ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទិវារត់ប្រណាំងស្រ្តី ចម្ងាយ១០គីឡូម៉ែត្រ នៅថ្ងៃទី៨មីនា

91

    ភ្នំពេញ៖ថ្ងៃទី៨មីនាខាងមុខនេះគណៈកម្មការស្ត្រីអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងរៀបចំព្រឹត្តិការណ៍រត់ប្រណាំងស្រ្តីចម្ងាយ១០គីឡូម៉ែត្រដើម្បីបញ្ជាក់អោយដឹងថាស្រ្តីក៏អាចធ្វើបាននិងអាចបំបែកឯតទគ្គកម្មក្នុងវិស័យកីឡាដូចបុរសដែរ។

លោកវ៉ាត់ចំរើនអគ្គលេខាធិការគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី១៣មករាថា ដោយថ្ងៃទី ៨មីនាជាថ្ងៃអាទិត្យនោះ គណៈ កម្មការស្ត្រីនិងកីឡា រួមជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមការឧបត្ថម្ភពីក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណភូមិឡាយ៍ បានរៀបចំព្រឹត្តិការណ៍រត់ប្រណាំងស្រ្តីផ្សារភ្ជាប់ជាមួយបុណ្យទិវាសិទ្ធិនារីនៅរាជធានីភ្នំពេញដោយចាប់ផ្តើមពី

មុខវត្តបទុមវត្តី ដែលជាជម្រើសទី១របស់គណ:កម្ម ការដែលរត់តាមផ្លូវសុធារសរួចចូលទៅក្នុងមជ្ឈ មណ្ឌលកំសាន្តកោះពេជ្រហើយចេញមកវិញតាមផ្លូវព្រះស៊ីសុវត្ថិកាត់មុខវត្តឧណ្ណាលោមឆ្ពោះទៅទីផ្តាច់ព្រ័ត្រនៅមុខវត្តបុទុមវត្តីដដែល។

លោកវ៉ាត់ ចំរើន មានប្រសាសន៍ទៀតថា ព្រឹត្តិការណ៍នេះ មានរត់១០គីឡូម៉ែត្រនារី និងរត់ ៤គី ឡូម៉ែត្រនារីឡើងតែលោកបញ្ជាក់ថាព្រឹត្តិការណ៍នេះគឺបើកទូលាយមិនសម្រាប់តែនារីទេបុរសក៏អាចចុះឈ្មោះចូលរួមបានដែរ។

សម្រាប់ការចុះឈ្មោះរត់ លើវិញ្ញាសា១០គីឡូ ម៉ែត្រ ជនបរទេសតម្លៃ២០ដុល្លារអាមេរិក ប្រជា ជនខ្មែរ១២ដុល្លារអាមេរិក  ហើយសម្រាប់វិញ្ញា សា៤គ.មជនបរទេស តម្លៃ១៥ដុល្លារអាមេរិក និងប្រជាជនខ្មែរ៧ដុល្លារអាមេរិក ។

លោកជំទាវកុយ ពិសី ប្រធានគណៈកម្មការស្ត្រី និង កីឡា មានប្រសាសន៍ដែរថា កម្មវិធីរត់ ប្រណាំងចម្ងាយ ១០ម៉ែត្រនេះគឺយើងចង់បង្ហាញពីការគាំទ្រចំពោះស្ត្រីដែលឆ្លងតាមរយៈការរត់នេះក៏នឹងបង្ហាញឲ្យឃើញថាស្ត្រីអាចបំបែកឯកទគ្គកម្មបានដែរនៅក្នុងវិស័យកីឡាពិសេសកីឡារត់ប្រណាំងបន្ថែមលើកីឡាផ្សេងៗដែលស្រ្តីធ្លាប់ធ្វើបានសម្រេចនាពេលកន្លងមក។ជាមួយគ្នានេះក៏មានការអញ្ជើញចូលរួមពីវីរៈកីឡាការិនីដែលមានស្នាដៃឆ្នើមនៅក្នុងប្រទេសកម្ពុជាព្រមទាំងមានការចូលរួមពីតារាចំរៀងសម្តែងល្បីៗដូចជាកញ្ញាមានសុនីតាហើយនិងមិត្តភ័ក្រ្តរបស់នាងចូលរួមផងដែរ។

លោកវ៉ាត់ចំរើនបានឲ្យដឹងបន្ថែមទៀតថាព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ចលនាស្ត្រីនៅក្នុងវិស័យកីឡាទី២ការការពារនិងលើកស្ទួយសមភាពយេនឌ័រនិងគោលបំណងទី៣គឺរួមចំណែកការពារថែរក្សាបរិស្ថាន ដែលកម្ពុជាបច្ចុប្បន្នកំពុងបើកយុទ្ធនាការកម្ពុជាស្អាត។

លោកបានបន្ថែមថាការរៀបចំធ្វើកម្មវិធីនេះនៅឆ្នាំទី១ទី២ទី៣បើទទួលបានផលល្អឬបានអត្ថប្រយោជន៍ច្រើនពីការរៀបចំនេះទេយើងនឹងរៀបចំកម្មវិធីសម្រាប់ស្ត្រីទៀតដើម្បីបង្កើតជាមូលនីធិសម្រាប់ទិញជាសម្ភារ:កីឡាដូចជាបាល់និងសម្ភារៈកីឡាផ្សេងៗទៀតឬធ្វើកម្មវិធីសម្រាប់ស្ត្រីនៅក្នុងចលនាកីឡាដើម្បីឆ្ពោះទៅស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

 

អត្ថបទដែលជាប់ទាក់ទង