ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរដ្ឋទូតអាមេរិក ជួបជាមួយមន្រ្តីមួយចំនួន ដើម្បីពិភាក្សាពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃទីក្រុងព្រះសីហនុ

46

ព្រះសីហនុ៖ ស្ថានទូតសហរដ្ឋអាមេរិកនៅថ្ងៃទី 16 ខែមករានេះបាន បានសរសេរសារនៅលើហ្វេសប៊ុកថា លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានជួបជាមួយមន្រ្តីមួយចំនួន ដើម្បីពិភាក្សាពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃទីក្រុងព្រះសីហនុ ។

ស្ថានទូតសហរដ្ឋអាមេរិក បានបញ្ជាក់ថា នៅទីក្រុងព្រះសីហនុ លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានជួបជាមួយមន្រ្តីមួយចំនួន ដើម្បីពិភាក្សាពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃទីក្រុងនេះ។ ដំបូង លោកបានជួបជាមួយលោកអភិបាល គួច ចំរើន ដើម្បីពិភាក្សាពីសារសំខាន់នៃនិតិរដ្ឋ និងការចូលរួមជាមួយសង្គមស៊ីវិល ដើម្បីធានាការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព ទាក់ទាញការវិនិយោគល្អៗ និងធានាប្រជាធិបតេយ្យ។ លោកថែមទាំងបានជួបជាមួយលោក ជួន ណារិន ស្នងការនគរបាល ដែលកំពុងប្រឈមនឹងកំណើននៃបទល្មើស។ សហរដ្ឋអាមេរិកធ្វើការជាមួយនឹងនគរបាល ដើម្បីការពារកុមារ ចាប់យកមកកាត់ទោសនូវជនគេចខ្លួន ប្រឆាំងនឹងការជួញដូរមនុស្ស គ្រឿងញៀន សត្វព្រៃ និងទំនិញក្លែងក្លាយ។ លោកឯកអគ្គរដ្ឋទូតបាននិយាយថា “ទីក្រុងព្រះសីហនុកំពុងមានការប្រែមុខមាត់ ដោយផ្តល់ឱកាសសេដ្ឋកិច្ចច្រើន តែទន្ទឹមនឹងនោះ ក៏មានផលលំបាកកាន់តែច្រើនផងដែរ ដែលចោទជាបញ្ហាប្រឈមធ្ងន់ធ្ងរ”៕

អត្ថបទដែលជាប់ទាក់ទង