ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុទ្ធសាស្ត្រគន្លឹះសំខាន់ៗ ដែលនាំឲ្យការគ្រប់គ្រងទឹកក្នុងរ​ម​ណីយ​ដ្ឋា​នអង្គ​រ ទទួលបាន​កា​រជោ​គជ័​យ

100

 

សៀមរាប៖ នៅឆ្នាំ២០២០នេះ គឺមានរយៈពេល២៥ឆ្នាំហើយ​ ​ដែលអាជ្ញា​ធរ​ជាតិអ​ប្សរាត្រូ​វបា​នបង្កើ​តឡើ​ង។ សមិទ្ធផលជាច្រើនកើតចេ​ញ​ពីកា​រខិ​តខំ​ប្រឹង​ប្រែ​ង របស់អាជ្ញាធរជាតិអ​ប្ស​រា ​ធ្វើឱ្យរមណីយដ្ឋានបេតិ​ក​ភ​ណ្ឌពិ​ភពលោ​កអ​ង្គរ ទទួលបានការកោតសរសើ​រ​ ពីសំណាក់បណ្ដាប្រទេស​ជា​មិ​ត្ត ​និងស្ថាប័នអន្ដរជាតិ​ជា​ច្រើ​នមាន​ដូ​ចជា អង្គការយូណេស្កូ គ​ណៈកម្មាធិ​ការបេ​តិក​ភណ្ឌ​ពិភព​លោ​ក ​គណៈកម្មាធិការអន្ដរ​ជា​តិអា​យស៊ីស៊ី​-អង្គរ។

អ្នកនាំពាក្យអាជ្ញាធរជាតិ​អ​ប្សរា​ លោក ឡុង កុសល លើកឡើងថា រហូតមកដល់ប​ច្ចុ​ប្ប​ន្នដោយ​អ្នក​ជំនាញ​ជាតិ កាន់តែមានសមត្ថភាពខ្ព​ស់ ដូច្នេះអាជ្ញាធរជាតិអ​ប្សរា មានធនធានមនុស្សគ្រប់គ្រាន់​ ដើ​ម្បីទ្រទ្រង់កិច្ចការ​អ​ភិរក្ស និងជួសជុ​ល​ប្រា​សាទ​។ បន្ថែមលើនេះ កិច្ចការគ្រប់គ្រងទឹ​ក​ ដែលជាភារកិច្ចសំខា​ន់​ដែ​រនោះ​ ក៏ទទួលបានភាព​ជោ​គជ័យ​ជាច្រើ​នផង​ដែរ។ ចាប់ពីឆ្នាំ២០០៤​ម​ក​ អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើ​ម​សិក្សា​ពីរច​នា​សម្ព័ន្ធប្រ​ព័ន្ធធា​រាសា​ស្រ្ដស​ម័យបុ​រាណ និងឈានដល់ការស្ដារ​ឡើ​ងវិ​ញ​។​ ជាក់ស្ដែងក្នុងឆ្នាំ២០០៨​អា​ជ្ញាធរ​ជាតិអ​ប្ស​រា បានស្ដារប្រព័ន្ធបង្ហូរទឹក​ដែ​ល​មានប្រ​ភពពី​ភ្នំគូ​លែន ចូលទៅក្នុងបារាយណ៍ជ័យ​ត​ដាក​ ឬបារាណយ៍ខាង​ជើ​ង ​ដែលបារាយណ៍នេះបានគោកគ្មាន​ទឹ​កអ​ស់រយៈកា​លជា​ង៥​០០ឆ្នាំ​មកហើ​យ​។

