ ​នៃ​មជ្ឈតការផ្នែក​ពាណិ​ជ្ជ​កម្ម​ ,​ សាលាឧទ្ធរណ៍​ និង​ តុលាការ​កំពូល​​​ ក៏សម្រេច​ចប់សព្វគ្រប់អស់​ហើយ​ ។ ការលើកយករឿងដដែលនេះ​ មកប្ដឹងរឿង​ព្រហ្មទណ្ឌ​​មិ​នត្រឹ​មត្រូវ​ទេ​​ ។

ដោយមើលឃើញអំពើអ​យុ​ត្តិធម៌​​ដែល​ តុលាការ​ខេត្ត​​​​កណ្ដាល​ បានធ្វើ​មក​លើប្ដីលោក​ស្រី​​ លោកស្រី​ Kim Deborah បានសំណូមពរ​​​អោយថ្នាក់ដឹកនាំ​​ក្រ​សួងយុ​ត្តិ​ធម៌​ មេត្តា​ពិនិត្យមើល​​​ករណី​​នេះផ​ង​ ។

ជនបរទេស​ខំមកជួយ​កុ​មារក​ម្ពុជា​ ទីបំផុត​ តុលាការ​​ខេ​ត្ត​​កណ្ដាល ​ចាប់ដាក់គុក​យ៉ាងអយុត្តិ​ធ​ម៌បំ​ផុ​ត​ ៕

អត្ថបទដែលជាប់ទាក់ទង