ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាវ៉ូវីណាមកម្ពុជា ប្រាប់ពីកាលបរិច្ឆេទ ប្រកួតជើងឯកថ្នាក់ជាតិ

73

ភ្នំពេញ៖សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិសម្រាប់ឆ្នាំ២០១៩ ដែលប្រព្រឹត្តធ្វើចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ខែមករាឆ្នាំ២០២០ខាងមុខនេះក្នុងពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញដែលដាក់ឲ្យប្រកួតមានចំនួន ២0 វិញ្ញាសា។
លោកអ៊ូ រតនា អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានបញ្ជាក់ក្នុងសេចក្តីជួនដំណឹងឲ្យដឹងថា ព្រឹត្តិការណ៍ប្រកួតជើងឯកថ្នាក់ជាតិ២០១៩មាន ២0 វិញ្ញាសា។យើងបែងចែកចេញជា៣វិញ្ញាសាធំៗ គឺវិញ្ញាសាមេគុនឯកត្តជនមាន១០ ប្រភេទចែក២ប្រភេទរួមមាន៖សម្រាប់បុរសគឺឃើយង្វៀង ថាប់ទឺង្វៀង ឡុងហូង្វៀង ងួនមួងង្វៀង និងមេគុនដាវ ចំណែកនារី គឺឃើយង្វៀង ថាប់ទឺង្វៀង ឡុងហូង្វៀង និងមេគុនដាវ។ វិញ្ញាសាមេគុនក្រុម ចម្រុះ៣នាក់ មាន០១ប្រភេទ បុរសនារី៖ឃើយង្វៀង ។
លោកបានបន្តថា វិញ្ញាសាប្រយុទ្ធ មាន១១វិញ្ញាសាក៏ចែកចេញ២ប្រភេទដែរ៖បុរសប្រភេទទម្ងន់រួមមាន ៤៨-៥១គីឡូក្រាម ៥១-៥៤គីឡូក្រាម ៥៤-៥៧គីឡូក្រាម ៥៧-៦០គីឡូក្រាម និង៦០-៦៤គីឡូក្រាម ចំណែកនារីប្រភេទទម្ងន់រួមមាន ៤៥-៤៨គីឡូក្រាម ៤៨-៥១គីឡូក្រាម ៥១-៥៤គីឡូក្រាម ៥៤-៥៧គីឡូក្រាម ៥៧-៦០គីឡូក្រាម និង៦០-៦៤គីឡូក្រាម៕

អត្ថបទដែលជាប់ទាក់ទង