ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាណាព្យាបាលសិស្ស និងលោកគ្រូអ្នកគ្រូ ថ្លែងអំណរអរគុណ ដល់លោកអភិបាលខណ្ឌបឹងកេងកង លុបបំបាត់ទីចាក់សំរាម នៅក្បែរសាលា

86

 

ភ្នំពេញ៖នាព្រឹកថ្ងៃទី១៤ខែមករាឆ្នាំ២០២០នេះ ក្នុងនាមអាណាព្យាបាលសិស្ស និងលោកគ្រូអ្នកគ្រូ ព្រមទាំងក្មួយៗជាសិស្សានុសិស្ស នៃវិទ្យាល័យព្រះយុគន្ធរទាំងអស់ ដោយសូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានចុះមកធ្វើអនាម័យ បរិស្ថានដោយបាញ់ទឹកលាងផ្លូវ និងលុបបំបាត់ទាំងស្រុង នូវទីតាំងចាក់សំរាមដែល ស្ថិតនៅផ្លូវលេខ២៧៨ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញនោះ ដោយគំនរសំរាមនោះ នៅជាប់នឹងរបងវិទ្យាល័យព្រះយុគន្ធរ ។ ដោយទីតាំងនេះត្រូវបានគេយកសំរាម មកចាក់គរក្លាយជាដេប៉ូសំរាម អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ហើយដោយធ្វើអោយប៉ះពាល់ បរិស្ថានដោយពិបាកទ្រាំធុំក្លិនស្អុយ និងប៉ះពាល់យ៉ាងខ្លាំង ចំពោះសុខភាពសិស្សានុសិស្សទាំងអស់ នៃវិទ្យាល័យព្រះយុគន្ធរ និងប្រជាជនរស់នៅទីនោះ។
ដូចនេះពួកយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន ដែលជានិច្ចកាលលោកអភិបាល បានយកចិត្តទុកដាក់ចំពោះសុខភាព របស់ក្មួយៗសិស្សានុសិស្ស និងប្រជាជន៕

 

អត្ថបទដែលជាប់ទាក់ទង