ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅដេប៉ូខ្សាច់ចាក់អង្រែលើ៖ កម្មករ​ម្នាក់ ស្រូបចូលបំពង់ទុយយោខ្សាច់ ស្លាប់ភ្លាមមួយរំពេច​

116

​ភ្នំពេញ ៖ កម្មករ​ម្នាក់​បានស្រូប​ចូលក្នុង​ទុយោ​បូម​ខ្សាច់ ហើយ​ស្លាប់បាត់បង់ជីវិត​យ៉ាង​អាណោច​អាធ​មកា​លពី​វេលា​ម៉ោង ២​និង ៣០ នាទីរសៀល ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២០ ត្រង់ចំណុច​ការដ្ឋាន បូម​ខ្សាច់​ ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តា​គង់​៣ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ហុន ហ្សែ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​កម្មករ​បូម​ខ្សាច់ ស្នាក់នៅ​កន្លែង កើតហេតុ​ខាងលើ ។​ ជនរងគ្រោះ​ខណៈកំពុងឈរធ្វើការងារបូមខ្សាច់ពីទូកសាឡង់ដាក់ដេប៉ូខ្សាច់លើគោក​ស្រាប់តែភ្លាត់ស្នៀតដួលចូលទុយោ​ខ្សាច់​បណ្តាលឲ្យស្រូបចូលទុយយោស្លាប់ភ្លាមមួយរំពេច។ ​ក្រោយ​ទទួលបាន​ព័ត៌មាននេះភ្លាម​សមត្ថកិច្ចជំនាញ​បាន​ចុះ​ដល់ទី​តាំង​ខាងលើ​ធ្វើការ​ត្រួតពិនិត្យ​ហើយបានសន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ទុយយោ​ខ្សាច់​ស្រូប​ចូល​ប្រាកដ​មែន ទើបប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

អត្ថបទដែលជាប់ទាក់ទង