ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវបេតុងទំនប់ដូនសរ នៅស្រុកកៀនស្វាយ ក្រុមហ៊ុនឡានដឹកដីកំពង់បើកបរបំផ្លាញផ្លូវ

52

កណ្ដាល៖ប្រជាជនរស់នៅឃុំឈើទាលនិងឃុំគគីរអមសងខាងផ្លូវបេតុងទំនប់ដូនសរព្រមទាំងប្រជាជនទាំង៨ឃុំនៅស្រុកកៀនស្វាយខេត្តកណ្ដាលគឺពួកគាត់មានទឹកចិត្តសប្បាយរីករាយជាខ្លាំងនៅពេលឃើញលោកអភិបាលខេត្តកណ្ដាលគាត់កាដូដោយស្ថាបនាផ្លូវបេតុង១ខ្សែដែលតភ្ជាប់ពីកំណាត់ផ្លូវកៅស៊ូលេខ១១០ឆ្ពោះទៅភូមិដូនសរឃុំគគីរស្រុកកៀនស្វាយខេត្តកណ្ដាលឡើងទៅកំណាត់ផ្លូវជាតិលេខ១សម្រាប់អោយបងប្អូនប្រជាជនគាត់ធ្វើដំណើរតាមមធ្យោបាយនានានោះ។ប៉ុន្តែនៅពេលនេះក្រុមហ៊ុនឡានដឹកដីកំពង់បើកបរបំផ្លាញផ្លូវបេតុងខាងលើនេះដែលជាសមិទ្ធផលរបស់លោកអភិបាលខេត្តកណ្ដាលដោយកាដូទុកជាចំណងដៃជូនដល់ប្រជាជនបានប្រើប្រាស់នេះបើយោងតាមសេចក្ដីរាយការណ៍ពីសំណាក់ប្រជាជនគាត់រាយការណ៍ប្រាប់នៅរសៀលថ្ងៃទី១១ខែមករាឆ្នាំ២០២០នេះ។
បើយោងតាមសំណើរមន្រ្តីសមត្ថកិច្ចស្រុកកៀនស្វាយគេនិយាយថាចំពោះថៅកែក្រុមហ៊ុនឡានដឹកដីបំផ្លាញផ្លូវបេតុងទំនប់ដូនសរនោះគឺអាជ្ញាធរស្រុកកៀនស្វាយគាត់មិនហ៊ានក្អកជាមួយថៅកែក្រុមហ៊ុនឡានដឹកដីនោះទេព្រោះអីថៅកែក្រុមហ៊ុនឡានដឹកដីនោះគេជះលុយច្រើនទៅលើពួកអាជ្ញាធរស្រុកទាំងអស់នោះហេសហេ…!លុយថៅកែឡានដឹកដីពិតជាមានអំណាចមែន។ដូចនេះមហាជននៅអមសងខាងផ្លូវបេតុងទំនប់ដូនសរនិងប្រជាជនប្រើប្រាស់ផ្លូវបេតុងខាងលើនេះជាច្រើនសូមស្នើរដល់លោកអភិបាលខេត្តកណ្ដាលមេត្តាចុះមកពិនិត្យនិងទប់ស្កាត់ផងដោយខ្លាចខូចផ្លូវបេតុងទំនប់ដូនសរដែលទើបស្ថាបនាកាលពីពេលថ្មីៗនេះបែរជាខាងអាជ្ញាធរស្រុកកៀនស្វាយមានការឃុបឃិតគ្នាជាមួយថៅកែឡានដឹកដីបើកបរឡានដឹកដីដោយបំផ្លាញផ្លូវបេតុងនេះទៅវិញ។
ចំពោះផ្លូវបេតុងទំនប់ដូនសរនេះខាងក្រុមហ៊ុនទើបស្ថាបនាផ្លូវនេះហើយកាលពីពេលថ្មីៗនេះដោយមិនទាន់អោយប្រើប្រាស់ជាផ្លូវការនៅឡើយនោះទេចំពោះឡានធុនធំដោយដាក់លូទំហំមុខកាត់ជិត១ម៉ែត្របញ្ឈរដោយហាមមិនអោយឡានធុនធំឬឡានដឹកធ្ងន់ពិសេសឡានដឹកដីបើកបរឆ្លងកាត់នៅលើផ្លូវបេតុងទំនប់ដូនសរនេះឡើយដោយខ្លាចខូចផ្លូវព្រោះអីបេតុងផ្លូវស៊ីម៉ងត៍នៅខ្ខីមិនទាន់ដល់ថ្ងៃកំណត់អោយប្រើប្រាស់ជាផ្លូវការនៅឡើយ។តែផ្ទុយទៅវិញបែរជាអាជ្ញាធរស្រុកកៀនស្វាយគាត់មានការឃុបឃិតគ្នាជាមួយថៅកែឡានដឹកដីបើកបរដឹកដីយ៉ាងគគ្រឹកគគ្រេងបំផ្លាញផ្លូវបេតុងទំនប់ដូនសរដែលជាសមិទ្ធលោកអភិបាលខេត្តកណ្ដាលដែលគាត់កាដូទុកជាចំណងដៃជូនដល់ប្រជាជនបានបបរើប្រាស់ជាមធ្យោបាយក្នុងការធ្វើដំណើរនាសព្វថ្ងៃនេះ។ដូចនេះប្រជាជនគាត់មានការព្រួយបារម្ភណាស់នៅឃើញឡានដឹកដីបើកបរបំផ្លាញផ្លូវបេតុងទំនប់ដូនសដែលទើបស្ថាបនានៅពេលថ្មីៗដូចនេះ។
គួរបញ្ជាក់ផងដែរថាផ្លូវទំនប់ដូនសរនេះកាលពីមិនទាន់ស្ថាបនាជាផ្លូវបេតុងដូចសព្វថ្ងៃនេះគឺពិបាកក្នុងការធ្វើដំណើរខ្លាំងណាស់ពោលគឺនៅដូវប្រាំងដីផ្លូវហុយសំពោងងងិតមេឃពេញៗភូមិហើយដល់រដូវវស្សាវិញមានភ្លៀងធ្លាក់មកគឺដីផ្លូវរអិលដូចខ្លាញអីចឹងដោយពិបាកធ្វើដំណើរយ៉ាងខ្លាំង៕

 

អត្ថបទដែលជាប់ទាក់ទង