ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពេជ្រ សូលីការ រៀបរាប់ថា រឿងដែលបានកើតឡើងហើយ វាក៏មិនអាចបកក្រោយ បានដែរ នេះជាអ្វីដែលខ្ញុំកំពុងប្រាប់មកដល់ខ្លួនឯង

66

ភ្នំពេញ៖
អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បាន
របាយការណ៍លម្អិត ករណីអំពើឃាតកម្ម ស្រីរកស៊ីចងការ ចាប់ផ្ទុបមុខជាមួយខ្នើយកើយបណ្តាលឲ្យថប់ដង្ហើមស្លាប់ បុរីវីឡាថោន នៅយប់ថ្ងៃទី 13 ខែមករានេះកញ្ញាពេជ្រ សូលីការ បានចេញសារ យ៉ាង វែងអន្លាយ រឿងហេតុឃាតកម្មដែលម្ដាយរបស់នាងជាអ្នកប្រព្រឹត្តឡើងនេះ។

សូលីការ បានសរសេររៀបរាប់នៅលើផេកហ្វេសប៊ុកព្រៃតារបស់នាងថា “រឿងដែលបានកើតឡើងហើយ
វាក៏មិនអាចបកក្រោយ បានដែរ នេះជាអ្វីដែលខ្ញុំកំពុងប្រាប់មកដល់ខ្លួនឯង ព្រោះថានៅពេលឥឡូវនេះ
ខ្ញុំមានតួនាទីដែលត្រូវធ្វើច្រើនជាងមុនទៀត”។

សូលីការ បានលើកឡើងទៀតថា
ដើរតួជាឪពុកផង
ដើរតួជាម្ដាយផង
ដើរតួជាបងស្រីផង
ហើយនៅមិនយូរទៀត
ខ្ញុំក៏ត្រូវមានតួនាទីធ្វើជាម្ដាយរបស់គេមួយរូបទៀត ។

ព័ត៌មាន នឹង សង្គមមនុស្ស ដែលបានវាយប្រហារមកលើខ្ញុំ រូបថតខ្ញុំ ឈ្មោះរបស់ខ្ញុំ តើខ្ញុំប្រឈមមុខជាមួយកូនខ្ញុំទៅថ្ងៃអនាគតយ៉ាងម៉េច ? បើខ្ញុំមិនមែនជាតារា ជាមនុស្សធម្មតា មិនមានអ្នកស្គាល់ខ្ញុំ តើបងៗសារ ព័ត៌មាន អាចមកយករូបខ្ញុំ ប្រើឈ្មោះរបស់ខ្ញុំ មកដាក់ទន្ទឹមគ្នាជាមួយជនរងគ្រោះ
ដែលមានគ្រប់ Page ព័ត៌មាន ទាំងអស់ បែបនេះដែរទេ?

ខ្ញុំនិយាយតាមត្រង់ ខ្ញុំពិតជាបាក់ទឹកចិត្តខ្លាំងណាស់ក្នុងពេលឥឡូវនេះ ហើយខ្ញុំក៏ខ្លាចពាក្យថាជីវិតសិល្បៈមួយនេះដែរ នេះមិនមែនជាការសម្ដែង
តែវាជាអាម្មណ៍ពិតរបស់ខ្ញុំ ខ្ញុំមិនអាចធ្វើអ្វីបានក្រៅពីអង្គុយហើយយំ លេបបាយមិនចូល
រួចក៏សួរខ្លួនឯងថា
ខ្ញុំនៅជាកូនដែលមិនទាន់ល្អគ្រប់គ្រាន់មែនទេ ហេតុអីទើបអ្នកមានគុណខ្ញុំមានបញ្ហានៅក្នុងចិត្តរឿងអ្វី បានជាខ្ញុំមិនដឹង
ខ្ញុំស្ដាយក្រោយ បើខ្ញុំបានដឹងថាគាត់កំពុងជួបបញ្ហាអ្វី
ខ្ញុំនឹងមិនបណ្ដោយអោយគាត់មកពិបាកបែបនេះទេ
ក៏មិនបណ្ដោយអោយ ប្អូនស្រីរបស់ខ្ញុំ ឃើញនៅរូបភាពបែបដែរ ខ្ញុំអាណិតប្អូនខ្ញុំ ដឹងហើយ លឺហើយ តែខំទ្រាំមិនសួរមិននិយាយ សុខចិត្តទៅលួចអង្គុយយំនឹកម៉ាក់
បងៗ សារព័ត៌មាន នឹងអ្នកដែលកំពុងសើចចំអកគ្រួសារខ្ញុំ ត្រូវចាំថា អ្នកមិនបានធ្វើអោយខ្ញុំមានអាម្មណ៍ថា បាក់ទឹកចិត្ត នឹងខ្លាចសង្គមមួយនេះ តែខ្ញុំម្នាក់ទេ អ្នកក៏កំពុងអោយក្មេងស្រីដែលគ្នាមិនដឹងអី ក៏កំពុងទទួលអារម្មណ៍បែបហ្នឹងដូចខ្ញុំដែរ ។

