ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ស្នើអោយ ប្រជាពលរដ្ឋរស់នៅតាមបណ្តោយ ផ្លូវវត្តអង្គតាម៉ិញរុះរើរបងសំយ៉ាប តូប និងសំណង់ផ្សេងៗដោយគិតពីគម្លាតពីអ័ក្សផ្លូវ១០ម៉ែត្រ ក្នុងរយៈពេល ១០ថ្ងៃ

67
ភ្នំពេញ៖ ដើម្បីជួយសម្រួល និងកាត់បន្ថយការកកស្ទះចរាចរណ៍នៅពេលបច្ចុប្បន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការស្ថាបនាពង្រីក ផ្លូវភូមិប៉ប្រកខាងត្បូង, ភូមិត្រពាំងល្វា១ និងភូមិត្រពាំងល្វា២ ស្ថិតនៅសង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ (ផ្លូវវត្តអង្គតាម៉ិញ)ចាប់ពីមហាវិថីសហព័ន្ធរុស្សី ដល់ផ្លូវ២០០៤ មានទទឹង ២០ម៉ែត្រ និងបណ្តោយប្រវែង ១២៤០ម៉ែត្រ ។ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមបណ្តោយផ្លូវនេះ ធ្វើការរុះរើរបងសំយ៉ាប តូប និងសំណង់ផ្សេងៗគ្រប់ប្រភេទ ដោយគិតពីគម្លាតពីអ័ក្សផ្លូវចម្ងាយប្រវែង១០ម៉ែត្រ ផ្នែកខាងលិចផ្លូវចេញឲ្យអស់ក្នុងរយៈពេល ១០ថ្ងៃ ។ ក្នុងករណីលោក/លោកស្រីមិនអនុវត្តតាមសេចក្តីជូនដំណឹងខាងលើនេះទេ រដ្ឋបាលខណ្ឌ នឹងមានវិធានការចុះរុះរើ ដោយមិនទទួលខុសត្រូវរាល់ការខូចខាត បាត់បង់ទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗរបស់លោកលោកស្រី ដែលមាននៅលើទីតាំងនោះឡើយ។
  នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យដើមថា រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅ
តាមបណ្តោយផ្លូវភូមិប៉ប្រកខាងត្បូង, ភូមិត្រពាំងល្វា១ និងភូមិត្រពាំងល្វា២ ស្ថិតនៅសង្កាត់កាកាបទី១ ខណ្ឌ
ពោធិសែនជ័យ ឲ្យបានជ្រាបថាៈ គម្រោងរដ្ឋបាលរាជធានីភ្នំពេញ មានការអភិវឌ្ឍន៍ចាក់ផ្លូវបេតុងមួយខ្សែដាក់ប្រព័ន្ធលូថ្មី ជូនបងប្អូនធ្វើចរាចរណ៍ក្នុងភូមិ និងបញ្ចៀសចរាចរណ៍។
 ដើម្បីជួយសម្រួល និងកាត់បន្ថយការកកស្ទះចរាចរណ៍នៅពេលបច្ចុប្បន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹង
ធ្វើការស្ថាបនាពង្រីកផ្លូវខាងលើ ចាប់ពីមហាវិថីសហព័ន្ធរុស្សី ដល់ផ្លូវ២០០៤ មានទទឹង ២០ម៉ែត្រ និងបណ្តោយ
ប្រវែង ១២៤០ម៉ែត្រ។
  ដើម្បីឲ្យដំណើរការ ស្ថាបនាផ្លូវបេតុង និងដាក់ប្រព័ន្ធលូថ្មីនេះប្រព្រឹត្តទៅបានរលូនតាមប្រតិទិនការងារ
ដែលបានគ្រោងទុកនោះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមបណ្តោយផ្លូវនេះ សូមធ្វើការរុះរើរបងសំយ៉ាប តូប និងសំណង់ផ្សេងៗគ្រប់ប្រភេទ ដោយគិតពីគម្លាតពីអ័ក្សផ្លូវចម្ងាយប្រវែង១០ម៉ែត្រ ផ្នែកខាងលិចផ្លូវចេញឲ្យអស់ក្នុងរយៈពេល ១០ថ្ងៃ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
   ក្នុងករណីលោក/លោកស្រីមិនអនុវត្តតាមសេចក្តីជូនដំណឹងខាងលើនេះទេ រដ្ឋបាលខណ្ឌ នឹងមាន
វិធានការចុះរុះរើ ដោយមិនទទួលខុសត្រូវរាល់ការខូចខាត បាត់បង់ទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗរបស់លោកលោកស្រី ដែលមាននៅលើទីតាំងនោះឡើយ។
   រដ្ឋបាលខណ្ឌពោធិ៍សែនជ័យជឿជាក់លើការរួមចំណែកការអភិវឌ្ឍ វិស័យហេដ្ឋារចនាសម្ព័ន្ធ
ឲ្យមានការរីកចម្រើននៅក្នុងមូលដ្ឋាន ពីសំណាក់លោកក លោកស្រីជាពុំខាន៕
អត្ថបទដែលជាប់ទាក់ទង