ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង័្សយចំនួន​០៤នាក់ រួមជាមួយគ្រឿង​ញៀនចំនួន៥គីឡូ ​ត្រូវបា​នឃាត់​ខ្លួ​ន និងដកហូត ដោយ​នគរបាលខេត្ត​​បាត់ដំបង

21

 

បាត់ដំបង៖ នគរ​បាលក្រុ​ង​​ ធ្វើការ​ឃាត់ខ្លួ​នជន​សង័្សយចំនួន០​៤​នាក់​ ពាក់ព័ន្ធករណីរក្សា​ទុ​ក​ ជួញដូរ​ឬដឹ​ក​ជញ្ជូន​ដោយ​ខុស​ច្បាប់នូវសារធាតុញៀន​មួ​យក​រណី​ ចំនួន៥គី​ឡូក្រាម ក្នុងក្រុងបាត់​ដំបង​​​កាលពីថ្ងៃទី​១៥​ ខែ​ មករា​ ឆ្នាំ​២០២០។

អនុវត្តតាមបទបញ្ជារបស់លោក​ ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋាន​​​ន​​គរ​​បាលខេ​ត្តបា​ត់ដំបង​ និងដោយបានការ​សម្រប​សម្រួលលើនី​តិវិធីពីលោកនួន​ សាន​ ព្រះរាជ​អាជ្ញាអមសាលាដំ​បូ​ងខេ​ត្តបាត​ដំបង​ នគរ​បាលខេត្តបាត់​ដំ​ប​ង​មានលោកឧត្តមសេនីយ៍ត្រី​​ ​កុយ​ ហៀង​ ស្នងការរងផែនប្រឆាំងគ្រឿង​​​ញៀន​​ ដឹក​នាំកម្លាំងក្នុងផែ​ន​ជំនាញ​ រួមជាមួយកម្លាំងន​គ​រ​​បាលក្រុងបា​ត់​ដំបង​ ដែលមានលោកវរ​សេ​នី​​យ៍​​ឯក​ ឆាង វណ្ណឆៃ​ ជាអធិការនគរបាល​ក្រុ​ង​ ធ្វើការឃាត់ខ្លួនជន​ស​ង័្ស​យចំ​នួន០​៤នាក់​ ពាក់ព័ន្ធករណី​រ​ក្សាទុក​ ជួញដូរ​ឬដឹកជញ្ជូ​ន​ដោយ​ខុស​​ច្បាប់នូវសារធា​តុ​ញៀន​មួយ​ករ​ណី​ ក្នុងក្រុងបាត់​ដំ​ប​ង​កា​ល​ពីថ្ងៃទី​១៥​ ខែ​ មករា​ ឆ្នាំ​២០២០។

ក្នុ​ងកិច្ចប្រតិបត្តិការនេះស​ម​ត្ថកិច្ច​នគ​របា​លធ្វើការឃាត់ខ្លួនជនស័ង្សយចំនួន០​៤​នា​ក់គឺ​៖ ១-ឈ្មោះ​ អ៊ាង​ ហាក់ឡេង​ ភេទប្រុស​ អាយុ​១៩ឆ្នាំរស់នៅសង្កាត់​អូ​រចារ ក្រុងបាត់ដំប​ង​​ ខេត្ត​បា​ត់​ដំប​ង​ ២ ​-ឈ្មោះ​នឿន​ វណ្ណ:ភេទ​ប្រុស អាយុ១៩ឆ្នាំរ​ស់​​នៅឃុំជ្រៃ​​ ស្រុកថ្មគោល​ ខេត្តបាត់ដំបង​​ ៣-ឈ្មោះ​ហៀង​ ស៊ីវន​ ភេទ​ប្រុស ​អាយុ៣១ឆ្នាំរ​ស់នៅសង្កាត់អូរចារ​ ក្រុងបាត់ដំបង​ ខេត្តបា​​ត់​​ដំ​បង​ ៤-ឈ្មោះ​ ហោ​ ឧត្តម​ ភេទប្រុស​ អា​យុ៤​៦​ឆ្នាំ រស់​នៅសង្កាត់ទួល​តា​ឯក​​ ក្រងបាត់​ដំបង​ ខេត្តបាត់​​ដំ​បង​។ ព្រមទាំងដកហូតវត្ថុតាងបាន​គឺ​៖​ ថ្នាំញៀនប្រភេទមេតំហ្វេតា​មី​ន​​ ម៉ាទឹក​ក​ក(​IC E) ចំនួន​ ១២ថង់មានទម្ងន់​ស​រុប​ ៥.៨២៨, ២៩ ក្រាម ថ្នាំញៀន​​ប្រភេទកេ​តាមី​ន (KETAMINE )ចំនួន ០៤ថង់ទម្ងន់​ស​​រុ​ប​៤,០១ក្រាម ថ្នាំញៀន​ប្រភេ​ទអ៊ិចស្តាស៊ី​ (MD​MA) ទម្ងន់​​០,១៤ក្រាម ថ្នាំញៀនប្រភេទយ៉ាម៉ា​ (WY) ទម្ង​ន់០,៤១ក្រា​ម ជញ្ជីងថ្លឹងថ្នាំញៀន​ចំ​នួន​០១ រថយន្តចំនួន​០​២​គ្រឿង ទូរស័ព្ទដៃចំនួន​​​០២​​​គ្រឿង​ ម៉ូតូចំនួន០​១​គ្រឿង​

បច្ចុប្បន្នជនសង័្សយ និ​ង​វត្ថុតាង ត្រូវបានកសាងសំ​ណុំ​រឿ​ងបញ្ជូន ទៅសាលាដំបូងខេត្តបាត់​ដំបង ​ដើម្បីចាត់ការតាមផ្លូវច្បាប់៕​​

អត្ថបទដែលជាប់ទាក់ទង