ម៉ាក់ហត់ខ្លាំងណាស់ហើយ
ទើបម៉ាក់មិនអោយកូនដឹងបែបនេះ

ម្ដាយខ្ញុំធ្វើខុស គាត់ក៏បានទទួលនូវកំហុស
ចំណែកច្បាប់ក៏បានធ្វើការ ទៅតាមផ្លូវច្បាប់
តែហេតុអ្វីអ្នកដែលគ្មានមេត្តា
ខំប្រឹងមកកាត់ក្ដី ជំនួសច្បាប់បន្ថែមទៀតបែបនេះ
ម្នាក់ៗសុទ្ធតែមានម្ដាយ សុទ្ធតែខ្លាចជួបរឿងបែបនេះនៅលើគ្រួសារខ្លួន
អ្នកក៏មើលមិនឃើញនៅស្អែក ខ្ញុំក៏មើលមិនឃើញនៅស្អែក
ហេតុអីមកសប្បាយនៅលើគំនរទុក្ខរបស់ខ្ញុំ ?

អ្វីដែលខ្ញុំអាចធ្វើបានតែមួយគត់ គឺ រឹងមាំ រឹងមាំ ដើម្បីប្អូន
ដើម្បីកូន នឹងអនាគតគ្រួសាររបស់ខ្ញុំ សុំទោសណា៎ម៉ាក់ ។

ចំណែកលោកហេង ឡុង ក៏បានសរសេរផងដែរថា “ច្បាប់ព្រហ្មទណ្ឌ អ្នកណាប្រព្រឹត្ត អ្នកនោះទទួលទោស!
ទោះជាសាច់ញាតិ ចង់មកទទួលទោសជំនួស ក៏ច្បាប់មិនអនុញ្ញាតដែរ!
ទង្វើខុសច្បាប់របស់ម្ដាយ មិនពាក់ព័ន្ធជាមួយកូនឡើយ។
សូមបងប្អូនបែងចែកឲ្យច្បាស់ កុំរាលដាលធ្វើឲ្យប៉ះពាល់ដល់ ប្រិយភាពរបស់កូនស្រីដែលមិនពាក់ព័ន្ធ នឹងកំពុងតែប៉ះទង្គិចអារម្មណ៍យ៉ាងធ្ងន់ធ្ងរ បងប្អូនសាកគិតមើល ប្រសិនបើរឿងបែបនេះ កើតមកលើឪពុក ឬ ម្ដាយ របស់យើងវិញ សួរថាបងប្អូនមានអារម្មណ៍បែបណានៅពេលនេះ?
សូមបងប្អូនមេត្តាយោគយល់”។

អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានរបាយការណ៍លម្អិតស្តីពីករណីអំពើឃាតកម្ម (ចាប់ផ្ទុបមុខជាមួយខ្នើយកើយបណ្តាលឲ្យថប់ដង្ហើមស្លាប់) ។

កើតហេតុ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង២២:០០ នៅចំណុចក្នុងផ្ទះលេខL42A ផ្លូវលេខV16A (បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង ភេទស្រី អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខL42A ផ្លូវលេខV16A (បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន) ។

ជនរងគ្រោះឈ្មោះ ងិន សុខលី ភេទស្រី អាយុ ៥០ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ59 ផ្លូវលេខ134 សង្កាត់ ផ្សារដេប៉ូ2 ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរលក់កាហ្វេនៅក្នុងផ្សារដេប៉ូ (ស្លាប់មានស្នាមចងដៃទាំងសងខាងបណ្តាលឲ្យដាច់រលាត់ស្បែក និង មានស្នាមដាច់រលាត់ស្បែកក្រោមភ្នែកទាំងសងខាង) ។

