ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

របាយការណ៍លម្អិត ករណីអំពើឃាតកម្ម ស្រីរកស៊ីចងការចាប់ផ្ទុបមុខជាមួយខ្នើយកើយបណ្តាលឲ្យថប់ដង្ហើមស្លាប់បុរីវីឡាថោន

85

ភ្នំពេញ៖អធិការដ្ឋាននគរបាលខណ្ឌមានជ័យបានរបាយការណ៍លម្អិតស្តីពីករណីអំពើឃាតកម្ម(ចាប់ផ្ទុបមុខជាមួយខ្នើយកើយបណ្តាលឲ្យថប់ដង្ហើមស្លាប់)

កើតហេតុថ្ងៃទី១១  ខែមករាឆ្នាំ២០២០វេលាម៉ោង២២:០០នៅចំណុចក្នុងផ្ទះលេខL42A  ផ្លូវលេខV16A (បុរីវីឡាថោន)  ភូមិទួលរកាសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ  រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះស៊ិនស្រីនាងភេទស្រីអាយុ៤៥ឆ្នាំ  ជនជាតិខ្មែរ  ទីលំនៅផ្ទះលេខL42A  ផ្លូវលេខV16A (បុរីវីឡាថោន)  ភូមិទួលរកាសង្កាត់ចាក់អង្រែក្រោម  ខណ្ឌមានជ័យ  រាជធានីភ្នំពេញ  មុខរបរនៅផ្ទះ  (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន) 

ជនរងគ្រោះឈ្មោះ  ងិនសុខលី  ភេទស្រី  អាយុ៥០ឆ្នាំ  ជនជាតិខ្មែរ  ទីលំនៅផ្ទះលេខ59 ផ្លូវលេខ134  សង្កាត់  ផ្សារដេប៉ូ2  ខណ្ឌទួលគោក  រាជធានីភ្នំពេញ  មុខរបរលក់កាហ្វេនៅក្នុងផ្សារដេប៉ូ(ស្លាប់មានស្នាមចងដៃទាំងសងខាងបណ្តាលឲ្យដាច់រលាត់ស្បែកនិងមានស្នាមដាច់រលាត់ស្បែកក្រោមភ្នែកទាំងសងខាង)

សម្ភារៈបាត់បង់ចិញ្ចៀនពេជ្រចំនួន០២វង់(០១វង់មានដាំពេជ្រធំល្មមចំនួន០៣គ្រាប់និង០១វង់ទៀតមានដាំពេជ្រតូចៗចំនួន០៣ជួរ) 

ហេតុការណ៍កាលពីថ្ងៃទី១១  ខែមករាឆ្នាំ២០២០វេលាម៉ោង២២:០០នាទី  ជនរងគ្រោះឈ្មោះងិនសុខលីបានជិះម៉ូតូ០១គ្រឿងម៉ាកសេ១២៥ពណ៍ខ្មៅ  ម្នាក់ឯងមកលេងផ្ទះរបស់ជនសង្ស័យឈ្មោះស៊ិនស្រីនាង(មានទំនាក់ទំនងស្រឡាញ់ស្រីដូចគ្នា)នៅចំណុចផ្ទះលេខL42A  ផ្លូវលេខV16A (បុរីវីឡាថោន)  ភូមិទួលរកាសង្កាត់ចាក់អង្រែក្រោម  ខណ្ឌមានជ័យ  រាជធានីភ្នំពេញ(ចំណុចកើតហេតុ) ពេលនោះជនសង្ស័យបានឃើញជនរងគ្រោះពុំមានពាក់ចិញ្ចៀនពេជ្រទាំង០២វង់ដូចធម្មតាបានខឹងប្រច័ណ្ឌ(ដោយដឹងថាជនរងគ្រោះមានទំនាក់ទំនងជាមួយស្រីផ្សេងទៀត) ជនសង្ស័យក៏បានទារលុយចំនួន១៥០០០ដុល្លារដែលឲ្យយកទៅរកស៊ីចងការពីជនរងគ្រោះមកវិញតែជនរងគ្រោះមិនព្រមឲ្យក៏មានទំនាស់វាយប្រវាយប្រតប់គ្នាខណៈនោះជនរងគ្រោះមានអាការៈទន់ដៃ.ជើងដូចមនុស្សស្រវឹងស្រាជោកជាំជនសង្ស័យបានយកខ្សែអាវធ្វើពីក្រណាត់ចំនួន០១ខ្សែមកចងដៃជនរងគ្រោះទៅក្រោយហើយចាប់ក្បាលសង្កត់មុខផ្ទប់ជាមួយខ្នើយកើយរហូតថប់ដង្ហើមស្លាប់ទើបជនសង្ស័យបានស្រាយខ្សែដៃជនរងគ្រោះរួចរៀបចំដាក់សពឲ្យដេកដូចមនុស្សធម្មតាលុះដល់ថ្ងៃទី១២០១២០២០វេលាម៉ោង១៣ម៉៤០នាទីទើបជនសង្ស័យបានឲ្យក្រុមគ្រួសារមករាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមពីរឿងជនរងគ្រោះបានស្លាប់ក្នុងផ្ទះរបស់ខ្លួន។បន្ទាប់មកកម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងលោកឧកញ៉ាវេជ្ជបណ្ឌិតនងសុវណ្ណរ័ត្នគ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញបានចុះមកពិនិត្យធ្វើកោសល្យវិច័យលើសាកសពជនរងគ្រោះឈ្មោះ  ងិន  សុខលី  ឃើញមានស្នាមចងដៃទាំងសងខាងបណ្តាលឲ្យដាច់រលាត់ស្បែកនិងមានស្នាមដាច់រលាត់ស្បែកក្រោមភ្នែកទាំងសងខាងហើយសពស្លាប់ដោយសារខ្ទប់ផ្លូវដង្ហើម(ពាក់ព័ន្ធករណីឃាតកម្ម)  ក្នុងពេលនោះសមត្ថកិច្ចយើងមានការសង្ស័យទៅលើឈ្មោះស៊ិនស្រីនាង(ជាម្ចាស់ផ្ទះដែលជនរងគ្រោះបានដេកស្លាប់) ក៏បាននាំខ្លួនយកទៅសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមតែជនសង្ស័យឈ្មោះស៊ិនស្រីនាងបានព្យាយាមឆ្លើយភូតកុហក់អស់រយៈពេលយ៉ាងយូរទើបជនសង្ស័យព្រមឆ្លើយសារភាពថារូបគាត់ពិតជាបានសម្លាប់ជនរងគ្រោះឈ្មោះងិនសុខលីពិតប្រាកដមែន  ជាមួយគ្នានោះឈ្មោះសុខនី(ត្រូវជាបងស្រីបង្កើតជនរងគ្រោះ) បានមកពិនិត្យមើលសាកសពជនរងគ្រោះហើយក៏បានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចយើងចាត់ការតាមផ្លូវច្បាប់តែម្តង 

បច្ចុប្បន្នជនសង្ស័យឈ្មោះស៊ិនស្រីនាងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី 

អត្ថបទដែលជាប់ទាក់ទង