ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការពារ និង​ទប់ស្កាត់ ភ្លើង​ឆេះ​ព្រៃ ៧ចំណុច

50

ភ្នំពេញ៖
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានណែនាំ វិធានការ កា​ពារ និង​ទប់ស្កាត់ ភ្លើង​ឆេះ​ព្រៃ ខណៈ ធាតុអាកាស​ទូទៅ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ចាប់ផ្តើម​ផ្លាស់ប្ដូរ​ពី​រដូវវស្សា ចូលចូលដល់រដូវលំហើយ ហើយ​បន្ត​ចូល​រដូវប្រាំង​ដែល​ធាតុអាកាស​មាន​សភាព​ក្តៅហែង ជា​កត្តា​ងាយ​បង្ក​នូវ​ភ្លើង​ឆេះ​ព្រៃ ដែលបានចេញ​កាលពី​ថ្ងៃទី​១៥​មករា​ឆ្នាំ​២០២០។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាម​សេចក្តីណែនាំ​របស់ ក្រសួងកសិកម្មបាន​បញ្ជាក់​ថា ក្រៅពី​បាតុភូត​ធម្មជាតិ​ដែល​អាច​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ ប្រការ​ដែល​គួរឲ្យ​ព្រួយបារម្ភ​បំផុត​នោះ​គឺ​ ភ្លើង​ឆេះ​ព្រៃ​ដែល បង្កឡើង​ដោយសារ​សកម្មភាព​រប​ស់​មនុស្ស​ផ្ទាល់​។ កត្តា​ចម្បង​ដែល​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ញឹកញាប់​បំផុត​នា​រដូវប្រាំង តាមរយៈ​សកម្មភាព​មាន​ជាអាទិ៍ ការ​កាប់​ឆ្ការ​ដុត​រាន​ព្រៃ​ដើម្បី​ដាំ​ដំណាំ​កសិកម្ម​ផ្សេងៗ ការ​ធ្វើ​កសិកម្ម​ពនេចរ ការ​តាំងទី​លំនៅដ្ឋាន​ថ្មី ការដុត​ព្រៃ​ដើម្បី​ចាប់​សត្វ ការ​បន្សល់​ដើម​ភ្លើង​នៅ​ក្នុង​ព្រៃ​តាមរយៈ​ការ​ធ្វេសប្រហែស​របស់​ម​នុស្ស​។​ល​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​កត់សម្គាល់​ឃើញថា ភ្លើង​ឆេះ​ព្រៃ​ជា​រៀងរាល់ឆ្នាំ​បាន​បង្ខំ​ឲ្យមាន​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ដល់​ការបាត់បង់​ធនធាន​ព្រៃឈើ ព្រៃ​លិច​ទឹក និង​រាលដាល​រហូតដល់​ឆេះ​ស្រូវ​និង​ភូមិ​របស់​ប្រជាពលរដ្ឋ​ហើយ​បាន​បង្ក​វិនាសកម្ម និង​ការខាតបង់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សង្គម សេដ្ឋកិច្ច​ជនបទ សេដ្ឋកិច្ច​ជាតិ ធនធានធម្មជាតិ​និង​បរិស្ថាន​។ ​ដោយ​សង្កេតឃើញ​បញ្ហា​ប្រឈម​ទាំងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សូម​ធ្វើ​ការណែនាំ​ដល់​អង្គភាព​ជំនាញ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រដ្ឋបាល​មូលដ្ឋាន រួមទាំង​សហគមន៍​ព្រៃឈើ សហគមន៍​នេសាទ​និង​សហគមន៍​កសិកម្ម​ផង​ដែរ ដើម្បី​អនុវត្ត​វិធានការ​ដូច​ខាង​ក្រោម​៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១.​ទប់ស្កាត់​ការប្រើប្រាស់​ភ្លើង​ជា​មធ្យោបាយ​ដើម្បី​យក​ឃ្មុំ ការ​ដុត​ស្ទាក់ចាប់​សត្វ និង​ការដុត​វាលស្មៅ​ដើម្បី​យក​ល្បាស់​ធ្វើ​ចំណី​សត្វពាហណៈ​។

២.ទប់ស្កាត់​ការ​កាប់​ឆ្ការ គាស់​រាន ឈូសឆាយ ដុត​ព្រៃឈើ និង​ព្រៃ​លិច​ទឹក ដើម្បី​ពង្រីក​ផ្ទៃដី​ដំណាំ​កសិកម្ម ​(​ឬ​ក្នុង​គោលបំណង​ផ្សេងៗ​ទៀត​ដែល​ជា​សកម្មភាព​ល្មើសច្បាប់ និង​នាំមក​នូវ​ភ្លើង​ឆេះ​ព្រៃឈើ ព្រៃ​លិច​ទឹក និង​រាលដាល​រហូតដល់​ឆេះ​ស្រូវនិង​ភូមិ​របស់​ប្រជាពលរដ្ឋ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣.ក្នុង​ករណី​ចាំបាច់​ដែល​ត្រូវ​ប្រើ​ភ្លើង​ជា​មធ្យោបាយ​ក្នុង​ការ​ដុត​កាកសំណល់​ឈើ​ព្រៃ ក្រោម​គោលបំណង​ដាំ​ដំណាំ​កសិកម្ម និង​សកម្មភាព​ស្របច្បាប់​ផ្សេងទៀត ត្រូវ​ជូន​ដំណឹង​ដល់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រាជធានី ខេត្ត ដើម្បី​ណែនាំ​អនុវត្ត​វិធានការ​បច្ចេកទេស​សម​ស្រប​ដែល​អាច​ធានា​សុវត្ថិភាព​ចំពោះ​ជើងព្រៃ​។

