ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាសម្តែង លោក ផា ​ពិសិដ្ឋ ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ 

51

 

ភ្នំពេញ៖ តារាសម្តែង លោក ផា ​ពិសិដ្ឋជាស្វាមីរបស់តារាសម្តែង ឡោ​ម លក្ខិណា បានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍នៅ​ព្រឹ​កថ្ងៃ​សុក្រ ទី១៦ ខែមករា ឆ្នាំ២០២០នេះ ដោយសព​ត​ម្កល់​ទុកនៅវត្តក្រាំងធ្នង់​។ តារាចម្រៀងស្រីរូបស្រស់ អ្នកនាង ឡោម ល​ក្ខិ​ណា ទើបតែបង្កើតបាន​កូ​ន​ប្រុសដ៏គួរ​ឲ្យស្រ​ឡាញ់ម្នាក់ ​ជាមួយនឹងស្វាមី​ លោក ផា ពិសិដ្ឋ ហើយរហូតមកទល់នឹងពេ​ល​នេះ កូនប្រុសទើបតែមានវ័យ ១០៩​ ​ថ្ងៃប៉ុ​ណ្ណោះ។ អ្វីដែលគួរឲ្យសោកស្តាយនោះ​ ​នាងបានក្លាយជា​ស្ត្រី​មេម៉ា​យ កូនកំព្រាឪពុក ដោយលោក​ ​ពិសិដ្ឋ ត្រូវជាស្វាមីនាង​ បានទទួលមរណ​ភា​ព ដោយសារគ្រោះថ្នាក់ចរាចរ​ណ៍​។
ហេតុការណ៍នេះបានកើតឡើង ខណៈពេលដែលស្វាមីរបស់នាង​ជិះ​រថ​យន្តម៉ា​ក ព្រូស ពណ៌ស ត្រូវរ​ថយន្ត​ធន់ធំ​បុក ឡើងខ្ទេចអស់ខាងមុ​ខ រីឯស្វាមីរបស់​នាង​ ក៏៏បា​ន​ផុតដង្ហើមស្លាប់ភ្លាមៗនៅនឹងកន្លែង យ៉ាងគួរ​ឲ្យ​សង្វេ​គបំផុត។

ជាក់ស្តែង បើយោងតាមបណ្តាញសង្គមរបស់អ្នក​នា​ង ឡោម លក្ខិណា បានបង្ហោះសារក្រៀមក្រំដោយមា​ន​ខ្លឹ​មសារថា “យើងខ្ញុំជាក្រុមគ្រួសារនៃស​ព​ លោក PISETH PA ដែលបានទទួលមរ​ណ​ភា​ពនៅថ្ងៃសុក្រ ទី ១៦ ខែមករា ឆ្នាំ២០២០ ដោយគ្រោះថា្នក់​ច​រាច​រណ៍។ សូមជំរាបជូនដំណឹងដល់ញាតិមិត្ត​ជិ​តឆ្ងាយ​នៃស​ព ដែលយើងខ្ញុំមិនបានទៅអ​ញ្ជើ​ញដោយ​ផ្ទាល់​ឲ្យបាន​ជ្រាបថា យើងខ្ញុំរៀបចំពិធីបុណ្យសព​ ​ស្ថិតនៅវត្តក្រាំ​ងធ្នង់ អាស្រ័យហេតុ​នេះ សូមគោរពអញ្ជើញញាតិមិត្តជិ​ត​ឆ្ងា​យ មេត្តាចូលរួមដោយមេ​ត្រី​ភាព​។ ទីតាំងវត្ត​ក្រាំ​ងធ្ន់ង ជិតបុរីឈូកវ៉ា ៣​ ​សូមអរគុណ​ សូមបងទៅកាន់ទីស្ងប់​សុ​ខរឿង​កូន​បងកុំបារ​ម្ភ​អូន​នឹ​ងមើលថែកូនឲ្យល្អ បងដាច់ចិត្តណា​ស់ ហ៊ានទៅចោលអូន គ្មា​នផ្តាំផ្ញើអីអូ​នមួ​យម៉ាត់”៕

អត្ថបទដែលជាប់ទាក់ទង