ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាមេរិក​ផ្ដល់​ជំនួយ​​ ៧៥.០០០​ដុល្លារ​ ដើម្បី​ឱ្យ​ថែរក្សា​​ភស្តុតា​ង​ ដែល​បាន​បន្សល់ទុក​​​ពី​ស​ម័យ​​ខ្មែរ​ក្រ​ហម ​នៅ​សារ​មន្ទីរ​​ទួ​ល​ស្លែ​ង​

50

ភ្នំពេញ៖ ការអភិរក្ស សម្លៀកបំពាក់ជនរងគ្រោះក្នុងរ​ប​បខ្មែ​រក្រហម នៅមន្ទីរស២១នេះឯកអគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេ​រិ​ក​ លោក​ Patrick​ Murphy​ និង​រដ្ឋ​មន្ត្រី​​ក្រ​សួងវ​ប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ លោកស្រី ភឿង​ សកុណា​ នៅ​​ថ្ងៃ​ទី១៦ខែមករានេះ​ បាន​ចុះហត្ថលេខា​លើ​កិច្ច​​​ព្រមព្រៀ​ង​​ស្ដីពី​ ការ​អភិរក្ស​ និង​រៀបចំ​ឯកសារ​​កា​តាឡុ​ក​នៃ​​សម្លៀ​កបំ​ពាក់​ជនរងគ្រោះ​នៅ​ម​ន្ទី​រ​ ស២១​ ដែល​មាន​ទឹកប្រាក់​​ចំ​នួន​ ៧៥០០០​​ដុ​ល្លារ​។ នេះបើតាមការផ្សព្វ​ផ្សា​យ របស់ក្រសួងព័ត៌​មា​ន។

“មន្ទីរ ស-២១” មានឈ្មោះថា គុកទួលស្លែង មានទីតាំងក្នុងអតីតវិទ្យា​ល័​យទួល​ស្លែ​ង ស្ថិតក្នុងក្រុងភ្នំ​ពេ​ញ ។ មន្ទីរស-២១ ត្រូវបានពួកខ្មែរក្រហមបង្កើតឡើង ​តែ​ប៉ុន្មាន​ខែប៉ុ​ណ្ណោះ ក្រោយពីពួកគេឡើងកាន់​អំ​ណាច​ នៅឆ្នាំ១៩៧៥ ។ នៅចន្លោះឆ្នាំ១៩៧៥-១​៩​៧៩ មានមនុស្សជាង​១​ម៉ឺ​ននាក់ ត្រូវបានពួក​ខ្មែ​រក្រ​ហម ចាប់ខ្លួនយកទៅឃុំឃាំងនៅ​ក្នុ​ង​មន្ទីរស-​២១។

ឯកអគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ លោក​ Patrick​ Murphy​ ថ្លែង​ក្នុង​ពិធី​​ចុះ​ហត្ថលេ​ខា​​ថា​ នេះ​ជាដំណាក់កាល​​ទី​ពីរ​​នៃ​​គម្រោ​ង​អ​ភិ​រក្ស​របស់របរ​ដែល​សេស​ស​ល់​​របស់​​​ជន​រង​គ្រោះ​ កាលពី​សម័យ​ខ្មែរក្រ​ហ​ម​។ លោក​បន្ត​ថា​ ក្រៅពី​ផ្ដល់​ថវិកា​សម្រាប់​​រ​ក្សា​ស​ម្លៀកបំ​ពា​ក់​ជនរងគ្រោះ​នៅ​​​មន្ទីរ​ ស២១​ លោក​ថា​ អាមេរិក​ក៏បាន​ផ្ដល់​ថ​វិ​កា​ សម្រាប់​អភិរក្ស​បេតិកភណ្ឌ​វ​ប្ប​​ធម៌​​ផ្សេង​​ៗផ​ង​​ដែរ​។

លោកស្រី​ ភឿង​ សកុណា រដ្ឋ​​ម​ន្ត្រី​​ក្រ​សួ​ង​វប្ប​ធម៌​ និង​វិចិត្រ​សិល្បៈ​ ​ មានប្រសាសន៍​ថា​​ ​ក្រសួង​រំពឹង​សហរដ្ឋ​អា​មេ​រិក​​នឹង​​ផ្ដល់​​ជំ​នួយ​លើ​គម្រោង​ទី៣​​​បន្ត​​​​ទៀត​ ដើម្បី​ឱ្យ​ថែរក្សា​របស់​​​បរ​​បន្សល់​ទុក​​ពី​ស​ម័យ​ខ្មែ​រក្រ​ហម​​។

កាលពី​ឆ្នាំ២០១៧​ សហរដ្ឋ​អាមេរិក​បាន​ផ្ត​ល់​​មូល​និធិ​​ចំនួន​ ៥៥​ ៥០០ដុល្លារ​ដល់​ក្រសួងវ​ប្ប​ធម៌​​ និង​វិចិត្រ​សិល្បៈ​ សម្រាប់​ការពារ​សម្លៀ​ក​បំពា​ក់​​របស់​ជនរងគ្រោះ​ដែល​ជា​វត្ថុ​​​តាង​​នៃ​​របប​​ខ្មែរ​ក្រហម​​នៅ​​សារមន្ទីរ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​​​ពូ​ជសាស​ន៍​ទួ​ល​ស្លែ​ង​​ ឬហៅ​មន្ទីរ​ស២១​​៕

អត្ថបទដែលជាប់ទាក់ទង