ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើករថយន្តបុក មន្ត្រីនគរបាលអង្គរក្សបណ្តាលឲ្យស្លាប់ និងរបួស២នាក់ រួចរត់គេចជិត១០ថ្ងៃ ពេលនេះជនបង្កត្រូវសមត្ថកិច្ចចាប់ខ្លួន

123

(ភ្នំពេញ)៖ អ្នកបើករថយន្ត១គ្រឿង បុកម៉ូតូបណ្តាលឱ្យមន្ត្រីនគរបាលជាតិនៅនាយកដ្ឋានអង្គរក្សម្នាក់ស្លាប់ និងមនុស្ស ២នាក់ផ្សេងទៀតរងរបួស ហើយរត់គេចខ្លួនតាំងពីយប់ថ្ងៃទី០៦ ខែមករាមកនោះ នៅថ្ងៃទី១៣មករានេះត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ។

នៅយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង២២៖៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ត និងម៉ូតូបណ្តាល ឱ្យស្លាប់មនុស្សម្នាក់ នៅកន្លែងកើតហេតុ និង០២នាក់ទៀត រងរបួស ត្រង់ចំណុចស្តុបផ្សារថ្នល់បត់ ផ្លូវ២១៧ ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ចន រតនា អាយុ៤៦ឆ្នាំ មុខរបរមន្ត្រីនគរបាល នាយកដ្ឋានអង្គរក្ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានទីលំនៅផ្ទះ១៣៤E៤Z ផ្លូវលេខ១៨២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ចំណែកអ្នករងរបួសមិនស្គាល់ អត្តសញ្ញាណកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យសួគ៌ា។
ជនបង្កបើកឡានម៉ាក TOYOTA HIGH LANDER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-9621 បានបើករត់គេច ប៉ុន្តែបន្សល់ទុកតែស្លាកលេខរថយន្តនៅកន្លែងហេតុ។ ចំណែកជនរងគ្រោះបើកបរម៉ូតូម៉ាក SUZUKI Smash ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត 1L-6686៕

Yyyy

អត្ថបទដែលជាប់ទាក់ទង