ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ទើបនឹងរៀបចំ​គម្រោង​ប្លន់ដោយអាវុធអាកា ត្រូវ​កម្លាំង​នគរបាល​ ឃាត់ខ្លួន​បុរស​ម្នាក់​

53

 

​ព្រៃវែង​៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​រសៀល​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០២០​ នៅ​ចំណុច​ភូមិ​សង្កែ​ជ្រុំ​ ឃុំ​ទឹកថ្លា​ ស្រុក​ស្វាយ​អន្ទរក​ម្លាំ​ង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ សហការ​ជាមួយ​កម្លាំង​ជំនាញ​ នគរបាល​ខេត្តព្រៃវែង​ ការិយាល័យ​បច្ចេកទេស​ខេត្ត​ អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ​ អធិការដ្ឋាន​នគរបាល​ស្រុក​មេ​សាង​ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ទឹកថ្លា​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​ករណី​រៀបចំ​គម្រោង​ប្លន់​។​

​មន្ត្រី​នគរបាល​ខេត្តព្រៃវែង​ បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ​ ហ៊​ន​ ណា​ង​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ រស់នៅ​ភូមិ​របោះ​ផ្ចឹក​ទី​២​ ឃុំ​ព្រៃ​ឃ្នេ​ស​ ស្រុក​មេ​សាង​ ខេត្តព្រៃវែង​។​

​ប្រភព​ដដែល​បន្ត​ថា​ តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ​ ថន​ និ​ធី​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ នៅ​ភូមិ​៦​ ឃុំ​ជប់​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​ ថា​បាន​លក់​អាវុធ​ ប្រភេទ​AK៤៧​ ស្វាយ​បត់​០១​ដើម​ អោយទៅ​ឈ្មោះ​ ហ៊​ន​ ណា​ង​ ដើម្បី​រៀបចំ​គំរោង​ប្លន់​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ​។​

​ដកហូត​វត្ថុ​តាង​៖​ អាវុធ​ អាកា​ស្វាយ​បត់​១​ដើម​ កាត់​កាណុង​បង់​១​គ្រាប់​អាកា​ចំនួន​៧​គ្រាប់​។​ ​បច្ចុប្បន្ន​ជនសង្ស័យ​ យក​មក​ប៉ុស្តិ៍​រដ្ឋបាល​ទឹកថ្លា​ ស្រុក​ស្វាយ​អ​ន្ទ​រ​ ដើម្បី​សាកសួរ​ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕

អត្ថបទដែលជាប់ទាក់ទង