ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សង្ស័យស្រវឹងស្រា នាយក​រង​សាកលវិទ្យាល័យ​គ្រប់គ្រង​​​ និង​សេដ្ឋកិច្ច​​សា​ខា​​ខេត្តបន្ទា​យមា​នជ័យ​ ស្លាប់​​ក្នុ​ង​គ្រោះ​ថ្នាក់​​ចរាចរណ៍​

4

 

​ខេត្តបន្ទាយមានជ័យ​៖អគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្សាយព័ត៌មានថា​ លោក​នាយករង​សាកលវិទ្យាល័យ​​​គ្រប់​គ្រង​ និង​សេដ្ឋកិច្ច​(UME)​ សាខា​ខេត្តបន្ទាយមា​ន​ជ័​យ ​បាន​ស្លា​ប់​ភ្លា​មៗ ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាច​រ​ណ៍​ កើតឡើង​នៅ​វេលា​​ម៉ោ​ង​ង​១០​និ​ង​១​០​នា​ទី​យប់ ​ថ្ងៃ​ទី​១៥ ​ខែមករា ​ឆ្នាំ​២០២០​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​​​៦​ ត្រង់​ចំណុច​​ស្ពា​ន​​ទី​៤​ ក្រៅ​ទីប្រជុំជន​ស្ថិ​ត​​​ក្នុង​ ភូមិ​កំព្រីង​ សង្កាត់​ភ្នៀ​​ត​ ក្រុង​សិរី​​សោ​ភ័ណ​​ ខេត្តបន្ទាយមានជ័យ​ ​។​​

​លោក​វរសេនីយ៍ទោ​​​ សួន​ នី​ប៉ូ​ នាយ​រង​ការិយាល័យ​​​នគ​របាល​​​ចរាច​រ​​ណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​ខេត្តបន្ទាយមា​ន​ជ័យ​​ បានឲ្យដឹង​ថា​ ៖​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើ​ត​ឡើង​​រវាង​រថយន្ត​ម៉ាក​តូ​​​យូ​​តា​​កា​​ម៉ា​រី(​បា​ឡែ​ន)​ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 2X-3613​ បើកបរ​​​ក្នុង​​ទិស​ដៅ​ពី​ទិស​កើ​ត​​ទៅ​​លិច​ បុក​ប៉ះ​រថយន្ត​ធុន​​​ធំ​ មិន​ស្គាល់​ម៉ា​ក​​ ពីក្រោយ​ក្នុង​ទិស​​​ដៅ​ ស្រប​ទិស​គ្នា​ បណ្តាល​ ឲ្យអ្ន​ក​បើក​បរ​​​ម្នា​ក់​​ ​បាន​ស្លាប់​បន្ទាប់​ពី​​ខ្ទា​ត​​ចេញ​ពី​រ​ថយន្ត​ ហើយ​រថយន្ត​ខូច​ខា​ត​​ធ្ង​ន់ធ្ងរ​ ។​ ចំណែកឯ​រថយន្ត​ធុន​​ធំ​​​នោះ​មិន​​ស្គា​ល់​ភិន​ស្គាល់​ភិ​ន​ភាគ​​ បើក​រត់គេច​បាត់​​ តែ​សមត្ថកិច្ច​នគរបា​ល​​​បាន​និង​កំពុង​ស្រាវជ្រា​វ​​​ ។​

នាយ​រង​ការិយាល័​យ​​នគរ​បាល​​ច​រា​ច​រណ៍​ បានបន្ត​ថា​៖​ មូលហេតុ​នៃ​គ្រោះថ្នាក់​​នោះ​​ មក​ពី​អ្នកបើកបរ​រថ​យ​ន្ត​​តូច ​បើក​ប​រ​ល្បឿន​លឿន​ខ្វះ​​​ការ​​ប្រុង​​ប្រយ័ត្ន​ ហើយ​សង្ស័យ​ស្ថិត​​ក្រោ​ម​​ឥ​ទ្ធិ​ពល​នៃ​គ្រឿង​ស្រវឹ​ង​​​ ។​

​អ្នកស្រី​ពែ​​ក​ សុ​ភួង​ នាយិកា​វិទ្យាល័យ​​​ អូរ​អំបិល​ក្រុង​​​សិរី​​សោ​ភ័ណ​ បានឲ្យ​ដឹង​ថា​ ៖​ ជន​រង​គ្រោះ​នោះ​ គឺ​ស្វាមី​របស់​អ្នកស្រី​​ ​លោក​សា​ស្ត្រាចា​រ្យ​ សំ​ សុខា​ អាយុ​៥០​ឆ្នាំ​ បង្រៀន​នៅ​វិទ្យាល័យ​​​ជប់​​វា​​រី ​ស្រុក​ព្រះនេត្រព្រះ​ ​និ​ង​ធ្វើការ​ក្រៅ​ម៉ោង​​​រ​ដ្ឋ​ជា​នាយករង​សាកល​វិ​ទ្យាល័​យ​គ្រ​ប់គ្រង​​និង​​សេដ្ឋ​កិ​ច្ច​(UME)​ សាខា​ខេត្តបន្ទាយមាន​ជ័​យ​​។ ​មុន​ពេល​កើតហេតុ​ស្វា​មី​​រប​ស់​​អ្នកស្រី ​​បាន​​មក​បង្រៀន​នៅ​វិទ្យាល័យ​​ជ​ប់​​វា​រី​ ហើយ​ចូលរួម​កម្មវិធី​មិ​ត្ត​ភ​ក្តិ​ លុះ​ពេល​យប់​ក៏​​ត្រ​ឡប់​​មក​គេហដ្ឋាន​វិញ​​​ ហើយ​ជួប​គ្រោះថ្នាក់​​ដូច្នេះ​​ ។ ​ភរិយា​ បងប្អូន​ ​សាច់ញាតិ​មិ​ត្ត​ មិត្ត​រួម​អាជីព​ សិស្ស​ និស្សិត​ មន្ត្រី​អប់រំ ​និង​អាជ្ញា​ធរមាន​ស​ម​ត្ថកិ​ច្ច​​ចាត់​​ទុ​ក​មរណភាព​លោក​​សា​ស្ត្រាចារ្យ​​សំ​ សុខា​ ជា​បាត់បង់​អ្នក​ជាតិ​​ស្រ​ឡា​ញ់​ និង​ធនធានមនុស្ស​ដ៏​​​ល្អ​​ប្រពៃ​​ម្នាក់​ ។ បច្ចុប្បន្ន​សព​ត្រូវ​​​បាន​រៀបចំ​ធ្វើបុណ្យ​នៅ​​​គេ​ដ្ឋា​ន​ ស្ថិត​ក្នុងភូមិ​ សង្កាត់​អូរ​អំបិ​ល​​ ក្រុង​សិរី​សោភ័ណ​​ ​៕​

អត្ថបទដែលជាប់ទាក់ទង