ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គង់ សំបូរ និង សេក គឹមរូននរណាប្រជែងបានកៅអីជុំទី២ ?

75

ភ្នំពេញ៖ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementសម្រាប់ថ្ងៃទី១៩មករានេះអ្នកប្រដាល់គង់ សំបូរក្លិប

គុហារព្រហ្មជ័យត្រូវជួបជាមួយអ្នកប្រដាល់សេក គឹមរូនក្លិបម្កុដរាជសីហ៍ ។

ពួកគេជាអ្នកប្រដាល់ជើងខ្លាំង និងចាស់វស្សាដូចគ្នាពិសេសសំបូរគេជាអ្នកប្រដាល់មួយរូបកំពុងតែលេចធ្លោលើ

​សង្វៀនយុទ្ធគុនចម្រុះ(Mixed Martial Art)ដោយគេឩស្សហ៍ចេញទៅប្រកួតនៅក្រៅប្រទេសជាញឹកញាប់គ្រាន់បើ ។អ្នកប្រ

​ដាល់ជំនាញេជើងឆ្វេងរូបនេះមួយរយៈនេះគេមិនសូវមានឩិកាសប្រកួតឡើយដោយសារតែគេមានការធ្លាក់ចុះច្រើន ។

ចំពោះសេក គឹមរូនវិញមួយរយៈនេះគេក៏ជួបបរាជ័យក្នុងការប្រកួតញឹកញាប់ដែរ ។គឹមរូនកំពស់របស់គេចាញ់ប្រៀប

សំបូរដាច់តែម្ដង តែគេជាអ្នកប្រដាល់មួយរូបចូលចិត្តវ៉ៃប្ដូរណាស់ទោះបីមួយចានទឹកមួយចានគោកក៏ដោយ ។ជាអ្នកប្រដាល់

​ដែលប្រើកម្លាំងហួសប្រមាណនោះគេច្រើនតែធ្លាក់ចុះនៅទឹកទី៤ ។

អ្នកប្រដាល់ទាំង២រូបនេះសុទ្ធតែមានឩិកាសដើម្បីឈ្នះដូចគ្នា ។ចាំមើលសេក គឹមរូន ឬគង់ សំបូរជាអ្នកប្រជែងបាន

​កៅអីសម្រាប់វគ្គជម្រុះជុំទី២ ?

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរផាន រះក្លិបតាព្រហ្មមានជ័យជួ​បជាមួយកំពូលអ្នកទាត់ផ្កាប់ចានសោម វិឆ័យរបស់

​ក្លិបពន្លឺវិបុល ។

អ្នកប្រដាល់ទាំង២រូបនេះមិនមែនជាអ្នកប្រដាល់ដែលមានឈ្មោះបោះសម្លេងខ្លាំងនោះទេ ។គេជាអ្នកប្រដាល់ជើង

​ចាស់ដែលធ្លាប់បានចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់ជាញឹកញាប់តែពួកគេពុំធ្លាប់ប្រជែងបានខ្សែក្រវាត់មកគ្រប់គ្រងឡើយ។

សម្រាប់ជំនួបគ្នានេះពួកគេសុទ្ធតែបានអះអាងថាគេត្រៀផមខ្លួនបានល្អហើយគេប្រកាសថានឹងប្រជែងឲ្យបានបកៅអីសម្រាប់វគ្គជម្រុះជុំទី២ដូចគ្នា ។ចាំមើលនរណាធ្វើបានសម្រេច ?

ការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះហ៊ឹម គឹមរៀងក្លិបតាព្រហ្មមានជ័យត្រូវតស៊ូជាមួយអ្នកប្រដាល់

​ថៃឈូ ភេច(Chhou Phich)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។

ឈូ ភេចគែទើបតែឆ្លងដែនមកប្រកួតនៅស្រុកខ្មែរជាលើកទី១នេះទេមិនមាននរណាដឹងថាគេខ្លាំង ឬ ខ្សោយនោះ

ទេតែគេហ៊ានឡើ់ងសង្វៀនតស៊ូជាមួយគឹមរៀងហើយទំនងជាមិនខ្សោយឡើយ ។សូមបញ្ជាក់ថាអ្នកប្រដាល់កម្ពុជាហ៊ឹម គឹម

​រៀងជាអ្នកប្រដាល់ជើងខ្លាំងវ័យក្មេងមួយរូបកំពុងតែរាតត្បាតលើសង្វៀន ។

ជំនួបមួយនេះប្រសិនបើហ៊ឹម គឹមរៀងចាញ់នោះក៏អ្នកប្រដាល់ថៃរូបនេះទក់សាច់ដែរ ។ទោះបីអ្នកប្រដាល់ថៃរូបនេះ

គេមិនអាចមើលស្រាលបានក៏ពិតមែនតែគេជឿថាគឹមរៀងនឹងឈ្នះក្នុងការប្រកួតនេះ ។

ជំនួបរវាងអ្នកប្រដាល់រួមជាតិក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះលីន វិចិត្រក្លិបបូរីរាជសីហ៍មានរិទ្ធប្រកួតជាមួយ

​អ្នកប្រដាល់ឡាញ ផល្លាក្លិបអេភូថងកីឡាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

 

អត្ថបទដែលជាប់ទាក់ទង