ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បីករណី ពលរដ្ឋប្ដឹងឧត្តមក្រុមប្រឹក្សា មានទាំងមន្ត្រី មានទាំងឧកញ៉ា រំលោភយកដី

71

ភ្នំពេញ៖ នៅថ្ងៃទីថ្ងៃទី១៦ ខែ មករា ឆ្នាំ ២០១៩ នេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក ចុះស្រាវជ្រាវ បញ្ហានានា តបតាមបណ្ដឹងរបស់ពលរដ្ឋ ចំនួន៣ករណី។

លោកwilliam បានថ្លែងថា តាមបណ្ដឹងរបស់ពលរដ្ឋ ចំនួន៣ករណីរួមមាន ៖

1 ពលរដ្ឋនៅក្រុមសាមគ្គីចាស់ 55គ្រួសារមានទីតាំង នៅភូមិ រទាំងលើ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ប្ដឹងមេភូមិមេឃុំ និងអ្នកមានអំណាចមួយក្រុម ដែលរំលោភយកដីបឹងសាធារណៈរបស់រដ្ឋធ្វើកម្មសិទ្ធិរបស់ខ្លួន ។

2 ឈ្មោះ វ៉ន តឿ នៅ ភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ ភ្នំពេញ ប្ដឹងចំពោះលោក ឧកញ៉ាចិត្តធម៌ សមាជិកព្រឹទ្ធសភា ដែលលោកអះអាងថាឧកញ៉ានោះ រំលោភយកដីស្របច្បាប់របស់លោក ទោះលោកឈ្នះក្ដីពីសាលាកំពូល ក៏ឧកញ៉ានោះបំពានយកដីទៅលក់អោយអ្នកផ្សេង។

3 ឈ្មោះ អ៊ឹម សោភ័ណ និង ឈ្មោះម៉ម សុភី ទីតាំង ភូមិឫស្សីស្រុក2 ឃុំ ឈើទាល ស្រុក កៀនស្វាយ ខេត្តកណ្ដាល ប្ដឹងចំពោះភាពយឺតយ៉ាវ នៃភាពអសកម្មរបស់អាជ្ញាធរពាក់ព័ន្ធលើការធ្វើប្លង់រឹងដល់ពួកគាត់ ។

លោកបានបន្តថា គ្រប់ករណីទាំងអស់ នឹងត្រូវឆ្លងកាត់ការពិនិត្យលើអង្គហេតុ អង្គសេចក្ដី នឹងវិនិច្ឆ័យច្បាស់លាស់ជាមុនសិន ទើបបញ្ជូនជារបាយការណ៍ ទៅសម្ដេចតេជោ ដើម្បីលោកជ្រាបនឹងចាត់វិធាការ ៕

អត្ថបទដែលជាប់ទាក់ទង