​៤.ការរុករក​ផល អនុផល​ព្រៃឈើ​ជា​ប្រពៃណី និង​សកម្មភាព​ផ្សេងទៀត​ដែល​ចាំបាច់​ត្រូវ​ប្រើ​ភ្លើង​ជា​មធ្យោបាយ ​(​ដុត​រណ្ដៅ​ជីរ​) ត្រូវ​ណែនាំ​ពន្លត់ភ្លើង​ឲ្យ​អស់​ជា​ចាំបាច់​មុន​ពេល​ចាកចេញ​ពី​ដើមឈើ​មាន​ជ័រ ឬ​ទីតាំង​ដែល​ប្រើ​ភ្លើង​នោះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥.ក្នុង​ករណី​កើតមាន​ភ្លើង​ឆេះ​ព្រៃ ត្រូវ​ប្រញាប់​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​តាមរយៈ​ការ​ប្រកាសអាសន្ន​ហើយ​គណៈបញ្ជាការ​ឯកភាព​រាជធានី​ ខេត្ត ត្រូវ​ដឹកនាំ​បញ្ជា​ផ្ទាល់​ក្នុង​ការប្រើ​កម្លាំង​សរុប​រួមមាន ប្រជាពលរដ្ឋ សហគមន៍ សិស្សានុសិស្ស ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​។​ល​។ ដែល​ឈរជើង​នៅក្នុង​មូលដ្ឋាន​នោះ ដើម្បី​រួមគ្នា​ទប់ស្កាត់ និង​ពន្លត់​ភ្លើងព្រៃ​ឱ្យមាន​ប្រសិទ្ធភាព​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​៦.ក្រោម​ការដឹកនាំ​របស់​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត​ រាជធានី មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ ​ត្រូវ​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជន​ណា​ដែល​បាន​កា​ប់រាន ដុត​ព្រៃ និង​កាន់កាប់​ដី​ព្រៃ​ឈើ​ដែល​នេះ​ហើយ​ដោយ​អនាធិបតេយ្យ​ដែល​ជួយ​នឹង​ច្បាប់ និង បញ្ហា​នានា​របស់​រាជរដ្ឋាភិបាល​។

៧.ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ក្នុង​ការ​ហាមឃាត់​ចូល​ប្រើប្រាស់​ដី​ព្រៃ​ឈើ និង​ព្រៃ​លិច​ទឹក​ដែល​ឆេះ​រួច​ដើម្បី​ទុក​លទ្ធភាព​ឱ្យ​រុក្ខជាតិ​ដុះ​ឡើងវិញ​តាម​លក្ខណៈ​ធម្មជាតិ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អនុលោម​តាមច្បាប់​ស្តី​ពី​ព្រៃឈើ និង​ច្បាប់​ស្តី​ពី​ជលផល ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរ​ដែន ដី​គ្រប់​ថ្នាក់ ត្រូវ​មាន​ករណីយកិច្ច​ទទួលខុសត្រូវ ថែរក្សា ការពារ​ព្រៃឈើ បង្ការ និង​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ ចូលរួម​ថែរក្សា​ជម្រក​មច្ឆជាតិ ការពារ បង្ការ និង​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក នៅ​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន​។ ជន​ណា​ដែល​បាន​ប្រព្រឹត្ត ឬ​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ ឬ​ភ្លើង​ឆេះ​ព្រៃ​ល្បិច​ទឹក​ដោយ​ចេតនា ត្រូវ​ផ្ដន្ទាទោស​ក្រោម​បទល្មើស​ព្រៃឈើ​ថ្នាក់​ទី​១ ឬ​បទល្មើស​ជលផល​ថ្នាក់​ទី​១​ដែល​ត្រូវ​ជាប់ពន្ធនាគារ​ពី​០៣​ឆ្នាំទៅ​៥​ឆ្នាំ​ឬ​ពី​០៥​ឆ្នាំទៅ​១០​ឆ្នាំ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ​មាន​ជំនឿ និង​ទំនុកចិត្ត​ចំពោះ​គ្រប់​ស្ថាប័ន​មាន​សមត្ថកិច្ច រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ពាក់ព័ន្ធ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សហគមន៍ សិស្សានុសិស្ស​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ទាំងអស់​បាន​យល់​ច្បាស់​ពី​ករណីយកិច្ច​ក្នុងការ​ការពារ ទប់ស្កាត់ និង​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ​ដោយ​រួម​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រាជធានី​ ​ខេត្ត អនុវត្ត​តាម​សេចក្តីណែ​នាំ​នេះ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ចាប់​ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ​៕

យយយ

អត្ថបទដែលជាប់ទាក់ទង