ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ​ បានចុះមកពិនិត្យស្ថានភាពkប្រជាជនរងគ្រោះដោយគ្រោះអគ្គីភ័យ

57

ររាជធានីភ្នំពេញ៖ព្រឹកថ្ងៃអាទិត្យទី១២ខែមករាឆ្នាំ២០២០នេះក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញបានចុះមកពិនិត្យស្ថានភាពប្រជាជនរងគ្រោះដោយគ្រោះអគ្គីភ័យកាលពីវេលាម៉ោង១៦:៣៥នាទីល្ងាចថ្ងៃសៅរ៍២រោចខែបុស្សឆ្នាំកុរឯកស័កពុទ្ធសករាជ២៥៦៣ត្រូវនឹងថ្ងៃទី១១ខែមករាឆ្នាំ២០២០កើតឡើងស្ថិតនៅឃ្លាំងស្តុកទុកឈើបាឡែតតាមបណ្តោយផ្លូវបេតុងក្រុមទី០១ភូមិក្រុងថ្មីសង្កាត់គោកឃ្លាងខណ្ឌសែនសុខរាជធានីភ្នំពេញអគ្គីភ័យនេះបានបណ្តាលអោយឆេះឃ្លាំងស្តុកទុកបាឡែតឈើទំហំ២០ម៉ែត្រx៤០ម៉ែត្រចំនួន០១ឃ្លាំង, ឆេះផ្ទះឈើប្រក់ស័ង្កសីទំហំ០៦ម៉ែត្រx២០ម៉ែត្រអស់ចំនួន០១ខ្នងដែលមានប្រជាជន៦គ្រួសាររស់នៅជុំគ្នាឆេះបន្ទប់ជួលទំហំ០៣ម៉ែត្រx០៤ម៉ែត្រចំនួន១៩បន្ទប់និងឆេះរោលជញ្ចាំងផ្ទះថ្មបេតុងចំនួន០២ល្វែង(ឆេះរោលប្រហែល៤០%)  និងមិនមានមនុស្សស្លាប់រឺរងរបួសទេ។

ក្នុងប្រតិបត្តិការជួយសង្គ្រោះអាជ្ញាធរដែនដីនិងសម្ថកិច្ចជំនាញបានសហការប្រេីប្រាស់៖

-​ រថយន្តអគ្គិភ័យការិយាល័យនគរបាលរាជធានីភ្នំពេញចំនួន២១គ្រឿងប្រេីប្រាស់ទឹកអស់ចំនួន២១០ឡានស្មើនឹង,០១០ម៉ែត្រគូប​ ​

-​ រថយន្តជំនួយអន្តរាគមន៍:

​-​ រថយន្តជំនួយក្រសួងមហាផ្ទៃចំនួន​ ​០៣គ្រឿងប្រេីប្រាស់ទឹកអស់ចំនួន០៣ឡានស្មេីនឹង១៨ម៉ែត្រគូប​ ​

​-​ រថយន្តជំនួយកងរាជអាវុធហត្ថចំនួន០៤គ្រឿងប្រេីប្រាស់ទឹកអស់ចំនួន២០ឡានស្មេីនឹង១៣០ម៉ែត្រគូប

​-​ រថយន្តជំនួយកងពលតូចលេខ៧០ចំនួន​ ​០៤គ្រឿងប្រេីប្រាស់ទឹកអស់ចំនួន២០ឡានស្មើនឹង១១០ម៉ែត្រគូប​ ​

​-​ រថយន្តជំនួយក្រុមហ៊ុនOCICទីក្រុងកោះពេជ្រចំនួន​ ​០៣គ្រឿងប្រេីប្រាស់ទឹកអស់ចំនួន២០ឡានស្មេីនឹង១១០ម៉ែត្រគូប

​-​ រថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១គ្រឿងប្រេីប្រាស់ទឹកអស់ចំនួន០៧ឡានស្មើនឹង៤២ម៉ែត្រគូប

អត្ថបទដែលជាប់ទាក់ទង