ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សារឿន ចាន់ និង រឿម វណ្ណៈកក់កៅអីជុំទី២

77

ភ្នំពេញ៖ព្រឹត្តិការណ៍TV5 Boxing Knock Out Serieby K-Cementនាយប់ថ្ងៃទី១១មករាអ្នកប្រដាល់ចំនួន២រូប

ទៀតហើយបានកក់កៅអីសម្រាប់វគ្គជម្រុះជុំទី២ ។

អ្នកប្រដាល់ជើងចាស់សារឿន ចាន់ក្លិបតាព្រហ្មមានជ័យដែលបាត់មុខយូរដោយសារតែការប្រកួតរបស់

គេធ្លាក់ចុះខ្លាំងនោះបានប្រកួតឈ្នះអ្នកប្រដាល់ជើងថ្មីឌុន សុភុតក្លិបក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុដោយពិន្ទុ ។ទោះ

​បីសារឿន ចាន់ជាអ្នកប្រដាល់ជើងចាស់ក៏ពិតមែនតែពេលជួបជាមួយអ្នកប្រដាល់ជើងថ្មីឌុន សុភុតក៏គេវ៉ៃមិនបាន

អស្ចារ្យដែរ ។

អ្នកប្រដាល់ជើងចាស់រូបនេះបានបង្ហាញពីភាពទ្រុឌទ្រោមដោយសារតែគេមិនសូវចូលក្លិបហ្វឹកហាត់ជា

​ហេតុធ្វើឲ្យកម្លាំងរបស់ស្រុតចុះម្ល៉ោះហើយគេវ៉ៃតាមរបៀបព្យាយាមរក្សាកម្លាំងដើម្បីតស៊ូឲ្យបាន៣ទឹកព្រោះការ

​ប្រកួតក្នុងព្រឹត្តិការណ៍នេះមានតែ៣ទឹកប៉ុណ្ណោះ ។

ចំពោះសុភុតវិញក៏គេហាក់ដូចជាញញើតជាមួយអ្នកប្រដាល់ជើងចាស់រូបនេះដែរ ។ប្រសិនបើគេហ៊ាន

​បើកការវាយលុកនោះក៏សារឿន ចាន់វេទនាដែរ ។ទោះបីយ៉ាងណាក៏សារឿន ចាន់ប្រជែងបានកៅអីសម្រាប់វគ្គ

​ជម្រុះជុំទី២ចំពោះឌុន សុភុតវិញខ្ទាតចេញពីការប្រកួតត្រឹមនេះ ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរថា សារុនក្លិបពុទ្ធសេរីវង្សត្រូវអ្នកប្រដាល់រឿម វណ្ណៈក្លិបអប់រំកាយស្រុកអន្លង់វែងខេត្តឩត្តរមានជ័យទាត់ឲ្យខូចដៃស្ដាំនៅមុនស្នូរជួងបញ្ចប់ទឹកទី២ ។

ពួកគេជាអ្នកប្រដាល់ជើងចាស់ដូចគ្នានិងកំពុងតែធ្លាក់ចុះដូចគ្នា ។សម្រាប់ការប្រកួតដែលមានតែ៣ទឹក

​បែបនេះវណ្ណៈវ៉ៃបានល្អព្រោះកម្លាំងរបស់គេមានគ្រប់គ្រាន់សម្រាប់តែការប្រកួត៣ទឹកប៉ុណ្ណោះ ។ចំពោះថា សារុន

​កម្លាំងរបស់គេក៏បែបនេះដែរ ។

វណ្ណៈជាអ្នកប្រដាល់ដែលចូលចិត្តវ៉ៃប្ដូរគឺប្ដូរទាំងកែង ទាំងទាត់ទាំងកណ្ដាប់ដៃ ។សម្រាប់ការប្រកួតនេះ

​វណ្ណៈក្រៅពីព្យាយាមប្រើកែងនោះគេបានទាត់សន្ធាប់ទៅលើសារុនធ្វើឲ្យសារុនលើកដៃរងការពារទាល់តែខូចដៃ

​នៅទឹកទី២ ។

សារុនខ្ទាតចេញពីការប្រកួតត្រឹមនេះចំពោះវណ្ណៈត្រៀមខ្លួនឡើងទៅប្រកួតវគ្គជម្រុះជុំទី២ដែលគូប្រកួត

​របស់គេនៅជុំទី២គឺសារឿន ចាន់ ។

ការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះអ្នកប្រដាល់កម្ពុជាតាញ់ មករាសមាគមប្រដាល់ក្រ

​សួងការពារជាតិបានយកឈ្នះអ្នកប្រដាល់ថៃបូ វី(Bo Vy)នៅទឹកទី៣ ។

មករាបានវាយប្រហារលើជើងក្រោមអ្នកប្រដាល់ថៃរូបនេះបណ្ដាលឲ្យខូចជើងស្ដាំនៅមុនស្នូរជួងបញ្ចប់

​ទឹកទី៣តែម្ដង ។

ការប្រកួតរវាងអ្នកប្រដាល់រួមជាតិក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះអ្នកប្រដាល់តូចទូសមាគមប្រដាល់ក្រសួងការពារជាតិបានយកឈ្នះធី តុងហ៊ីក្លិបពន្លឺវិបុលបានដោយពិន្ទុ ៕

អត្ថបទដែលជាប់ទាក់ទង