ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហាមឃាត់គណនី​ឈ្មោះ​ សុខសាន្ត អនឡាញ នាំចូល ចែកចាយ និងផ្សព្វផ្សាយលក់ផលិតផល ឱសថបំប៉នផ្លូវភេទបុរស តាមបណ្តាញសង្គម FACEBOOK

50

 

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានស្តីពីការហាមឃាត់គណនី​ឈ្មោះ​ សុខសាន្ត អនឡាញ នាំចូល ចែកចាយ និងផ្សព្វផ្សាយលក់ផលិតផលឱសថបំប៉នផ្លូវភេទបុរស តាមបណ្តាញសង្គម FACEBOOK ដែលគ្មានចុះបញ្ជីកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖
យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) រៀងរាល់ថ្ងៃ មានគណនីឈ្មោះ សុខសាន្ត អនឡាញ
កំពុងផ្សព្វផ្សាយលក់ផលិតផលឱសថបំប៉នផ្លូវភេទបុរស ឈ្មោះ ១. BLACK ANT KING ២. Boost Man ៣.FUZEN
CAPSULE ៤.SUPER STORN គ្មានអាសយដ្ឋានផលិតច្បាស់លាស់ គ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ គ្មានចុះបញ្ជីកា គ្មានការ
ត្រួតពិនិត្យគុណភាព និងគ្មានការអនុញ្ញាតឱ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ ព្រមទាំងផ្សព្វផ្សាយភូតកុហកបោក
ប្រាស់ និងបំផ្ញើសហួសពីការពិតគ្មានមូលដ្ឋានវិទ្យាសាស្ត្រត្រឹមត្រូវដូចជា បន្ថែមអ័រម៉ូនបុរស បន្ថែមសមត្ថភាពផ្លូវភេទ បន្ថែម
កម្លាំងឱ្យរឹងមាំ ជំនួយពង្រីកសាច់ដុំប្រដាប់ភេទ ឱ្យរឹង វែងបានល្អ ទប់ស្កាត់មិនឱ្យអស់កម្លាំង ការពារចុករោយសន្លាក់ បន្ថែម
មេជីវិតសម្រាប់អ្នកមិនមានកូន ធ្វើឱ្យសរសៃឈាមដើរស្រួល ការពារជំងឺទឹកនោមផ្អែម។

ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិតរបស់អ្នកប្រើ
ប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូមជូនព័ត៌មាន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំជឿការឃោសនាភូតកុហកបោក
ប្រាស់ និងឈប់ប្រើប្រាស់ផលិផលឱសថបំប៉នផ្លូវភេទ ខាងលើ ដែលផ្សព្វផ្សាយតាមគណនីឈ្មោះ សុខសាន្ត អនឡាញ
ជាបន្ទាន់។ ក្រសួងសុខាភិបាលតម្រូវឱ្យម្ចាស់គណនីឈ្មោះ សុខសាន្ត អនឡាញ ត្រូវបញ្ឈប់ការនាំចូលផ្សព្វផ្សាយលក់ ឬ
ចែកចាយផលិផលឱសថបំប៉នផ្លូវភេទបុរសខុសច្បាប់ខាងលើនេះ ព្រមទាំងប្រមូលមកកម្ទេចចោល

ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ចំពោះ ម្ចាស់គណនីឈ្មោះ សុខសាន្ត អនឡាញ
ដែលនាំចូល ផ្សព្វផ្សាយ លក់ ឬចែកចាយផលិផលឱសថខុសច្បាប់ខាងលើនេះ ទៅតាមច្បាប់ស្តីពី ច្បាប់វិសោធនកម្មច្បាប់ស្តី
ពីការគ្រប់គ្រងឱសថជាធរមាន។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋ បានជួបប្រទះឃើញជនណាកំពុងលក់ ឬចែកចាយផលិផលឱសថបំប៉នផ្លូវភេទ
បុរសខុសច្បាប់ខាងលើនេះ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ
បរិក្ខារពេទ្យ និងគ្រឿងសំអាង ៕

 

អត្ថបទដែលជាប់ទាក់ទង