ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹត្តិការណ៍អ្នកតស៊ូគុនខ្មែរគោជល់ ដំណើរដំណើរឆ្ពោះ ទៅតាមខេត្តរជ្ជកាលទី២ចាប់ផ្ដើមហើយ

69

 

ភ្នំពេញ៖ព្រឹត្តិការណ៍អ្នកតស៊ូគុនខ្មែរគោជលើដំណើរឆ្ពោះទៅតាមខេត្តរជ្ជកាលទី២លើសង្វៀនស៊ី អិន

​ស៊ីនឹងចាប់ផ្ដើមពីថ្ងៃទី១៨មករានេះទៅហើយ ។

ព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅតាមបណ្ដាខេត្តចំនួន៤ដែលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និង វគ្គផ្ដាច់ព្រ័ត្រ

​នឹងធ្វើនៅសង្វៀនស៊ី អិន ស៊ីរាជធានីភ្នំពេញ ។

ក្នុងសន្និសីទកាសែតនាព្រលប់ថ្ងៃទី១១មករាដែលមានការចូលរួមពីសំណាក់លោកឩត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរលោកហួរ រតនៈនាយកគ្រប់គ្រងទីផ្សារទូរទស្សន៍ស៊ី អិន ស៊ី និង

លោកមានសំអុលនាយកចាត់ការទូទៅភេសជ្ជៈគោជល់នោះបានឲ្យដឹងថាខេត្តចំនួន៤ដែលត្រូវបានជ្រើសរើសធ្វើជាកន្លែងប្រមួតជម្រុះនោះមានកំពង់ចាម បាត់ដំបង សៀមរាប និង ខេត្តកំពង់ធំតែការប្រកួតជម្រុះនៅខេត្ត

កំពង់ធំនឹងធ្វើនៅសង្វៀនស៊ី អិន ស៊ីរាជធានីភ្នំពេញ ។

ព្រឹត្តិការណ៍នេះនឹងមានអ្នកប្រដាល់វ័យក្មេងក្នុងប្រភេទទម្ង់៥៧គីឡូក្រាមចំនួន១៦រូបដែលសុទ្ធតែជាអ្នក

​ប្រដាល់ធ្លាប់មានឈ្មោះបោះសម្លេងចូលរួមប្រកួត ។នេះជាការប្រកួតរវាងអ្នកប្រដាល់រួមជាតិសុទ្ធសាធដែលអ្នក

​ក្លាយជាជើងឯកនឹងបានទទួលខ្សែក្រវាត់ ពានដែលអមដោយប្រាក់រង្វាន់ចំនួន៥.០០០ដុល្លារ ចំពោះជើងឯករង

​បានទទួលពាននិងប្រាក់រង្វាន់២.០០០ដុល្លារ ។

ខេត្តកំពង់ចាមដែលនឹងចាប់ផ្ដើមចេញដំណើរមុនគេនោះនឹងប្រកួតនៅថ្ងៃទី១៨មករាដែលមានការជួប

​ចំនួន២គូគឺសៀវ ង៉ុយសមាគមប្រដាល់ក្រសួងការពារជាតិប្រកួតជាមួយបឺត សង្ឃឹមក្លិបរ៉ាហាប់ស្វាយប៉ាក និងឡុង រ៉ាមីក្លិបខ្លារខិនមានរិទ្ធប្រកួតជាមួយពុទ្ធ ម៉ាណូយក្លិបពុទ្ធសេរីវង្ស ។

ថ្ងៃទី១៥កុម្ភៈប្រកួតនៅខេត្តបាត់ដំបងដែលមានការប្រកួតចំនួន២ប្រកួតដែរនោះគឺមានការជួបគ្នារវាអ្នកប្រដាល់យីប ឌុកក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ជាមួយស៊ន រ៉ាគីមក្លិបរាហ៊ូកីឡាខេត្តបាត់ដំបង និងហេង

សុភ័ក្រ្តក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងប្រកួតជាមួយវ៉ាន់ វឿនក្លិបឃ្លាំងមឿងកីឡា ។

ថ្ងៃទី១៤មីនាប្រកួតនៅសង្វៀនខេត្តសៀមរាបដែលមានការជួបគ្នារវាងសេក គឹមសាន្ដក្លិបអង្គរមានជ័យ

ខេត្តសៀមរាបជាមួយឡុង ខេត្តក្លិបខ្លារខិនមានរិទ្ធ និង ការជួបគ្នារវាងលីន វីរៈក្លិបបូរីរាជសីហ៍មានរិទ្ធជាមួយអ្នក

​ប្រដាល់អេលីត កែវឡុងក្លិបប៉ែន កាក់គុនខ្មែរ ។សូមបញ្ជាក់ថាសង្វៀនខេត្តសៀមរាបលើកមកប្រកួតនៅស៊ី អិន ស៊ីភ្នំពេញ ។

ថ្ងៃទី១៤មេសាដែលត្រូវប្រកួតនៅសង្វៀនខេត្តកមពង់ធំនោះត្រូវបានលើកមកប្រកួតនៅសង្វៀនស៊ី អិន

ស៊ីរាជធានីភ្នំពេញដែលមានការជួបគ្នារវាងពុទ្ធ ភារិនក្លិបពុទ្ធសេរីវង្ស ជាមួយសូត្រ វាសនាក្លិបបក្សីស្លាបដែកនិង

ណង សាវក្លិបប៉ែន កាក់គុនខ្មែរជួបជាមួយអេ ណារ័ត្នក្លិបអេភូថងកីឡា ។

ការប្រកួតនេះគឺប្រកួតជម្រុះដោយអ្នកចាញើខ្ទាតចេញពីការប្រកួតតែម្ដង ។កាលពីរជ្ជកាលទី១ម្ចាស់ខ្សែ

​ក្រវាត់ក្រៅពីខ្សែក្រវាត់និងពាននោះបានទទួលរង្វាន់អមចំនួន៣.០០០ដុល្លារ ចំោះជើងឯករងរង្វាន់អមពានគឺ

១.០០០ដុល្លារ ។សម្រាប់រជ្ជកាលតី២នេះជើងឯកបានរង្វាន់អម៥.០០០ដុល្លារ និងជើងឯករង២.០០០ដុល្លារ ។

អ្នកឈ្នះក្នុងវគ្គប្រកួតជម្រុះតាមខេត្តនោះនឹងត្រូវប្រកួតសម្រាប់វគ្គ៨នាក់ចុងក្រោយដើម្បីរកអ្នកខ្លាំង៤រូប

​សម្រាប់ប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។អ្នកឈ្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រត្រូវប្រជែងគ្នាដណ្ដើមខ្សែ

​ក្រវាត់៕

អត្ថបទដែលជាប់ទាក់ទង