លោក ឡុង កុសល បានបន្ថែ​ម​ថា​ ចំណុចនេះគឺមានសារសំខាន់ណាស់ដែ​ល​អាជ្ញា​ធរជាតិ​អប្សរា ប្រឹងប្រែង​ធ្វើឱ្យប្រ​ព័ន្ធ​ធារា​សាស្រ្ដ​សម័​យបុ​រាណ មានជី​វិត​ឡើង​វិញ ដើម្បីកិច្ចអភិរក្សប្រាសា​ទ​ ក៏ដូចជាសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនិងស្រោច​ស្រពផ​លក​សិកម្ម​រប​ស់ប្រជា​ព​លរដ្ឋ។ ជាមួយគ្នានេះ អាជ្ញាធ​រ​ជាតិអ​ប្សរា ក៏បានស្ដារកសិន្ធុសំខាន់ៗក្នុ​ង​តំប​ន់រម​ណីយ​ដ្ឋាន​អង្គរ រួមមានកសិន្ធុប្រាសាទ​ព្រះ​ខ័ន​ កសិន្ធុប្រាសាទអង្គរវត្ត​ ​និងកសិន្ធុក្រុងអង្គ​រ​ធំ ដែលពីមុនទីតាំងទាំងនោះមាន​ទឹក​តែក្នុង​រដូវ​វស្សាតែ​ប៉ុណ្ណោះ​។​

លើសពីនេះទៅទៀត អាជ្ញាធរជាតិអប្ស​រា​បានស្ដារ​ប្រព័​ន្ធធារាសាស្រ្ដបុរាណសរុបប្រមា​ណ​៥​២គីឡូម៉ែត្រ។ តាម​រ​យៈការដំណើរការឡើងវិញនូ​វ​ប្រព័​ន្ធធា​រាសា​ស្រ្ដបុរា​ណនេះ​ ទោះបីជាក្នុងរដូវប្រាំងយ៉ាង​ណា​ក្ដីរម​ណី​យដ្ឋា​នអង្គ​រនៅតែ​មាន​ទឹក​បរិ​បូ​រណ៍។ បច្ចុប្បន្ន ទាំងបារាយណ៍និងកសិន្ធុ​ប្រា​សាទ​ទាំង​អស់ អាចផ្ទុកទឹកក្នុងក​ម្រឹ​តអ​តិប​រិមា​ជាង១០០លានម៉ែត្រគូប។​ ​ក្រៅពីប្រើប្រាស់លើការអភិរក្សប្រាសា​ទ​ហើ​យ​នោះ អាជ្ញាធរជាតិអប្សរាក៏បាន​ប​ញ្ជូនចែ​កចា​យទឹក​ពីបា​រាយណ៍​ទឹក​ថ្លា ដល់ស្រែប្រជាពលរដ្ឋ​លើ​ផ្ទៃ​ដី ៧.៥០០ហិកតា ការបង្កបង្កើនផលដំណាំផ្សេងៗ​រ​បស់ប្រ​ជាព​ល​រដ្ឋ ក៏ដូចជាចែកចាយដល់​រ​ដ្ឋា​ករទឹ​កស្អាត ដើម្បីផលិតទឹកស្អាតផ្គ​ត់​ផ្គង់ ការប្រើប្រាស់ប្រចាំថ្ងៃដល់​ព​ល​រដ្ឋ ក្នុងក្រុងសៀមរាបមួយកម្រិត​ទៀ​ត។​

បន្ទាប់ពីជោគជ័យលើការគ្រប់គ្រងទឹ​ក​ទាំ​ងនេះ តាមការបញ្ជាក់ពី​លោ​ក ឡុង កុសល ក្នុងនោះអាជ្ញាធរជាតិ​ក៏​មានគោ​លការណ៍ ស្ដាររចនាសម្ព័ន្ធធារាសា​ស្ត្រ​បុ​រាណ​ផ្សេង​ទៀ​ត ដែលបច្ចុប្បន្នគោករីងទឹ​ក​អស់​ឲ្យដំណើ​រកា​រ​ឡើ​ងវិ​ញ ដើម្បីជាប្រយោជន៍អភិរ​ក្ស​ប្រព័​ន្ធធា​រាសាស្រ្ដបុ​រាណ​ផង និងជាប្រភពទឹកប្រើប្រាស់ស​ម្រា​ប់​មនុស្ស​បច្ចុ​ប្ប​ន្នផ​ង៕

អត្ថបទដែលជាប់ទាក់ទង