សម្ភារៈបាត់បង់ចិញ្ចៀនពេជ្រចំនួន០២វង់(០១វង់មានដាំពេជ្រធំល្មមចំនួន០៣គ្រាប់ និង០១វង់ទៀតមានដាំពេជ្រតូចៗចំនួន០៣ជួរ ) ។

ហេតុការណ៍កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង២២:០០នាទី ជនរងគ្រោះឈ្មោះ ងិន សុខលី បានជិះម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៍ខ្មៅ ម្នាក់ឯងមកលេងផ្ទះរបស់ជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង (មានទំនាក់ទំនងស្រឡាញ់ស្រីដូចគ្នា)នៅចំណុចផ្ទះលេខ L42A ផ្លូវលេខV16A (បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ) ពេលនោះជនសង្ស័យបានឃើញជនរងគ្រោះពុំមានពាក់ចិញ្ចៀនពេជ្រទាំង០២វង់ដូចធម្មតា បានខឹងប្រច័ណ្ឌ (ដោយដឹងថាជនរងគ្រោះមានទំនាក់ទំនងជាមួយស្រីផ្សេងទៀត) ជនសង្ស័យក៏បានទារលុយចំនួន១៥០០០ដុល្លារដែលឲ្យយកទៅរកស៊ីចងការ ពីជនរងគ្រោះមកវិញ តែជនរងគ្រោះមិនព្រមឲ្យក៏មានទំនាស់វាយប្រវាយប្រតប់គ្នា ខណៈនោះជនរងគ្រោះមានអាការៈទន់ដៃ.ជើង ដូចមនុស្សស្រវឹងស្រាជោកជាំ ជនសង្ស័យបានយកខ្សែអាវធ្វើពីក្រណាត់ចំនួន០១ខ្សែមកចងដៃជនរងគ្រោះទៅក្រោយ ហើយចាប់ក្បាលសង្កត់មុខផ្ទប់ជាមួយខ្នើយកើយរហូតថប់ដង្ហើមស្លាប់ ទើបជនសង្ស័យបានស្រាយខ្សែដៃជនរងគ្រោះ រួចរៀបចំដាក់សពឲ្យដេកដូចមនុស្សធម្មតា ។ លុះដល់ថ្ងៃទី១២-០១-២០២០ វេលាម៉ោង ១៣ម៉៤០នាទី ទើបជនសង្ស័យបានឲ្យក្រុមគ្រួសារមករាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមពីរឿងជនរងគ្រោះបានស្លាប់ក្នុងផ្ទះរបស់ខ្លួន។ បន្ទាប់មកកម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ បានចុះមកពិនិត្យធ្វើកោសល្យវិច័យលើសាកសពជនរងគ្រោះឈ្មោះ ងិន សុខលី ឃើញមានស្នាមចងដៃទាំងសងខាងបណ្តាលឲ្យដាច់រលាត់ស្បែក និង មានស្នាមដាច់រលាត់ស្បែកក្រោមភ្នែកទាំងសងខាង ហើយសពស្លាប់ដោយសារខ្ទប់ផ្លូវដង្ហើម (ពាក់ព័ន្ធករណីឃាតកម្ម) ក្នុងពេលនោះសមត្ថកិច្ចយើងមានការសង្ស័យទៅលើឈ្មោះ ស៊ិន ស្រីនាង (ជាម្ចាស់ផ្ទះដែលជនរងគ្រោះបានដេកស្លាប់) ក៏បាននាំខ្លួនយកទៅសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម តែជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង បានព្យាយាមឆ្លើយភូតកុហក់អស់រយៈពេលយ៉ាងយូរទើបជនសង្ស័យព្រមឆ្លើយសារភាពថារូបគាត់ពិតជាបានសម្លាប់ជនរងគ្រោះឈ្មោះ ងិន សុខលី ពិតប្រាកដមែន ។ ជាមួយគ្នានោះឈ្មោះ សុខ នី (ត្រូវជាបងស្រីបង្កើតជនរងគ្រោះ) បានមកពិនិត្យមើលសាកសពជនរងគ្រោះ ហើយក៏បានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចយើងចាត់ការតាមផ្លូវច្បាប់តែម្តង ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

Tyyy

អត្ថបទដែលជាប់ទាក់ទង