ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូនខ្លាទឹសពាយ័ព្យឈុត សេរីវ៉ាន់ថង តស៊ូជាមួយខ្លាឆ្លងដែនមកពីថៃ

74

ភ្នំពេញ៖អ្នកប្រដាល់ជើងខ្លាំងទឹសពាយ័ព្យឈុតសេរីវ៉ាន់ថងក្លិបរាហ៊ូកីឡាខេត្តបាត់ដំបងប្រកាស់ឡើងសង្វៀនប្រកួតទល់ជាមួយអ្នកប្រដាល់ថៃថានូ ងិន(Thanou Ngen)លើសង្វៀនBoostrong Fighter onFireរបស់អាស៊ី

​អាគ្នេយ៍ព្រឹកថ្ងៃទី១៩មករានេះ ។

ថានូ ងិនធ្លាប់មកប្រកួតនៅស្រុកខ្មែរម្ដង ២ដងដែរគេមិនមែនជាអ្នកប្រដាល់ដែលស្រួកបង្ក្រាបនោះទេគេ

ធ្លាប់ប្រកួតជាមួយអ្នកប្រដាល់ខ្លាំងៗរបស់កម្ពុជាជាច្រើនរូបមកហើយ ។ការប្រកួតរបស់គេមានចាញ់មានឈ្នះ

​ជាធម្មតាតែភាគច្រើនគេបានទទួលជ័យជំនះ ។

ចំពោះអ្នកប្រដាល់កម្ពុជាឈុត សេរីវ៉ាន់ថងវិញនោះគេកាន់តែអស្ចារ្យហើយមួយរយៈនេះការប្រកួតរបស់

គេតែងតែបានទទួលជ័យជំនះស្ទើរតែគ្រប់សង្វៀនមិនតែប៉ុណ្ណោះការប្រកួតភាគច្រើនគេឈ្នះដោយផ្ដួលគូប្រ

​កួតបានមុនទឹកទី៥ទៀតផង ។

វ៉ាន់ថងកំពស់របស់គេស្ទើរបន្តិចមែនតែគូប្រកួតរបស់គេភាគច្រើនសុទ្ធតែខ្ពស់ជាងគេបើប្រសិនបើគូប្រ

​កួតកំពស់ស្មើគ្នានោះច្បាស់ជាលំបាកជាមួយវ៉ាន់ថងហើយ ។

អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៥៧ដង ចាញ់៧ដង និងស្មើពិន្ទុ១ដង ។ចំ

​ពោះអ្នកប្រដាល់ថៃថានូ ងិនវិញនោះគេមឆានប្រវត្តិប្រកួតចំនួន៦៤ដង ឈ្នះ៥៥ដង ចាញ់៩ដង ។ចាំមើលខ្លាកំ

​ណាចទឹសពាយ័ព្យអាចយកឈ្នះអ្នកប្រដាល់ថៃថានូ ងិនបានឬទេ ?

ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះស៊ន រ៉ាគិមក្លិបរាហ៊ូកីឡាខេត្តបាត់ដំបងដែរនោះត្រូវបានផ្គូរផ្គងឲ្យ

​ប្រកួតជាមួយអ្នកប្រដាល់ជ័យ ប៊ុនសង់ក្លិបគីសែមានរិទ្ធ ។

ប៊ុនសង់ជីវិតលើសង្វៀនរបស់គេចាស់វស្សជាងរ៉ាគីមតែគេហាក់ដូចជាមិនបានទទួលនូវភាពល្បីល្បាញ

​ដូចរ៉ាគីមឡើយ ។រ៉ាគិមគេមានផ្លែវ៉ៃល្អចំពោះប៊ុនសង់ការប្រកួតពេលខ្លះគេធ្វើបានល្អតែការប្រកួតភាគច្រើនគេ

​តែងតែជួបបរាជ័យ ។ការប្រកួតនេះមិនដឹងថាប៊ុនសង់អាចយកឈ្នះលើអ្នកប្រដាល់ស្រករក្រោយបានឬទេ ?

ឡេះ តើកក្លិបពុទ្ធសេរីវង្សត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ជា សំនៀងក្លិបទ័ពឆ័ត្រយោង៩១១

​ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។

ពួកគេជាអ្នកប្រដាល់ចាស់វស្សាដូចគ្នាតែឡេះ​ តើកបាត់មុខមួយរយៈធំហើយចំពោះសំនៀងយូរៗម្ដងគេ

​តែងតែមានឩិកាសបានប្រកួតគ្រាន់តែការប្រកួតខ្លះចាញ់ខ្លះឈ្នះប៉ុណ្ណោះ។ ឡេះតើកជាអ្នកប្រដាល់ដែលវ៉ៃច្រ

ង៉េងច្រង៉ាងណាស់រិឯសំនៀងគេមានស្នៀតវ៉ៃបានល្អជាង ។សម្រាប់គូនេះទំនងជាសំនៀងមានឩិកាសឈ្នះច្រើន

​ជាងហើយ ។

ខាំ វណ្ណៈក្លិបរ៉ាហាប់ស្វាយប៉ាកប្រកួតជាមួយប្រកួតជាមួយសាន សំអុនក្លិបអារុណរះកីឡាក្នុងប្រភេទ

​ទម្ងន់៥៧គីឡូក្រាម។ឡុង សុវណ្ណក្លិបសាលវ័ន្ដកីឡាប្រកួតជាមួយអ្នកប្រដាល់លីន និមលក្លិបបូរីរាជសីហ៍មានរិទ្ធ

ក្នុងប្រភេទម្ងន់៥១គីឡូក្រាម ៕

 

អត្ថបទដែលជាប់ទាក់ទង