ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្ញៀវ​ប​រទេស​​ជន​ជា​តិ​​កូ​រ៉េ​​ម្នាក់​ស្លាប់​ និង​របួស​​ម្នាក់ ​​​ជិះ​ម៉ូតូ​កង់​​បួ​ន​​ធ្លាក់​​រ​ណ្តៅ​​ដី​

54

​សៀមរាប​៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ភ្ញៀវ​បរទេស​​ជនជាតិ​​​កូ​រ៉េ​​ចំនួ​ន​២​​នាក់ ​បាន​ជួល​ម៉ូតូ​កង់​បួ​ន​ (BUGGY​ CAR)​ជិះ​ដើរ​លេង​ក្នុង​​ខេ​ត្តសៀម​រាប​​ ត្រូវ​បាន​បើក​ធ្លាក់​រណ្តៅ​​​ដី​​ទំហំ​​១០០​គុណ​២០០​ម៉ែត្រ​ជម្រៅ​២៥​​ម៉ែ​ត្រ​​ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​​​និ​ង​​ជួយ​សង្គ្រោះ​បាន​ម្នាក់​។​​​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោ​ង​​១​៧​និ​ង​៣​០​នាទី ​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០២០​ នៅ​ចំណុច​ផ្លូវលំ​​ដី​ស​ ស្ថិ​នៅ​ភូ​មិ​​តា​ចក​ សង្កាត់​ស្រ​ង៉ែ​ ក្រុង​/​ខេត្តសៀមរាប​​​។​

​នគរបាល​ជាន់ខ្ពស់​នៃ​ស្នងកា​រ​ដ្ឋាន​​នគរបាលខេ​ត្តសៀ​ម​រាប​ បាន​ឲ្យ​ដឹង​នៅ​ព្រឹ​ក​​ថ្ងៃ​ទី​​១៦មករា​នេះ​ថា​ ភ្ញៀវ​ទេសចរណ៍​ជនជាតិ​​កូ​រ៉េ​ ចំនួន​២​នាក់​ដែល​បាន​បើក​​​ម៉ូតូ​​ធ្លាក់​​រ​ណ្តៅ​ដី​ ក្នុង​នោះ​ម្នាក់​បាន​ស្លាប់​និង​ម្នាក់​​ទៀ​ត​​ត្រូវ​​បាន​​ជួយ​​សង្គ្រោះ​បាន​។​ ជន​រង​គ្រោះ​ទី​១-​ឈ្មោះ​ JANG​ SEONGSU​ ភេ​ទ​​ ប្រុស​ អាយុ​ ២២​ ឆាំ្ន​ ជនជាតិ​ កូរ៉េ​,​ទី​២-​ឈ្មោះ​ LEE​ GYUHONG​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ទាំង​ពីរ​នាក់​​​ជា​​ភ្ញៀវ​​​ទេសចរណ៍​ ស្នាក់​នៅ​ក្នុង​សណ្ឋាគា​រ​​ អង្គរ​រ៉ូ​យ៉ា​​ល់​ រី​សត​ ស្ថិត​នៅ​ ភូមិ​កសិកម្ម​ សង្កាត់​ស្រ​ង៉ែ​ ក្រុង​ខេត្តសៀមរាប​។​ ពួក​គេ​បាន​នាំ​​​គ្នា​​ជួ​ល​ម៉ូតូ​កង់​បួន​ខាងលើ​​​ពី​​ក្រុម​ហ៊ុ​ន​ SAIGONSTAR​ TOUR​ ដែល​មា​នទី​​​តាំ​ងនៅ​​ក្នុង​ ARTBOX​ ស្ថិត​នៅ​ភូមិ​គ្រួ​ស​​​ សង្កាត់​ស្វាយ​ដ​ង្គុំ​​ ក្រុង​/​ខេត្តសៀមរាប​ ដើម្បី​​បើ​ក​​ដើ​រ​​លេង​​កម្សាន្ត​នៅ​ក្នុង​ក្រុង​​សៀ​ម​រា​ប​ ពេល​ដែល​ភ្ញៀវ​ទាំ​ង​​ពី​រ​នាក់​ជិះ​មក​ដល់​ចំណុ​ច​​​ខាង​លើ​ ក៏​បាន​រេ​​​ច​ង្កូត​ធ្លាក់​ចូល​ទៅ​ក្នុ​ង​​​រណ្ដៅ​ ដែល​ជី​ដោយ​​​ អេ​ស្កា​​វ៉ា​ទ័​រ​ មាន​ទំហំ​១០០​ម៉ែត្រ​គុណ​២​០​០​​ម៉ែត្រ​ និង​ មាន​ជម្រៅ​២៥​​ម៉ែ​ត្រ​ ដែល​មានទឹក​ បណ្តាល​ឲ្យ​លិច​ចូល​​ទៅ​​ក្នុ​ង​ទឹក​ ជាមួយនឹង​ម៉ូតូ​ ពេល​នោះ​ជន​​រ​ង​​គ្រោះ​​​ឈ្មោះ​​ Lee​ Gyuhong​ បាន​ស្រ​វ៉ា​ឡើង​ម​ក​​លើ​​ច្រាំ​​វិ​ញ​បាន​ ចំណែក​ជន​រង​​​គ្រោះ​ឈ្មោះ​ Jang​ Seongsu​ បាន​លិចទៅ​បា​ត់​​ជាមួ​យនឹ​ង​​ម៉ូតូ​ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​​១​៦​មករានេះ​ ទើប​និង​រក​ឃើញ​រក​​ជ​ន​​រង​​គ្រោះ​​ ។​ដោយឡែក​យើង​រ​ក​ឃើ​ញ​តែ​​ម៉ូតូ​​ក​ង់​បួ​ន​​ខា​ងលើ ​ដែល​ជន​រង​គ្រោះ​​​ជិះ​​លេងកម្សាន្ត។​

​ករណី​នេះ​សមត្ថកិច្ច​ជំនាញ​កំពុ​ង​​ធ្វើ​​កោស​ល្យវិ​ច័យ​ ទៅ​លើ​ជន​រង​​​គ្រោះ​។​ ចំណែក​ក្រុមហ៊ុន​ដែល​​ជួ​ល​​ម៉ូតូ​​ឲ្យ​​ភ្ញៀ​វទេសចរ​នេះ ​នៅ​មិ​ន​ទាន់​មាន​ចំណាត់ការ​​នៅ​ឡើ​យ​៕

អត្ថបទដែលជាប់ទាក់ទង