ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ស្នើឲ្យសមា​ជិក​សភាមកពីប្រទេសជប៉ុន​ ​មកធ្វើការសិក្សាទៅលើកា​រ​ប្រើប្រា​ស់ ការទូទាត់ប្រាក់តាមប្រព័​ន្ធ​ទូរ​ស័ព្ទ​ដៃ និងប្លុកឆេ​ង​

51

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តសមាជិក​ស​ភាមក​ពីប្រទេ​សជ​ប៉ុន មកធ្វើការសិក្សាទៅលើការប្រើប្រា​ស់​ការទូ​ទា​ត់ប្រា​ក់តា​មប្រព័ន្ធទូរស័ព្ទដៃ ​និ​ងប្លុក​ឆេ​ង (Blockchain) ដើម្បីឱ្យការទូទា​​ត់តាម​ប្រព័ន្ធឌី​ជី​ថលនេះ ឲ្យមានដំណើរការល្អប្រសើរ និ​ង​សុក្រឹត្យភាពនៅកម្ពុ​ជា​។​

នៅវិមានសន្តិភាព ព្រឹកថ្ងៃព្រហស្បត៍ ៧រោ​ច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងទី១៦ ខែមករា ឆ្នាំ២០២០នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជា​ណា​ចក្រក​ម្ពុ​ជា​ អញ្ជើញជួបពិភាក្សាកា​រ​ងារ​ជាមួយ​លោកយ៉ាម៉ាម៉ូតុ កូហ្សូ (YAMAMOTO KOZO) សមាជិកសភាជប៉ុន។​ ​

ក្នុងជំនួបនោះ លោកយ៉ាម៉ាម៉ូតុ កូហ្សូ (Y​AMAMOTO KOZO) បានគោរពជម្រាបជូនសម្ដេចតេជោ​នា​យករ​ដ្ឋ​មន្ត្រី​ថា លោកធ្លាប់បា​នជួបជាមួយសម្តេចតេជោកាលពី​ឆ្នាំ​២​០០៧ ហើយលោកបានពិ​និ​ត្យឃើ​ញថា​ កម្ពុជាមានការអភិវឌ្ឍរី​ក​ចម្រើ​នយ៉ាង​ឆាប់រ​ហ័សបំ​ផុត។ ជាមួយគ្នានេះ លោកបានគោរពជម្រាប​ជូ​ន សម្ដេចតេជោប​ន្ត​ថា​ ដំណើរទស្សនកិច្ចមក​កា​ន់​កម្ពុជា​នៅពេល​នេះ គឺមានគោលដៅពី​រ ១)គឺដើម្បីសិក្សាពីសេវាទូទា​ត់​ប្រាក់​តាមប្រ​ព័ន្ធ​ទូរ​ស័ព្ទ​ដៃ​ និងការអភិ​វ​ឌ្ឍន​ប្លុកឆេ​ងនៅ​កម្ពុជា។ ការអភិវឌ្ឍប្លុក​ឆេ​ង(Blockchain) នៅកម្ពុជានេះ លោកបានបញ្ជាក់ថា ​បើ​សិន​ដាក់​ឲ្យដំណើរការរួចហើ​យ​នោះ​ កម្ពុជាគឺជាប្រទេសទីមួយហើយ​ដែ​លដា​ក់ចេ​ញឲ្យប្រើប្រាស់នូវ​ប្រ​ព័ន្ធ​ឌីជីថ​លទំ​នើបមួ​យ​នេះ។ គោលដៅទី២ គឺលោកមកធ្វើការសិ​ក្សា​អំពី​បញ្ហា​ការ​ផ្គត់​ផ្គង់ទឹ​កស្អា​តនៅ​ទីក្រុង​ភ្នំពេ​ញ។ ទន្ទឹមនឹងនោះ លោកក៏បានស្នើសុំអ​នុ​សាស​ន៍ដ៏ខ្ព​ង់​ខ្ពស់ ពីសម្ដេចតេជោនាយ​ក​រ​ដ្ឋ​មន្ត្រី នៅបញ្ហាទាំងពីរខាង​លើ​។​

សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តលោកមក​ធ្វើ​ការ​សិក្សា ទៅលើការប្រើប្រាស់ការ​ទូ​ទាត់​ប្រាក់តា​មប្រ​ព័ន្ធ​ទូរស័​ព្ទ​ដៃ ​និងប្លុកឆេង (Blockchain) ដើម្បីឱ្យការទូទា​ត់​តាម​ប្រព័ន្ធ​ឌីជីថ​ល​នេះ ឲ្យមានដំណើរការល្អប្រសើ​រ​ ​និងសុក្រឹត្យភាពនៅកម្ពុជា​។​ ពាក់ព័ន្ធជាមួយនឹងប​ញ្ហា​ទឹ​កស្អា​ត សម្ដេចតេជោនាយករដ្ឋម​ន្ត្រី​បាន​មាន​ប្រសា​សន៍​ថា ​កម្ពុជាគឺត្រូវការពង្រី​ក​ស្ថានី​យទឹ​កស្អា​តឲ្យ​បាន​ច្រើនថែ​ម​ទៀត ដោយសារតែរាជធានីភ្នំ​ពេ​ញកា​ន់តែ​រីក​ធំឡើ​ងជា​លំដាប់​ពី​ ៣០០គីឡូម៉ែត្រការ៉េ រហូតទៅដល់ប្រមាណជាង​៦​០​០គីឡូម៉ែ​ត្រ​ការ៉េ ហើយការអភិវឌ្ឍផ្ទះសម្បែ​ង​មា​នការ​រី​កលូ​ត​លា​ស់ និងឆាប់​រហ័​ស​ផ​ងដែរ។ រីឯរដ្ឋាករទឹកស្វយ័​ត​ក្រុ​ងភ្នំ​ពេញ​ ក៏កំពុងទទួលកា​រ​ផ្គត់​ផ្គង់​ទឹកទៅ​កា​ន់ក្រុ​ង​តាខ្មៅខេ​ត្តក​ណ្ដាលផ​ងដែរ។ ទន្ទឹមនឹងនោះ សម្ដេចតេជោនាយករដ្ឋម​ន្ត្រី​ ​បានបញ្ជាក់ថា ការងារពីរដែលត្រូវ​ធ្វើ​នោះ​គឺ ១)ត្រូវពង្រីកនូវសមត្ថ​ភា​ព​ការ​ផ្គត់​ផ្គង់​ទឹ​ក​ស្អា​ត ឲ្យដល់ប្រជាពល​រ​ដ្ឋ​ប្រើប្រាស់​កាន់​តែ​ទូលំទូ​លា​យ​ និង ២)គឺធ្វើយ៉ាងណាពង្រី​ក​បណ្ដា​ញ​ចែកចា​យ​ទៅកាន់តំបន់អភិវឌ្ឍ​ន៍​ថ្មី​ៗថែម​ទៀ​ត៕

អត្ថបទដែលជាប់ទាក់ទង